រកឃើញហើយឃាត.ក ដែលសម្លាប់ស្ត្រីពលករខ្មែរម្នាក់ នៅព្រំដែនក្នុងស្រុកអូរជ្រៅនោះ ជាមេខ្យល់ជនជាតិថៃ
រកឃើញហើយឃាត.ក ដែលសម្លាប់ស្ត្រីពលករខ្មែរម្នាក់ នៅព្រំដែនក្នុងស្រុកអូរជ្រៅនោះ ជាមេខ្យល់ជនជាតិថៃ
———————————————————
(បន្ទាយមានជ័យ)៖កម្លាំងនគរបាលផែនការងារព្រំដែន នគរបាលការពារព្រំដែនគោក វរសេនាតូចលេខ៩១១ ការិយាល័យព្រហ្មទ័ណ្ឌម្រឹតធ្ងន់ នគរបាលស្រុកអូរជ្រៅ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយនឹងនគរបាលការពារព្រំដែន នគរបាលដែនដីភាគីថៃនៅស្រុកគោកធ្យូង ខេត្តស្រះកែវ ប្រទេសថៃ កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣ បានឃាត់ខ្លួនដៃដល់ជាមេខ្យល់ជនជាតិថៃម្នាក់ ដែលបានប្លន់សម្រាប់ស្ត្រីពលករខ្មែរម្នាក់នៅច្រករបៀងនៃព្រំដែន ។
បើតាមលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ដោយមានជំនាញប៉ិនប្រសប់និងមានកិច្ចសហប្រតបត្តិល្អ ទើបកងកម្លាំងកម្ពុជានិងថៃ ព្រមទាំងអ្នកពាក់ព័ន្ធសហការគ្នា ទើបការដ្រាវជ្រាវឈានដល់ការចាប់ខ្លួនជនសង្ស័យជាជនដៃដល់បាន ។
ចំណែកលោកឧត្តមសេនីយ៍ត្រី អ៊ុំ សុផល ស្នងការរងទទួលផែនការងារព្រំដែនខេត្តបន្ទាយមានជ័យបានឲ្យដឹងដែរថា សមត្ថកិច្ចភាគីទាំងពីរបាននឹងកំពុងសម្របសម្រួលនិតិវិធីក្នុងការសួរចម្លើយជនសង្ស័យ និងនិតិវិធីបញ្ជូនមកប្រទេសកម្ពុជា ។
សមត្ថកិច្ចបង្ហើបថា ជនសង្ស័យមានឈ្មោះ ហុង ខាវសិរីវេត (ហៅហុង) ភេទប្រុស អាយុ៥១ឆ្នាំ ជាមេខ្យល់ជនជាតិថៃ រស់នៅភូមិណាំគៀង ឃុំណូនម៉ាក់មុន ស្រុកគោកធ្យូង ខេត្តស្រៈកែវ ប្រទេសថៃ។
គួរំលឹកដែរថា កាលពីរសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ កងល្បាតទី៣ កងការពារព្រំដែនលេខ៥០៣ – អូរបីជាន់ បានប្រទះឃើញសពស្ត្រីពលករខ្មែរម្នាក់ នៅចំណុចក្នុងព្រៃចំការមីនព្រំដែន ខាងលិចទំនប់ក៥ ពីផ្លូវជាតិលេខ៥៨.ស្ថិតនៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ដបន្ទាយមានជ័យ ទល់មុខថ្នល់ខ្មៅថៃ ភូមិអាងសិលាថៃ ឃុំណូនម៉ាកម៉ុន ស្រុកគោកធ្យូង ខេត្តស្រះកែវ ប្រទេសថៃ ។ការស្រាវជ្រាវ ទើបដឹងថា ជនរងគ្រោះ មានឈ្មោះ ស្វៃ សុភត្រ្តា អាយុ៣៨ឆ្នាំ ទីលំនៅភូមិផ្គាំ ឃុំសិង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ការពិនិត្យនិងធ្វើកោសល្យវិច្ច័យឃើញថា សាកសពរងការបួសផ្នែកក្បាល បែកក្បាលពីក្រោយ៧ស.ម.បែកលើចិញ្ចើម១២ ស ម ក្រោមច្រមុះ៤ ស ម ក្រោមចង្កា៧ស.ម.។
ការបំភ្លឺរបស់ ឈ្មោះ ពេជ្រ រត្នន: អាយុ១៧ឆ្នាំ ត្រូវជាកូនប្រុសបង្កើតរបស់ស្ត្រីរងគ្រោះបានប្រាប់ថា: នៅវេលាប្រហែលម៉ោង៩ និង ៣០នាទី ម្តាយរបស់ខ្លួនមកដល់ចំណុចផ្សាររោងគ្លឿ ស្រុកអារញ្ញាប្រថេត ខេត្តស្រះកែវ ប្រទេសថៃ រួចបានបានបែកគ្នា។មូលហេតុម្តាយរបស់ខ្លួនមានប៉ាស្ព័រ (លិខិតឆ្លងដែន) តែផុតថ្ងៃកំណត់សុពលភាព ក៏សម្រេចចូលមកកម្ពុជាវិញ តែបានដើរតាមច្រកផ្លូវកាត់ (ច្រករបៀង) ។ចំណែកខ្លួនជាកូនមានប៉ាស្ព័រ ក៏បានបោះត្រាចូលមកផ្លូវត្រង់ច្រកទ្វារអន្តរជាតិខ្លងលឹក- ប៉ោយប៉ែត.។លុះដល់ម៉ោងប្រហែល១៤ និង២០ រសៀលថ្ងៃដដែលទើបដឹងថា ម្តាយខ្លួនស្លាប់ ៕ដោយ÷សហការី