Jannah Theme License is not validated, Go to the theme options page to validate the license, You need a single license for each domain name.

ព័ត៌មានជាតិ

  • រដ្ឋមន្រ្តីព័តមានចូលរួមផ្សព្វផ្សាយផលប៉ះពាល់គ្រឿងស្រវឹង

    ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារអន្តរក្រសួងគ្រប់គ្រង ការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាដែលរៀបចំនៅព្រឹកថ្ងៃទី១០តុលានេះ នៅសណ្ឋាគារសុខាភ្នំពេញ ដែលមានការអញ្ជើញចូលរួមពីអ្នកពាក់ព័ន្ធទាំងរដ្ឋ និងវិស័យឯកជនប្រមាណ១០០០នាក់។ នេះគឺជាការជួបជុំសំណេះសំណាលរវាងមន្ត្រីស្ថាប័នរដ្ឋជាមួយតំណាងអ្នកលក់គ្រឿងស្រវឹង និងតំណាងអ្នកផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ដើម្បីរកមធ្យោបាយឈានឆ្ពោះទៅគ្រប់គ្រងសណ្តាប់ធ្នាប់ការផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលគ្រឿងស្រវឹង។ នៅក្នុងជំនួបនេះមានរៀបចំតុមូលដើម្បីពិភាក្សាលើប្រធានបទ «ផលប៉ះពាល់ និងការរៀបចំ សណ្តាប់ធ្នាប់ការផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលគ្រឿងស្រវឹង» ប្រធានបទ…

    Read More »
  • ឯកឧត្តមនេត្រ ភក្ត្រាចុះសួសុខទុកអ្នកអភិរក្សសត្វដំរី

    ក្នុងនាមប្រធានកិត្តិយសនៃសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា, ខ្ញុំបានមកសាកសួរសុខទុក្ខនិងពិនិត្យលើការងារអភិរក្សនិងចិញ្ចឹមដំរីស្រុកនៅទីស្នាក់ការសមាគមក្នុងខេត្តរតនគិរីនាល្ងាចថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤។ ខ្ញុំពិតជាសប្បាយរីករាយដែលបានឃើញការរីកលូតលាស់នៃសមាគម និងការថែរក្សា និងអភិរក្សដំរីស្រុកបានយ៉ាងល្អ។ ខ្ញុំសូមថ្លែងអំណរគុណដល់សប្បុរសជន ជាពិសេសក្រុមគ្រួសារលោក Pierre-Yves Clais និងលោកស្រី ក្លេ ចិន្តា ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងថវិកាក្នុងការចូលរួមថែរក្សាអភិរក្សដំរីស្រុកនេះ។ សូមបញ្ជាក់ថា កម្ពុជាមានដំរីស្រុកប្រមាណជាង ៧០…

    Read More »
  • ប្រជាពលរដ្ឋជាង៧ម៉ឺននាក់បានជិះរថយន្តក្រុងដោយមិនបង់ប្រាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

    រដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ ប្រជាពលរដ្ឋសរុបចំនួន ៧១ ៣៦០នាក់ បានធ្វើដំណើរតាមរថយន្តក្រុងរដ្ឋបាលរាជធានីភ្នំពេញដោយមិនបង់ប្រាក់។ សូមជម្រាបថា ក្រោមការគិតគូរពីប្រមុខរាជរដ្ឋាភិបាលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈរដ្ឋបាលរាជធានី ភ្នំពេញ រថយន្តក្រុងចំនួន៦៥៣ គ្រឿងត្រូវបានបម្រើសេវាសាធារណៈដឹកកម្មករ និយោជិតនិងប្រជាពលរដ្ឋទៅលេងស្រុកកំណើត…

    Read More »
  • ដំណើរទស្សនកិច្ចរដ្ឋមន្រីក្រសួងពត័មាជាមួយប្រជាពលរដ្ឋ

    ទស្សនកិច្ចទិសឦសានជើងទី៤ តម្រាយផ្លូវខេត្តរតនគិរី និងខេត្តស្ទឹងត្រែងថ្ងៃទី៥ និងទី៦ ខែតុលា, ជាដំណើរទស្សនកិច្ចរបស់បងប្អូនប្រជាពលរដ្ឋជាង ២០០នាក់ ដើម្បីស្វែងយល់ពីការពិតជាក់ស្តែងនៃកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ។ ពលរដ្ឋបានអះអាងថាការបំពុលព័ត៌មានរបស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែន គ្មានប្រសិទ្ធភាពឡើយ, ពួកគាត់បានឃើញនឹងភ្នែកច្បាស់លាស់ រាជរដ្ឋាភិបាលកម្ពុជាបានការពារនូវបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ហើយអ្វីដែលក្រុមជ្រុលនិយមនិយាយពីបញ្ហាព្រំដែន និងការបំភ្លៃលើការបាត់បង់ទឹកដី គឺគ្រាន់តែជាការភូតកុហកដែលគេមិនដែលជឿម្តងណាឡើយ។ ថ្ងៃទី៦ ខែតុលា បងប្អូនប្រជាពលរដ្ឋសាធារណជនជាង…

