Jannah Theme License is not validated, Go to the theme options page to validate the license, You need a single license for each domain name.
ព័ត៌មានសន្តិសុខសង្គម

អធិការដ្ឋានក្រុងប៉ៃលិនក្របួចក្មេងកាប់ដាវបាន១ក្រុមនិងរត់រួចខ្លះ

ខេត្តប៉ៃលិន: 👉នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ ២០២៤ វេលាម៉ោង ០៩:០០ នាទីព្រឹក កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានទទួលពាក្យបណ្ដឹងករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ( ដេញកាប់ហ្នឹងកាំបិត ) និងធ្វើឲ្យខូចខាតដោយចេតនា ០១ករណី។

-ដេីមបណ្តឹងឈ្មោះ ស៊ុយ ពិសី ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរកម្មករ រស់នៅភូមិទឹកចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ( តំណាងជនរងគ្រោះចំនួន ០២នាក់ ) ។

– ជនរងគ្រោះទី០១ ឈ្មោះ ខូវ សូលីន ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិបឹងព្រលឹត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន  (របួសបែកក្បាល ដេ១៦ថ្នេរ) ដោយសារជិះម៉ូតូគេចពីក្រុមជនសង្ស័យដែលតាមកាប់ពីក្រោយ ទើបបណ្ដាលឲ្យបុកលូ និងដើមឈើ។

– ជនរងគ្រោះទី០២ ឈ្មោះ គីម តុលា ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិបឹងព្រលឹត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ( មិនមានរបួស )។

 

-ជនសង្ស័យទី០១ ឈ្មោះ ជួម ជីវន្ត ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ជាមុខសញ្ញាចាស់មិនរាងចាលធ្លាប់ពាក់ពន្ធ័ករណីហិង្សា ( អ្នកកាន់កាំបិតផ្គាក់កាប់ជនរងគ្រោះ ឃាត់ខ្លួន ) ។

– ជនសង្ស័យទី០២ ឈ្មោះ ភឿង សុីថាន់ ហៅត្រា ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរជាងបិតស្គុត រស់នៅភូមិបរឌិននៀវសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ( អ្នកកាន់កាំបិតផ្គាក់និងកាប់ម៉ូតូ ឃាត់ខ្លួន ) ។

– ជនសង្ស័យទី០៣ ឈ្មោះ ឆន រ៉ានុត ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិថ្នល់ជប៉ុន ឃុំចម្ការល្មុត ខេត្តពោធិ៍សាត់ ( អ្នកកាច់យកផ្លាកលេខម៉ូតូ ឃាត់ខ្លួន ) ។

– ជនសង្ស័យទី០៤ ឈ្មោះ លី ឧត្តមបញ្ញា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិពែលញែកពីរ ឃុំសំពៅមាស ស្រុកសំពៅមាស ខេត្តពោធិ៍សាត់ ( បក្សពួក ឃាត់ខ្លួន ) ។

– ជនសង្ស័យទី០៥ ឈ្មោះ ចាន់ សុខបញ្ញា ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរជាងឡាន រស់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ( បក្សពួក ឃាត់ខ្លួន ) ។

– ជនសង្ស័យទី០៦ ឈ្មោះ លីន មួយលេង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ( បក្សពួក ឃាត់ខ្លួន ) ។

– ជនសង្ស័យទី០៧ ឈ្មោះ ទឹម ប៊ុនថាត់ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិសួនអំពៅកេីត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ( បក្សពួក ឃាត់ខ្លួន ) ។

👉អំពីរឿងហេតុ ៖នៅថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០២៤ វេលាម៉ោងប្រហែល ០១:២០ នាទីយប់រំលងអាធ្រាត្រ ដេីមបណ្តឹងបានណាត់ជនរងគ្រោះទាំងពីរនាក់ខាងលេីដេីម្បីមកហូបអីលេង នៅសួនកុមារ ស្ថិតក្នុងភូមិប៉ាហុីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន លុះមកដល់ចំណុចសួនកុមារ ដើមបណ្ដឹងនិងជនរងគ្រោះបានអង្គុយហូបបៀរ ស្រាប់តែឃេីញជនសង្សយ័ឈ្មោះ ជួម ជីវន្ត និងបក្សពួកជិះម៉ូតូកាត់ហើយជិះមកវិញ ពេលនោះដេីមបណ្តឹងបានអោយជនរងគ្រោះ ខូវ សូលីន និង ឈ្មោះ គីម តុលា អោយជិះម៉ូតូទៅផ្ទះមុន ហើយខ្លួននៅហូបបន្តនៅលេីសួន។

