Jannah Theme License is not validated, Go to the theme options page to validate the license, You need a single license for each domain name.
ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីស្នើដល់ទូតជប៉ុនចូលរួមជួយគាំទ្រដំណើរការស៊ីហ្គេមរបស់កម្ពុជា

នាយករដ្ឋមន្ត្រីស្នើដល់ទូតជប៉ុនចូលរួមជួយគាំទ្រដំណើរការស៊ីហ្គេមរបស់កម្ពុជា

——————————————-

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់ឯកអគ្គរាជទូតជប៉ុនថ្មីលោក UENO Atsushi ចូលរួមគាំទ្រដល់ដំណើរការរៀបចំស៊ីហ្គេមរបស់កម្ពុជាដោយលើកទឹកចិត្តឱ្យមានអ្នកមកទស្សនា និងជំរុញជើងហោះហើរត្រង់ពីប្រទេសជប៉ុនមកកាន់ប្រទេសកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន លើកឡើងបែបនេះក្នុងពេលទទួលជួបលោក UENO Atsushi នៅវិមានសន្ដិភាព ព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្នុងជំនួបនោះលោក UENO Atsushi បានលើកឡើងថាទំនាក់ទំនងរវាងប្រទេសជប៉ុន និងកម្ពុជា គឺមានទំនាក់ទំនងល្អបំផុតរហូតមកដល់ពេលនេះ។ លោកបន្ថែមថាក្នុងអាណត្តិដែលលោកជាតំណាងប្រទេសជប៉ុនប្រចាំកម្ពុជាលោកនឹងពង្រឹងទំនាក់ទំនងដែលមានយ៉ាងល្អនេះឱ្យកាន់តែរឹងមាំថែមទៀតតាមរយៈការជំរុញការវិនិយោគ ទេសចរណ៍ ជាពិសេសគឺគាំទ្រកម្ពុជាសម្រាប់កីឡាស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ។

ជាការឆ្លើយតបនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងស្វាគមន៍ចំពោះឯកអគ្គរាជទូតថ្មី និងបានយល់ស្របជាមួយការលើកឡើងរបស់លោក Atsushi។ សម្ដេចថា ឯកអគ្គរាជទូតថ្មីអាចចូលរួមជួយដល់ការរៀបចំកីឡាស៊ីហ្គេមនៅកម្ពុជាតាមរយៈការលើកទឹកចិត្តអ្នកមកទស្សនា និងជំរុញជើងហោះហើយត្រង់មកកម្ពុជា។ ជាមួយគ្នានេះសម្ដេចតេជោក៏បានស្នើដល់លោក Atsushi ឱ្យជំរុញកំណើនពាណិជ្ជកម្ម និងអ្នកវិនិយោគមកកម្ពុជាផងដែរ។

ទំនាក់ទំនងកម្ពុជា-ជប៉ុនសម័យទំនើបបានចាប់ផ្ដើមនៅឆ្នាំ១៩៥៣ និងបានបន្តរហូតមកដល់បច្ចុប្បន្ន។ ឆ្នាំ២០២៣នេះគឺជាខួប ៧០ឆ្នាំទំនាក់ទំនងនេះខណៈនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ធ្លាប់លើកឡើងថា កម្ពុជាជប៉ុននឹងតម្លើងកិច្ចសហប្រតិបត្តិការរបស់ខ្លួនឱ្យទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងខួប ៧០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរបស់ខ្លួន៕ សហការី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button