បើកគោយន្ត ដឹកកូនកំលោះយកលុយទៅប្រគល់ឲ្យខាងស្រី ចៃដន្យដាច់ដៃចង្កូតរេធ្លាក់ចូលប្រឡាយ បណ្តាលឲ្យស្លាប់ ០២នាក់ រួមទាំងកូនកំលោះ
បើកគោយន្ត ដឹកកូនកំលោះយកលុយទៅប្រគល់ឲ្យខាងស្រី ចៃដន្យដាច់ដៃចង្កូតរេធ្លាក់ចូលប្រឡាយ បណ្តាលឲ្យស្លាប់ ០២នាក់ រួមទាំងកូនកំលោះ
———————————————————
(បន្ទាយមានជ័យ)៖គួរឲ្យអនិច្ចារកូនកំលោះមិនទាន់បានចូលរោងការផង ក៏ស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ ខណៈជិៈគោយន្តកន្ត្រៃជាមួយបងជីដូនមួយយកលុយទៅប្រគល់ជូនខាងស្រី ដើម្បីរៀបមង្គលការនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ ដោយគោយន្តដាច់ដៃចង្កូតរេ ធ្លាក់ប្រឡាយទឹកក្រឡាប់ ចំណែកបងស្រីជីដូនមួយស្លាប់នៅកន្លែងកើតហេតុ ។
នគរបាលស្រុកថ្មពួក បានឲ្យដឹងថា៖ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង០៣និង៤០នាទីទាបភ្លឺ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្ករឡើងដោយខ្លួនឯង គោយន្កន្ត្រៃធ្លាក់ប្រឡាយទឹក ស្ថិតលើកកំណាត់ផ្លូវលេខ២៥៦៣ (ថ្មពួកបឹងត្រកួន)ខាងកើតវត្តគោករមៀតប្រហែល៣០០ម៉ែត្រ ចន្លោះគីឡូម៉ែត្រលេខ១២-១៣ ស្ថិតនៅក្នុងភូមិគោករមៀត ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
នគរបាលបានបញ្ជាក់ថា៖មុនពេលកើតហេតុឈ្មោះ ឡាត់ សុខា ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិបឹងតាស្រី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បើកបរគោយន្ដកន្ត្រៃយកលុយទៅប្រគល់ឲ្យម្តាយឪពុកខាងស្រី នៅភូមិគោកត្រាច ឃុំគោកស្នួល ស្រុកក្រឡាញ់ ខេត្តសៀមរាប ក្នុងទិសដៅពីលិចទៅកើត រួមដំណើរមានគ្នា០៧នាក់(កូនកំលោះ-កូនក្រមុំ)និងមានដាក់អុសផងដែរ ពេលបើកដល់ចំណុចកើតហេតុខាងលើ គោយន្តកន្ត្រៃបានជាប់កាំលាវ(ចង្កូត) ហើយក៏រេក្បាលគោយន្តកន្ត្រៃធ្លាក់ប្រឡាយជ្រៅខាងឆ្វេងក្រឡាប់តែម្ដង បណ្ដាលអោយអ្នកបើកររួមដំណើររួមមាន៖
១/-ឈ្មោះ ព្រឿន មឹក ភេទស្រី អាយុ៣៣ឆ្នាំ (ស្លាប់)នៅកន្លែងកើតហេតុ
២/-ឈ្មោះ ព្រឿន សៀត ភេទស្រី អាយុ៣៦ឆ្នាំ របួសធ្ងន់
៣/-ឈ្មោះ អិន អាន ភេទប្រុស អាយុ៣៥ឆ្នាំ រងរបួសបាក់ដៃ
៤/-ឈ្មោះ ឈី វ៉ាន់ថៃ ភេទប្រុស អាយុ១៨ឆ្នាំ កូនកំលោះគ្នា(ស្លាប់)ពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកស្រុកថ្មពួក
៥/-ឈ្មោះ ជាតិ សុខន ភេទស្រី អាយុ១៩ឆ្នាំ រស់នៅភូមិ គោកត្រាច ឃុំគោកស្នួល ស្រុក ក្រឡាញ់ខេត្តសៀមរាប (កូនក្រមុំ) របួសបាក់ដៃឆ្វេង
៦/- ឈ្មោះ ហាប់ តល់ ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិជាមួយគ្នា របួសបាក់ជើងខាងស្ដាំ ចំណែកអ្នកបើកបរពុំមានរងរបួសទេ។ ក្រោយទទួលបានដំណឹងភ្លាមកម្លាំងប៉ុស្ដិ៍បាន សហការណ៍ជាមួយកម្លាំងជំនាញចរាចេណ៍ស្រុកថ្មពួក បានចុះទៅដល់កន្លែងកើតហេតុ និងដឹកអ្នករបួសយកទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកស្រុកថ្មពួក ។ចំណែក អ្នកស្លាប់ប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ÷សហការី