👉ពេលកេីតហេតុ វេលាម៉ោងប្រហែល ០២:០០នាទីរំលងអាធ្រាត្រ ថ្ងៃខែឆ្នាំដដែល ជនរងគ្រោះទាំងពីរនាក់ បានជិះម៉ូតូដល់ចំណុចមុខសណ្ឋាគារហង្សមាសចាស់ ស្ថិតក្នុងភូមិអូរតាពុកលេី សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ក៏ត្រូវបានជនសង្ស័យឈ្មោះ ជួម ជីវន្ត និង បក្សពួក ជិះម៉ូតូដេញកាប់ តែកាប់ខុស ដោយជនរងគ្រោះភយ័ពេកក៏ជិះម៉ូតូបត់ទៅក្រោយផ្ទះសំណាក់ត្បូងកណ្តៀងសំដៅតាមភូមិវាលវល់ ក៏ជិះម៉ូតូបុកលូ និងដេីមឈេីមុខផ្ទះប្រជាពលរដ្ឋដួល ហេីយជនរងគ្រោះក៏រត់ចូលព្រៃ ពេលនោះពួកក្រុមជនសង្ស័យបានកាប់ម៉ូតូរបស់ជនរងគ្រោះ និង កាច់យកផ្លាកលេខម៉ូតូទៅបាត់ ។

-ក្រោយកេីតហេតុជនរងគ្រោះមិនទាន់ដាក់ពាក្យបណ្ដឹងនោះទេ។

👉រហូតមកដល់ថ្ងៃទី ០៥ ខែ តុលា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ០៨:៣០ នាទីព្រឹក កម្លាំងជំនាញបានកំណត់មុខសញ្ញាបាន ទេីបជនរងគ្រោះមកដាក់ពាក្យបណ្តឹង នៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន សំណូមពរអោយសមត្ថកិច្ចអនុវត្តតាមនីតិវិធីច្បាប់ និងទាសំណងព្យាបាលជំងឺថ្លៃខូចខាតចំនួន ២០ , ០០០ ,០០០រៀល ។

👉 ក្រោយទទួលពាក្យបណ្ដឹងពីជនរងគ្រោះ ខ្ញុំបាទវរសេនីយ៍ឯក យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន ដឹងនាំកម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន កម្លាំងប៉ុស្ដិ៍នគរបាលសង្កាត់ទួលល្វា/ប៉ៃលិន បានចុះទៅដល់កន្លែងដែលក្រុមជនសង្សយ័ស្នាក់នៅ នៅផ្ទះជួលមួយកន្លែងស្ថិតក្នុងភូមិ អូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន និងបាននាំខ្លួនជនសង្ស័យទាំង ០៧នាក់ខាងលេី មកកាន់អធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដេីម្បីសាកសួរ ។

👉ក្រោយពីធ្វើការសាកសួរ ជនសង្ស័យខាងលេី បានឆ្លើយសារភាពថា ពួកខ្លួនជាពិតជាបាននាំគ្នាប្រេីអំពេីហិង្សា ( ដេញកាប់ជនរងគ្រោះ កាប់ម៉ូតូ និង កាច់យកផ្លាកលេខម៉ូតូ ) ពីជនរងគ្រោះ ពិតប្រាកដមែន ។

+ វត្ថុតាងដកហូតបានរួមមាន ៖

១- កាំបិតផ្គាក់ចំនួន ០២ដេីម

២- កាំបិតកាចែតចំនួន ០១ដេីម.

៣- ផ្លាកលេខម៉ូតូដែលកាច់យកទៅ ( បាត់ដំបង 1 AN – 6138 ) ចំនួន ០១

៤-ទូរសព្ទដៃចំនួន ០៥គ្រឿង

៥-ម៉ូតូចំនួន ០១គ្រឿង ៖

 

ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០១៩ ( គ្មានផ្លាកលេខ ) របស់ឈ្មោះ ទឹម ប៊ុនថាត់ ។

ក្រោយពីរធ្វើកាសួរនាំចប់សព្វគ្រប់និងឃុំខ្លួនក៏ធ្វើនិតិវិធីកសាងសុំនុំរឿងបញ្ជួនបន្តទៅសាលាដំបូងខេត្តប៉ៃលិនរៀបចំតាមនិតិច្បាប់។ គួរបញ្ជាក់ផងដែរថាកន្លងមកអធិការដ្ឋានក្រុងប៉ៃលិនតែងតែបង្រាបបើមានករណីណាមួយដែលបង្កអសន្តិសុខ។ ប្រភពអត្ថបទនិងរូបភាពពីអធិការដ្ឋានក្រុងប៉ៃលិន។

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button