ព្រឹទ្ធាចារ្យ៩រូបត្រូវបានព្រះមហាក្សត្រផ្តល់គោរមងារថ្នាក់ជាតិ…
ព្រឹទ្ធាចារ្យ៩រូបត្រូវបានព្រះមហាក្សត្រផ្តល់គោរមងារថ្នាក់ជាតិ…
——————————————-
ភ្នំពេញ៖ ព្រះមហាក្សត្រកម្ពុជា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានផ្តល់គោរម្យងារថ្នាក់ជាតិជូនព្រឹទ្ធាចារ្យចំនួន ៩រូប។ នេះបើតាមព្រះរាជក្រឹត្យដែលព្រះហត្តលេខាដោយព្រះមហាក្សត្រនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣ តែទើបតែចេញផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។
តាមព្រះរាជក្រឹត្យ ព្រឹទ្ធាចារ្យទាំង ៩រូបនោះដែលទទួលបានគោរមងារថ្នាក់ជាតិ មានព្រឹទ្ធចារ្យសិល្បៈ គិន យិន ត្រូវបានព្រះមហាក្សត្រផ្តល់គោរមងារជា គរុនាដកា គិន យិន។ ព្រឺទ្ធាចារ្យ ជា យុទ្ធា ជាទេពហត្ថកោសល្យ ជា យុទ្ធា។ ព្រឹទ្ធាចារ្យសិល្បៈ ជៀន សុផាន ជាចម្មការភិរក្ស ជៀន សុផាន។ ព្រឹទ្ធាចារ្យសិល្បៈ ញុច ហឿន ជា ពិភត្តិតន្តី ញុច ហឿន។ ព្រឹទ្ធាចារ្យសិល្បៈ ណាន សម័យ ជានាដក៏និម្មិត ណាន សាម័យ។ ព្រឹទ្ធាចារ្យសិល្បៈ ប៊ិន វិន ជាបោរាណាចារ្យ ប៊ិន វិន។ ព្រឹទ្ធាចារ្យ ម៉ក់ ជាង ជាទេពសោភ័ណ ម៉ក់ ជាង។ ព្រឹទ្ធាចារ្យសិល្បៈ ឯល ពេជ ជា ទេពវោហារ និងព្រឹទ្ធាចារ្យ អ៊ឹម ស្រួន ជាមហានាដកគរុវិជ្ជា អ៊ឹម ស្រួន។ ដោយ÷សហការី