លោកជំទាវបានស្រីមុំ ជួបសំណេះសំណាលនិងជួយសម្របសម្រួលដល់អាជីវករដែលលក់ដូរនៅរមណីដ្ឋានភ្នំយ៉ាតជាងច្រើនាក់កំពុងមានបញ្ហា ត្រូវបានបបញ្ចប់ដោយភាពរីករាយយោងលើគោលនយោបាយឈ្នះឈ្នះគ្មានអ្នកចាញ់
លោកជំទាវបានស្រីមុំ ជួបសំណេះសំណាលនិងជួយសម្របសម្រួលដល់អាជីវករដែលលក់ដូរនៅរមណីដ្ឋានភ្នំយ៉ាតជាច្រើននាក់កំពុងមានបញ្ហា ត្រូវបានបបញ្ចប់ដោយភាពរីករាយយោងលើគោលនយោបាយឈ្នះឈ្នះគ្មានអ្នកចាញ់
——————————————-
(ប៉ៃលិន)នារសៀលថ្ងៃទី ០២មិនាឆ្នាំ23 បងប្អូន អាជីវករ លក់ដូរទីតាំង អាស្រម លោកយាយយ៉ាត ជាច្រើននាក់ចូលរួមប្រជុំដើម្បីរៀបរយកន្លែងលក់ដូរ នៅទីតាំងរមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំយ៉ាតដែលទីតាំងនោះកំពុងរៀបចំកែច្នៃកុបតែងកែលម្អនិងឲ្យបងប្អូនប្រជាពលរដ្ឋឬអាជីវករដាក់វេនគ្នាលក់ដោយមិនប្រជែញគ្នានាំប៉ះពាល់ដល់អារម្ភភ្ញៀវទេសចរដែលមកកម្សាន្តនិងមកអុតធូបនៅទីនេះ។
ការហៅបងប្អូនអាជីវករមកប្រជុំដោះស្រាយនេះក្រោយពីមានបាតុភាពច្រណែននិងដណ្តើមគ្នាក្នុងការលក់ដូរដោយមិនយល់យោគគ្នាហើយការដោះស្រាយនេះគឺធ្វើតាមគោលការ នយោបាយ ឈ្នះ ឈ្នះគឺឈ្នះទាំងអស់ គ្មាន អ្នកចាញ់។
ការសម្របសម្រួលក្រោយអធិបតីឯកឧត្តម សៅសារ៉ាត អ្នកតំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិន លោកជំទាវបានស្រីមុំអភិបាលខេត្ត លោកលីសុងហ៊ី អភិបាលក្រុងប៉ៃលិននិងមន្ត្រីជំនាញជាច្រើនរូបទៀតចូលរួមសម្របសម្រួលផងដែរ។
ជាមួយគ្នា លោកជំទាវបានស្រីមុំអភិបាលខេត្តក៍សូមអោយបងប្អូនជាទីគោរពស្រលាញ់ទាំងអស់ ឈប់ទំនាស់គ្នាទៀតទៅ យើងរួមគ្នាដើម្បីថែរក្សា សន្តិភាព ទទួលបានសេចក្តីសុខសប្បាយ
ហើយបងប្អូនអាចប្រកបមុខរបរដោយ សុខសុវត្ថិភាព ជាពិសេស បង្កើនទាក់ទាញ និង កាយវិការថ្លៃថ្នូរ ក្នុងការផ្តល់សេវា ពិសេសគឺរក្សាអានាម័យអោយបានខ្ជាប់ខ្ជួនដើម្បីទាក់ទាញអារម្ម ភ្ញៀវជាតិ អន្តរជាតិមកលេងកំសាន្តខេត្តដោយក្តីរីករាយនិងកក់ក្តៅបំផុត៕ដោយ÷សហការី