    Read More »
  • រដ្ឋបាលខេត្តកំពតជូនដំណឹងដល់ភ្ញៀវទេសចរណ៍

    សេចក្ដីជូនដំណឹង ៖ រដ្ឋបាលខេត្តកំពត សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា រដ្ឋបាលខេត្ត ដោយមានមន្ទីរទេសចរណ៍ខេត្ត ជាសេនាធិការ បានប្រមូលបញ្ជីរាយមុខម្ហូបសេវាកម្មទេសចរណ៍គ្រប់ប្រភេទទូទាំងខេត្តកំពត មកតម្កល់នៅមន្ទីរទេសចរណ៍ខេត្ត និងរដ្ឋបាលខេត្ត ដើម្បីរក្សាទុកត្រួតពិនិត្យក្នុងករណីមានភាពមិនប្រក្រតីទៅលើតម្លៃនៃការស្នាក់នៅហូបចុក មិនថា ថ្ងៃមានពិធីបុណ្យទាន ឬថ្ងៃធម្មតា។ សូមជម្រាបជូនសាធារណជន និងភ្ញៀវទេសចរ ដែលអញ្ជើញមកកម្សាន្តនៅខេត្តកំពត ឱ្យបានជ្រាបថា ប្រសិនបើមាន ដូចជា…

    Read More »
  • កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកទី១០

    កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកទី១០ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានសន្តិភាពដោយពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន ៤ ដូចខាងក្រោម៖ ទី១. ការពិនិត្យ និងពិភាក្សាលើ សេចក្តីព្រាងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១។ ទី២.…

    Read More »
  • ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន

    ប៉ៃលិន៖ រសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត​ប៉ៃលិន និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងក្រុមការងារ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ជូនដល់មេភូមិ អនុភូមិ…

    Read More »
  • អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើរបបជីវភាពសម្រាប់ជនជាប់ឃុំ របស់ពន្ធនាគារខេត្ត

    ប៉ៃលិន៖ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើរបបជីវភាពសម្រាប់ជនជាប់ឃុំ ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៤ របស់ពន្ធនាគារខេត្តប៉ៃលិន។   លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន…

    Read More »
  • ប្រកាសតែងតាំងអភិបាលរងខេត្តថ្មី

    ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តប៉ៃលិន ក្រោមអធិបតីឯកឧត្តម អ៊ុត សំអន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ប៉ៃលិន៖ នៅសាលប្រជុំធំសាលាខេត្ត នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុត សំអន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិ ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តប៉ៃលិនថ្មី…

    Read More »
  • រដ្ធមន្រ្តីក្រសួងពត័មានណែនាំដល់អ្នកសារពត័មាន

        ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានលើកឡើងថា ធម្មនុញ្ញវិជ្ជាជីវៈអ្នកសារព័ត៌មាន គឺជាមូលដ្ឋានគ្រឹះសម្រាប់អ្នកសារព័ត៌មានយកទៅអនុវត្តន៍ និងក៏ជាអាវក្រោះយ៉ាងសំខាន់ក្នុងការពារខ្លួនយើង ហើយសម្រាប់ជាគុណតម្លៃរួមនៃវិជ្ជាជីវៈសារព័ត៌មាន។ ឯកឧត្តមបានបញ្ជាក់ទៀតថា អ្នកសារព័ត៌មានត្រូវឈរ លើមូលដ្ឋាននៃប្រភពព័ត៌មានច្បាស់លាស់ បើការសរសេរព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ នោះគឺជាការទទួលខុសត្រូវរបស់យើងទាំងស្រុងទៅលើព័ត៌មានដែលខ្លួនបានផ្សាយ ហើយក៏ជាការខុសក្រមសីលធម៍វិជ្ជាជីវៈសារព័ត៌មាន។   ឆ្លៀតនាឱកាសនោះ ឯកឧត្តម រដ្ឋមន្ត្រី…

    Read More »
Back to top button