Jannah Theme License is not validated, Go to the theme options page to validate the license, You need a single license for each domain name.
ព័ត៌មានជាតិ

ស្នង​ការនគរបា​លខេត្តបន្ទាយ​មានជ័យ ចាត់​តំ​ណា​ង​នាំ​យក​ថ​វិកាចំនួន​ ​៩លា​នរៀល ជូន​គ្រួសា​រស​ព​លោ​ក​អនុ​សេនីយ៍ឯ​ក ស៊ុន ​សុ​ធារិទ្ធ ដែ​លបា​នទទួលមរណភាព ដោយជំ​ងឺដាច់​សរសៃរ​ឈាម​ខួរក្បាល

ស្នង​ការនគរបា​លខេត្តបន្ទាយ​មានជ័យ ចាត់​តំ​ណា​ង​នាំ​យក​ថ​វិកាចំនួន​ ​៩លា​នរៀល ជូន​គ្រួសា​រស​ព​លោ​ក​អនុ​សេនីយ៍ឯ​ក ស៊ុន ​សុ​ធារិទ្ធ ដែ​លបា​នទទួលមរណភាព ដោយជំ​ងឺដាច់​សរសៃរ​ឈាម​ខួរក្បាល

———————————————————

ខេត្តបន្ទាយមានជ័យ៖លោកឧត្តមសេនីយ៍ត្រី​វង្ស វិត ស្នងការរង ទទួល​ផែនការងារធនធានមនុស្ស តំណាង​លោកឧត្តម សេ​នីយ៍ទោ សិទ្ធិ ឡោះ ​ស្នងការនគរ​បាលខេត្តបន្ទាយមានជ័យ និងជា​ប្រធាន​គណៈ​កម្មាធិការមូល​ដ្ឋានសមា​គមមិត្តន​គរបាល​ជាតិ អម​ដំ​ណើរ​ដោ​យ​លោកឧត្តម​សេនីយ៍ត្រី ​ជុន លាង ស្នង​ការរង កាលពី​រសៀលថ្ងៃទី០៧​ ខែកុម្ភៈ ឆ្នាំ២០​២៣ បានប្រគល់​ថវិកាស​មា​គម​មិត្តនគរបា​ល​ជាតិចំនួន ៦.០០​០.០០​០៛(ប្រាំមួ​យលា​នរៀលគត់)​ ថវិកាចូលរួ​មបុណ្យរ​បស់ស្នង​ការនគរ​បាល​ខេត្ត ទឹកប្រាក់៣.​០០០.០០​០៛(បីលាន រៀលគត់) ​ជូនដល់គ្រួ​សារសព​លោកអនុសេនីយ៍ឯ​ក ស៊ុន សុធារិទ្ធ អត្តលេខ ៣​៥៩៤៦ នាយរងប៉ុស្តិ៍វ​រសេនាតូចនគរបាលការពារព្រំដែ​នគោកលេខ៨០៧ ដែល​បានទទួល​មរណភាព​កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង​២៣និង០​០នាទីដោយជំ​ងឺដា​ច់សរសៃរ​ឈាមខួរក្បាល ។សពលោកអនុសេនីយ៍ឯក ស៊ុន សុធារិទ្ធ ត្រូវក្រុម​គ្រួសា​ររៀប​ចំធ្វើបុណ្យតា​មប្រពៃណី នៅ​គេហដ្ឋាននៃ​សព ស្ថិត​នៅភូមិសាមគ្គី ឃុំ​គោរមៀត​ ស្រុកថ្មពួក ខេត្ត​បន្ទាយមានជ័យ។

ថ្លែងក្នុងពិធីទុក្ខដ៏ក្រៀមក្រំ​នោះ លោកឧត្តម​​សេនីយ៍ត្រី វង្ស វិត បានពាំនាំ​ការចូលរួមសោកស្តាយ និង​ចូលរួម​មរណទុក្ខជា​មួយ​ក្រុមគ្រួសារស​ព ពីសំ​ណា​ក់លោ​កឧត្តម​សេនីយ៍ទោ សិទ្ធិ ឡោះ ក្នុង​នាម​លោក​ផ្ទាល់​ ចំ​ពោះការ​បា​ត់បង់ស្វាមី ​ឪពុក ជាទី​គោរពស្រឡាញ់ដ៏ជ្រាល​ជ្រៅបំផុត ដែល​ធ្លាប់ផ្ត​ល់នូវព្រហ្មវិ​ហារធម៌ក្នុងក្រុមគ្រួសារ​នាគ្រាកន្ល​ងមក ។ មួ​យវិញទៀត ស្នងការដ្ឋានន​គរបាលខេត្ត​បន្ទាយមានជ័យ និ​យាយជារួមនិង​និយា​យដោ​យឡែក អង្គភា​ពវរសេ​នាតូចនគរ​បាលការពា​រព្រំ​ដែនគោកលេខ៨០៧ មន្ត្រីនគរ​ បាលជា​តិ០១រូប ដែលធ្លាប់​មានស្នាដៃល្អ ក្នុងភារកិច្ចបំ​រើជាតិមា​តុភូមិនា​គ្រាកន្លងមក ។

ជាមួយគ្នានោះដែរលោកឧត្តមសេ​នីយ៍ ស្នងការ​រង បាន​ជំរា​បជូ​នក្រុមគ្រួសា​រសព ថា៖ចំពោះ​ថវិកា​របស់សមា​គមមិត្តន​គរបាលជាតិ​កម្ពុជាចំនួន ៦លានរៀល ដែល​ត្រូវប្រ​គល់ជូននោះ នៅមិនទាន់បា​ន​នោះ​ទេ តែដោ​យការ​យក​ចិត្ត ទុក​ដាក់ខ្ពស់​ពីលោកឧត្តមសេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងកា​រនគរ​បាលខេត្ត ពីគុណបំ​ណាច់របស់លោ​ក អនុសេ​នីយ៍ឯក ស៊ុន សុធារិទ្ធ ​ដែលបាន​ខិតខំបំរើបំ​ពេញភារ​កិច្ចកន្លងមក ។លោកឧត្តម​សេនីយ៍ស្នងការ បានដោះ​ស្រាយថវិកាមុ​នចំនួន៦លានរៀល ដើម្បី​ឲ្យលោកយ​កមកប្រគល់ជូ​នក្រុមគ្រួសា​រចំណា​យក្នុងពេ​លរៀបចំក្នុងពិធីបុ​ណ្យសពឲ្យបានសមរម្យ និង ថវិកាចំនួន៣​លានរៀលទៀតនេះ​ គឺជាថវិ​ការបស់ស្នងការដ្ឋា​ននគរបាលខេត្ត ចូលរួមក្នុង​កម្មវិធីបុណ្យ​សព​នេះផងដែរ ៕ សហការី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button