ព័ត៌មានជាតិ
ថ្នាក់ដឹកនាំខេត្តនិងក្រុមហ៊ុនអគ្គិសនីប៉ៃលិនគ្រោងរៀបចំប្រព័ន្ធខ្សែភ្លើងកប់ដី ដើម្បីសោភ័ណភាពទីក្រុង
ថ្នាក់ដឹកនាំខេត្តនិងក្រុមហ៊ុនអគ្គិសនីប៉ៃលិនគ្រោងរៀបចំប្រព័ន្ធខ្សែភ្លើងកប់ដី ដើម្បីសោភ័ណភាពទីក្រុង
——————————————-
(ប៉ៃលិន) នៅរសៀលថ្ងៃទី១៣ខែកុម្ភ:នេះ ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ឯកឧត្តម ហុក សុផល អភិបាលរងខេត្តប៉ៃលិន អញ្ជើញចុះពិនិត្យនិងពិភាក្សាជាមួយនឹងមន្ត្រីជំនាញ និងតំណាងក្រុមហ៊ុនអគ្គិសនីប៉ៃលិន សម្របសម្រួលការទម្លាក់ខ្សែភ្លើងកាត់តាមផ្លូវថ្នល់នានាក្នុងក្រុងប៉ៃលិន មកកប់ក្រោមដីវិញ ដើម្បីសម្រួលសោភ័ណភាព និងសណ្ដាប់ធ្នាប់ក្នុងខេត្ត ឲ្យមានភាពស្រស់បំព្រងបន្ថែមទៀត។
ជាមួយនិងគំរោងដាក់ប្រព័ន្ធខ្សែរភ្លើងកប់ក្រោមដីនេះជួយសម្រួលការផ្ទុះស្សេខ្សែរភ្លើងនិងមើលទៅមិនឃើញខ្សែរភ្លើងរញ៉េររញ៉ៃបង្កការភ័យខ្លាចដល់ពលរដ្ឋពេលមានព្យុះភ្លៀងម្តងៗពិសេសធ្វើឲ្យទីក្រុងមានសោភ័ណភាពស្រស់ត្រកាល៕ដោយ÷សហការ