ពិធីបុណ្យកាត់ឬសសីមា នៅវត្តទួលពង្រ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ក្រោមអធិបតីភាពឯកឧត្តម កែ សួន សុភាព
ពិធីបុណ្យកាត់ឬសសីមា នៅវត្តទួលពង្រ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ក្រោមអធិបតីភាពឯកឧត្តម កែ សួន សុភាព
———————————————————
(បន្ទាយមានជ័យ)៖ព្រះវិហារថ្មី ទំហំ១២ម៉ែត្រ គុណ២២ម៉ែត្រ ចំណាយថវិកាអស់ចំនួន ៥៦៨,៧០០ដុល្លារ បណ្ណាល័យ ១ខ្នង ២ជាន់ ទំហំ ១២ម៉ែត្រ គុណ១៨ម៉ែត្រ អស់ថវិកា ១៦៧,៧០០ដុល្លារ កុដិថ្មី ២ខ្នង ទំហំ ៥ម៉ែត្រ គុណ១៥ម៉ែត្រ ចំណាយ ថវិកាអស់១៥,០០០ដុល្លារ ផ្លូវបេតុង ប្រវែង ៥០០ម៉ែត្រ ទទឹង ៦ម៉ែត្រ អស់ថវិកា ៧១,៥០០ដុល្លារ សរុបថវិកាអស់ ចំនួន ៨២២,៩០០ ដុល្លារ ដោយ សមិទ្ធផលទាំងអស់នេះ គឺដោយមានការយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរបស់ព្រះគ្រូចៅអធិកាគ្រប់ជំនាន់ រហូតមកដល់បច្ចុប្បន្ន ព្រះគ្រូចៅអធិការ វត្តទួលពង្រ បច្ចុប្បន្នព្រះនាមព្រះ សុវណ្ណ បញ្ញា យឺន សុវណ្ណា ត្រូវបានធ្វើពិធីបុណ្យសម្ពោធឆ្លង និងកាត់ខ្សែបូ កាត់ឬសសីមា ព្រះវិហារ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅសង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម កែ សួនសុភាព តំណាងឯកឧត្តម នាយឧត្ដមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ ។
នាឱកាសនោះឯកឧត្តម កែ សួនសុភាព បានថ្លែងនូវការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះតេជគុណ សប្បុរសជនជិតឆ្ងាយ ក្នុង និងក្រៅប្រទេសទាំងអស់ ដែលមានសទ្ធាជ្រះថ្លា ជួយជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន កសាងបាននូវសមិទ្ធផលផ្សេងៗក្នុងវត្តទួលពង្រនេះ ឲ្យមានការរីកចម្រើន ក្នុងដំបូល នៃសុខសន្តិភាពពេញលេញ ។ឯកឧត្តម កែ សួនសុភាព បន្តថា ព្រះពុទ្ធសាសនា ជាសាសនា នៃសន្តិភាពដូចនេះយើងត្រូវតែយកចិត្តទុកដាក់ជួយជ្រោមជ្រែង លើកកម្ពស់វិស័យពុទ្ធសាសនា ឲ្យមានភាពរីកចម្រើនសមស្របតាមរដ្ឋ ធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាត្រង់ជំពូក ៣ មាត្រា៤៣ បានចែងថា ប្រជាពលរដ្ឋទាំងពីរភេទមានសិទ្ធពេញលេញខាងជំនឿ និងការប្រតិ្តបត្តិខាងផ្លូវសាសនា ត្រូវបានរដ្ឋធានាក្នុងលក្ខខណ្ឌ ដែលមិនប៉ះពាល់ដល់ជំនឿ ឬសាសនាដទៃទៀត ជាពិសេសការបន្តពង្រឹងពុទ្ធិកសិក្សានៅគ្រប់កម្រិត ក្នុងគោលបំណងបង្កើន ធនធានព្រះសង្ឃ ។ ល។
ចុងក្រោយ គណអធិបតី បានបំពាក់គ្រឿងឥស្សរិយយស មេដាយប្រគេនដល់ព្រះតេជគុណ លោកឧកញ៉ា អស់លោក លោក ស្រីសប្បុរសជន ដែលបានជួយកសាងសមិទ្ធផល ក្នុងវត្តទួលពង្រនេះ ព្រមទាំងបានចែកជូននូវអំណោយដល់លោកតា លោកយាយ សិស្សានុសិស្ស ចូលរួម ក្រុមយុវជន និងបងប្អូន ប្រជាពលរដ្ឋចូលរួម ដោយម្នាក់ៗ ទទួលបានសារុង ១ និងថវិកា ចំនួន១ម៉ឺនរៀលផងដែរ៕ដោយ÷សហការី