Jannah Theme License is not validated, Go to the theme options page to validate the license, You need a single license for each domain name.
ព័ត៌មានអន្តរជាតិ

តុលាការដកតំណែងនាយករដ្ឋមន្ត្រីថៃ

បាងកក៖ តុលាការធម្មនុញ្ញរបស់ប្រទេសថៃ បានចេញសាលក្រមដកលោក សេដ្ឋា ថាវីស៊ីន ចេញពីតំណែងនាយករដ្ឋមន្ត្រីថៃ នៅក្នុងថ្ងៃពុធនេះ។

 

មូលហេតុនាំឱ្យតុលាការធម្មនុញ្ញថៃដកតំណែងនាយករដ្ឋមន្រ្តី ពីលោក សេដ្ឋា ថាវីស៊ីន គឺដោយសារតែការតែងតាំងលោក Pichit Chuenban ដែលធ្លាប់ជាប់ពន្ធនាគាររយៈពេល៦ខែកាលពីឆ្នាំ២០០៨ ឱ្យកាន់តួនាទីជារដ្ឋមន្រ្តីក្នុងគណៈរដ្ឋមន្រ្តីរបស់លោក ដែលជាទង្វើបំពានរដ្ឋធម្មនុញ្ញ។

 

ចៅក្រម Punya Udchachon ដែលអានសេចក្តីសម្រេចនេះ បាននិយាយថា តុលាការបានបោះឆ្នោត ៥សំឡេង ទល់នឹង ៤សំឡេង ដើម្បីដកលោក សេដ្ឋា ចេញពីតំណែង ជុំវិញការតែងតាំងរដ្ឋមន្ត្រីដែលមានការផ្តន្ទាទោសព្រហ្មទណ្ឌ។

 

សូមបញ្ជាក់ថា លោក សេដ្ឋា គឺជាមនុស្សរបស់គណបក្សភឿថៃ ដែលជារបស់គ្រួសារ ស៊ីណាវ៉ាត់ ហើយបានក្លាយជានាយករដ្ឋមន្រ្តីថៃ បន្ទាប់ពីបង្កើតរដ្ឋាភិបាលចម្រុះជាមួយក្រុមគណបក្ស ដែលមានទំនាក់ទំនងនឹងយោធា នៅក្រោយការបោះឆ្នោតសកលកាលពីឆ្នាំ២០២៣។

 

កាលពីខែឧសភា ឆ្នាំ២០២៤ តុលាការធម្មនុញ្ញថៃបានទទួលយកសំណើរបស់ អតីតសមាជិកព្រឹទ្ធសភាថៃប្រមាណ៤០រូប ដែលមានបំណងចង់ឱ្យពិចារណាដកតំណែងនាយករដ្ឋមន្រ្តីរបស់លោក សេដ្ឋា ក្រោមហេតុផលថា ការតែងតាំងលោក Pichit Chuenban ដែលធ្លាប់ជាប់ពន្ធនាគាររយៈពេល៦ខែ កាលពីឆ្នាំ២០០៨ ឱ្យកាន់តួនាទីជារដ្ឋមន្រ្តី ក្នុងគណៈរដ្ឋមន្រ្តីរបស់លោក សេដ្ឋា គឺជាទង្វើបំពានរដ្ឋធម្មនុញ្ញ។

 

ក្រោយមកលោក Pichit ដែលជាអតីតមេធាវីម្នាក់ មានទំនាក់ទំនងជាមួយអតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ក៏បានលាលែងពីតួនាទីវិញ ដើម្បីព្យាយាមការពារ លោក សេដ្ឋា៕ ប្រភព៖ AFP

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button