ប្រជុំផ្សព្វផ្សាយ ការងារគ្រប់គ្រង និងការប្រើប្រាស់ហត្ថពលកម្មបរទេស ដល់បណ្តាម្ចាស់អាជីវកម្ម នៅខេត្តបន្ទាយមានជ័យ
ប្រជុំផ្សព្វផ្សាយ ការងារគ្រប់គ្រង និងការប្រើប្រាស់ហត្ថពលកម្មបរទេស ដល់បណ្តាម្ចាស់អាជីវកម្ម នៅខេត្តបន្ទាយមានជ័យ
———————————————————
(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរងផែនអន្តោប្រវេសន៍ តំណាងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ បានដឹកនាំមន្ត្រីនគរបាលក្រោមឱវាទ និងកម្លាំងនគរបាលទាំង ៩ស្រុក/ក្រុង ចូលរួមពិធីប្រជុំផ្សព្វផ្សាយការងារគ្រប់គ្រង និងការប្រើប្រាស់ហត្ថពលកម្មបរទេស នៅសាលាខេត្តបន្ទាយមានជ័យ។
កិច្ចព្រឹកជុំផ្សព្វផ្សាយនេះប្រារព្ធធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម យឹម សំណាងអភិបាលរងខេត្តបន្ទាយមានជ័យ លោក នួន ស៊ីណា ប្រធានមន្ទីរការងារនិងបណ្ដុះបណ្ដាលប្រជាជីវៈខេត្ត ក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពី លោក លោកស្រីមន្ត្រីរាជការ កម្លាំងនគរបាលផែនជំនាញអន្តោប្រវេសន៍ មកពីអធិការដ្ឋាននគរបាលទាំង៩ស្រុក ក្រុង និងលោក លោកស្រី អាជីវករ ពាណិជ្ជករ ម្ចាស់អាជីវកម្មកាស៊ីណូ សណ្ឋាគារ ផ្ទះសំណាក់ បន្ទប់ជួល ភោជនីយដ្ឋាន ក្រុមហ៊ុន សហគ្រាសផ្សេងៗជាច្រើនរូបផងដែរ។
លោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរង បានចាត់ទុកថា ការផ្សព្វផ្សាយនេះ គឺជាការពង្រឹង និងលើកកម្ពស់ការទទួលខុសត្រូវ ក្នុងការបំពេញការងាររួមគ្នារបស់ក្រសួងស្ថាប័ន អាជ្ញាធរ សមត្ថកិច្ច ពាក់ព័ន្ធក្នុងការគ្រប់គ្រងហត្ថពលកម្មបរទេសឱ្យត្រឹមត្រូវតាមច្បាប់ ដើម្បីការពារផលប្រយោជន៍ស្របច្បាប់ទាំងផលប្រយោជន៍របស់កម្មករនិយោជិតបរទេស និងនិយោជកនៃរោងចក្រ សហគ្រាស ក្រុមហ៊ុននិងមូលដ្ឋានអាជីវកម្មនានាក្នុងព្រះរាជាណាចក្រកម្ពុជា។
លោក ហុង ប្រកប អនុប្រធានមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត បានថ្លែងផ្សព្វផ្សាយនេះជា គោលការណ៍ការគ្រប់គ្រងហត្ថពលកម្មបរទេសនៅព្រះរាជាណាចក្រកម្ពុជា ត្រូវធ្វើឡើងទៅតាមប្រព័ន្ធ និងនីតិវិធីដែលបានកំណត់ក្នុងច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធ” និងបានណែនាំពី ឯកសារគតិយុត្ត ការផាកពិន័យក្នុងករណីប្រើប្រាស់ហត្ថពលកម្មបរទេសខុសច្បាប់ផងដែរ៕ដោយ÷សហការី