ចាប់បានបុរសដែលជាឃាតករំលោភសម្លាប់ក្មេងស្រីសិស្សថ្នាក់ទី៩D
ដោយ :ពោធិសាត់ :បុរសឃាតកដែលរំលោភនិងសម្លាប់ក្មេងស្រីសិស្សថ្នាក់ទី៩ D វិទ្យាល័យអន្លង់ត្នោតស្រុកក្រគរ ឃ្លាំមើលជនរងគ្រោះនិងមានចេតនាទុកជាមុនក្នុងការប្រព្រឹត្ត។
សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបុរសម្នាក់នោះពាក់ព័ន្ធករណីរំលោភសម្លាប់។
សមត្ថកិច្ចនគរបាលព្រហ្មទ័ណ្ឌនៃអធិការដ្ឋានស្រុកក្រគរស្នងការដ្ឋានខេត្តពោធិសាត់អោយដឹងថា: ករណីរំលោភសម្លាប់នេះបានកើតឡើងកាលពីថ្ងៃទី២២កញ្ញាឆ្នាំ២០២៤ វេលាម៉ោង០០.០៥នាទីយប់នៅចំណុចត្រពាំងសម្រែស្ថិតភូមិខ្លាក្រពើឃុំអន្លង់ត្នោតស្រុកក្រគរខេត្តពោធ៍សាត់ ។
អ្នកស្រុកនិងក្រុមគ្រួសារបានរកឃើញសពក្មេងស្រីសិស្សសាលាអាយុ១៦ឆ្នាំម្នាក់ នៅព្រឹកថ្ងៃទី២៣ខែកញ្ញា ឆ្នាំ២០២៤ ។
ក្មេងស្រីរងគ្រោះជាសិស្សរស់នៅជាមួយឳពុកម្តាយភូមិខ្លាក្រពើ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ចំណែកជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ សេប យ៉ា អាយុ៣៦ឆ្នាំ មុខរបរធ្វើស្រែស្នាក់នៅបណ្ដោះអាសន្នក្នុងរោងមើលក្របី ក្បែរកន្លែងកើតហេតុ ទីលំនៅបច្ចុប្បន្នភូមិទន្សាយគល់ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ប្រភពពីសមត្ថកិច្ចស្រុកក្រគរបានឲ្យដឹងថា មុខសញ្ញាជនសង្ស័យ គឺជាមនុស្សរស់នៅផ្ទះក្បែរក្នុងស្រុកភូមិជាមួយគ្នា ហើយបានឃ្លាំមើលនិងមានចេតនា ហើយរៀបខ្លួនជាមុនដើម្បីចាប់រំលោភក្មេងស្រី បន្ទាប់ពីឧស្សាហ៍ឃើញរូបសម្រស់នាងពេលដើរឃ្វាលក្របី។
ក្នុងហេតុការណ៍ខាងលើ ក្រោយធ្វើសកម្មភាព ឃាតកនេះបាន រត់ចូលព្រៃដើម្បីគេចខ្លួន ប៉ុន្តែត្រូវសមត្ថកិច្ចបានស្រាវជ្រាវ និងចាប់ខ្លួនបានយកមកផ្តន្ទាទោសតាមច្បាប់។
ក្រោយពិនិត្យនិងធ្វើកោសល្យវិច្ឆ័យរួចមកសមត្ថកិច្ចបានប្រគល់សព ក្មេងស្រីរងគ្រោះឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ក្នុងករណីរំលោភ សម្លាប់ក្មេងស្រីសិស្សសាលាដ៏ផ្អូកផ្អើលនេះ លោកខូយ រីដា មុននេះបានដាក់បទបញ្ជាយ៉ាងតឹងរ៉ឹងដល់អាជ្ញាធរមានសមត្ថកិច្ច ត្រូវបន្តស្រាវជ្រាវឱ្យបានម៉តចត់ក្នុងការស្វែងរកការកំណត់មុខសញ្ញាជនដៃដល់ (ព្រោះជនដៃដល់ដែលជាឃាតករ។
លុះរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ លោកខូយ រីដា អភិបាល នៃអភិបាលខេត្តពោធិ៍សាត់និងមន្ត្រីបាននាំយកថវិកាចំនួន ៦,១០០,០០០ រៀល ទៅចូលរួមបុណ្យសពក្មេងស្រី ឈ្មោះ ភឿង ស្រីល័ក្ខណ៍ អាយុ១៦ឆ្នាំ ដែលត្រូវឃាតករ រំលោភ សម្លាប់នោះ។
ក្នុងនោះ មានថវិកាចំនួន ៤លានរៀល ឮជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជុនតាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្ត។ ថវិកាចំនួន ២លានរៀល ជាថវិការដ្ឋបាលខេត្ត និងថវិកាចំនួន១០មុឺនរៀលទៀតជាថវិការបស់មន្ទីរអប់រំយុវជន និងកីឡាខេត្ត ៕