Jannah Theme License is not validated, Go to the theme options page to validate the license, You need a single license for each domain name.
ព័ត៌មានជាតិ

មន្ត្រីពត៌មាននិងអ្នកសារព័ត៌មានជាង១០អង្គភាពចូលរួមសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយជាតិ ស្ដីពីការគាំពារ និង អភិវឌ្ឍន៍កុមារតូចលើវិស័យពត៌មាន

មន្ត្រីពត៌មាននិងអ្នកសារព័ត៌មានជាង១០អង្គភាពចូលរួមសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយជាតិ ស្ដីពីការគាំពារ និង អភិវឌ្ឍន៍កុមារតូចលើវិស័យពត៌មាន

——————————————-

ប៉ៃលិន៖នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រសួងព័ត៌មាន សហការជាមួយមន្ទីរព័ត៌មានខេត្តប៉ៃលិនបានរៀបចំកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយស្តីពី គោលនយោបាយជាតិការគាំពារ និងអភិវឌ្ឍន៍កុមារតូច ក្នុងវិស័យព័ត៌មានក្រោមអធិបតីភាពឯកឧត្ដម ថាច់ ផែន រដ្ឋលេខាធិការក្រសួងព័ត៌មាន លោក សោ សុវណ្ណ អភិបាលរងខេត្តប៉ៃលិន ឯកឧត្ដម លោកជំទាវ លោក-លោកស្រី ប្រធានមន្ទីរ អនុប្រធានមន្ទីរតាមបណ្តាខេត្តមួយចំនួនដូចជាខេត្តកំពង់ធំ កំពង់ឆ្នាំង សៀមរាប ត្បូងឃ្មុំ ពោធិសាត់ បាត់ដំបង ព្រមទាំងសិក្ខាកាមជាមន្ត្រីនៃមន្ទីរព័ត៌មានខេត្ត និងអ្នកយកព័ត៌មានក្នុងខេត្តប៉ៃលិន ។

ឯកឧត្តម ថាច់ផែន រដ្ឋលេខាធិការក្រសួងពត៌មាន បានមានប្រសាសន៍ថា សិក្ខាសាលាថ្ងៃនេះ មានគោលបំណងចង់ឲ្យមន្ត្រីពត៌មាននិងអ្នកសារពត៌មាន ដែលកំពុងបម្រើការងារក្នុងប្រព័ន្ធផ្សព្វផ្សាយថ្នាក់ក្រោមជាតិយល់ច្បាស់អំពី និយមន័យគាំពារនិងអភិវឌ្ឍន៍កុមារតូច ដែលសំដៅដល់ការផ្តល់សេវាថែទាំ សេវាអប់រំ សុខភាព ព្រមទាំងអាហារូបត្ថម្ភចាប់ពី កំណើត រហូតដល់អាយុក្រោម ៦ឆ្នាំដែលមាតាបិតា មានកាតព្វកិច្ចជាមូលដ្ឋានយ៉ាងសំខាន់ សម្រាប់លើកកម្ពស់ការអភិវឌ្ឍផ្នែករាងកាយ សុខភាព ការអភិវឌ្ឍផ្នែកសីលធម៌ និង វប្បធម៌ អភិវឌ្ឍន៍ផ្នែកសង្គម និងអារម្មណ៍ ព្រមទាំង ការអភិវឌ្ឍផ្នែកបញ្ញា និង ការគិតរបស់កុមារ ឆ្លើយតបនឹងការអភិវឌ្ឍធនធានមនុស្សប្រកប ដោយគុណភាព ដើម្បីឈានដល់ការកសាងបាននូវធនធានមនុស្សស្របតាមតម្រូវការ អភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា នៅក្រោមទិសស្លោក កុមារល្អ យុវជនល្អ ពលរដ្ឋល្អ ។

ឯកឧត្តម រដ្ធលេខាធិការបានរំលឹកបញ្ជាក់បន្ថែមថាគោលនយោបាយជាតិ និងផែនការសកម្មភាពជាតិស្តីពី ការគាំពារនិងអភិវឌ្ឍន៍ កុមារតូច ត្រូវបានប្រកាសឲ្យផ្សព្វផ្សាយជាផ្លូវការ កាលពីថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០១៤ ដោយ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រ កម្ពុជា ជាប្រធានកិត្តិយសនៃគណៈកម្មាធិការជាតិគាំពារនិងអភិវឌ្ឍន៍កុមារតូច ។

ក្នុងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ថ្លែងក្នុង ពិធីប្រកាសផ្សព្វផ្សាយគោលនយោបាយជាតិ និងផែនការសកម្មភាពជាតិស្តីពី ការគាំពារនិង អភិវឌ្ឍកុមារតូច សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ចំណុចសំខាន់របស់ប្រទេសកម្ពុជាក្នុងបរិការណ៍បច្ចុប្បន្ន គឺ ធានាបាននូវការអនុវត្តមួយប្រកបដោយប្រសិទ្ធភាព គុណភាព និងនិរន្តរភាព ដោយត្រូវ យកចិតទុកដាក់ដល់កុមារតូចទាំងអស់ ជាពិសេសកុមារតូចងាយរងគ្រោះ កុមារតូចជនជាតិ ដើមភាគតិច និងពិសេសបំផុតគឺ កុមារមានពិការភាព តាមរយៈបង្កើតនូវយន្តការ កំណត់មុខ សញ្ញាក្រុមកុមារតូចបាត់បង់ឳកាស ហើយពង្រឹងយន្តការនេះទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ៕ដោយ÷សហការី

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button