Jannah Theme License is not validated, Go to the theme options page to validate the license, You need a single license for each domain name.
ព័ត៌មានជាតិ

ពលរដ្ឋរីករាយ និងអបអរសាទរក្រុងប៉ៃលិនដែល ទទួលបានជ័យលាភី ទីក្រុងស្អាត ផ្ការំដួល ២ទងនាឱកាសវេទិកាទិវាជាតិទីក្រុងស្អាត លើកទី១១នៅរាជធានីភ្នំពេញ

ពលរដ្ឋរីករាយ និងអបអរសាទរក្រុងប៉ៃលិនដែល ទទួលបានជ័យលាភី ទីក្រុងស្អាត ផ្ការំដួល ២ទងនាឱកាសវេទិកាទិវាជាតិទីក្រុងស្អាត លើកទី១១នៅរាជធានីភ្នំពេញ

——————————————-

(ប៉ៃលិន)៖ នាឱកាសវេទិកាទិវាជាតិទីក្រុងស្អាត លើកទី១១ ឆ្នាំ២០២៣ នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានប្រកាសឲ្យដឹងថា ការប្រទ្បង​ប្រណាំងទីក្រុងស្អាត លើកទី៣ ឆ្នាំ២០២៣នេះ មានក្រុងខណ្ឌចំនួន៧ ទទួលបានជយ័លាភី ផ្ការំដួល ៣ទង។

ចំណែកក្រុងប៉ៃលិនទទួលបានផ្ការំដួល២ទង ខណៈដែលក្រុងខណ្ឌចំនួន ១៦ ក៍ទទួលបានផ្ការំដួល ២ទងដែរ។ សម្រាប់ជ័យលាភី ផ្ការំដួល ១ទង មានចំនួន ១៤ក្រុងខណ្ឌ​។

ចលនាប្រឡងប្រណាំងទីក្រុងស្អាត លើកទី៣ នៅឆ្នាំ២០២៣ នេះ មានបេក្ខភាពក្រុង/ខណ្ឌ ចូល​រួម​ប្រឡងប្រណាំង សរុបចំនួន ៤១ ( ១៤ខណ្ឌ និង ២៧ក្រុង) ក្នុងនោះ មានបេក្ខភាពចំនួន ៣៨ ដែលទទួលបានជ័យលាភី។

ជ័យលាភីផ្ការំដួល ៣ទង មានចំនួន ៧ ( ៦ ក្រុង និង ១ ខណ្ឌ) ដែលរួមមាន ក្រុងព្រះសីហនុ, ក្រុងបាត់ដំបង, ក្រុងសៀមរាប, ក្រុងកែប, ក្រុងកំពត, ​ក្រុងកំពង់​ចាម, និងខណ្ឌដូនពេញ។

សម្រាប់ជ័យលាភីផ្ការំដួល ២ទង មានចំនួន ១៧ (១៤ ក្រុង និង ៣ ខណ្ឌ) ដែលរួមមាន ក្រុងកំពង់​ឆ្នាំង , ក្រុងបានលុង , ក្រុងពោធិ៍សាត់ , ក្រុងប៉ោយប៉ែត , ក្រុងច្បារមន,ក្រុងក្រចេះ , ក្រុង​សិរីសោភ័ណ , ក្រុងស្ទឹងសែន , ក្រុងសួង, ខណ្ឌទួលគោក , ខណ្ឌ៧មករា , ក្រុងព្រៃវែង , ក្រុងស្វាយរៀង , ខណ្ឌដង្កោ, ក្រុងសែនមនោរម្យ, ក្រុងប៉ៃលិន, និងក្រុងតាខ្មៅ ។

ដោយទ្បែក សម្រាប់ជ័យលាភីផ្ការំដួល ១ទង មានចំនួន ១៤ (៦ ក្រុង និង ៨ ខណ្ឌ) ដែលរួមមាន ក្រុងស្ទឹងត្រែង , ក្រុងព្រះវិហារ , ខណ្ឌសែនសុខ , ក្រុងសំរោង, ក្រុងបាវិត , ខណ្ឌចំការមន, ខណ្ឌជ្រោយចង្វារ , ខណ្ឌព្រែកព្នៅ , ខណ្ឌពោធិ៍សែនជ័យ , ក្រុងដូនកែវ, ក្រុងខេមរភូមិន្ទ, ខណ្ឌមានជ័ យ , ខណ្ឌច្បារអំពៅ, និងខណ្ឌបឹងកេងកង។

ហើយ ក្រុង ខណ្ឌ មិនទទួលបានចំណាត់ថ្នាក់ផ្ការំដួល មានចំនួន ៣ បេក្ខភាព (១ ក្រុង និង ២ ខណ្ឌ) រួមមាន ខណ្ឌឬស្សីកែវ, ក្រុងកោះរ៉ុង, និង ខណ្ឌកំបូល៕ដោយ÷សហការី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button