Jannah Theme License is not validated, Go to the theme options page to validate the license, You need a single license for each domain name.
ព័ត៌មានសន្តិសុខសង្គម

មកដឹងកាពិត ក្រោយពីការបំផ្ទុះគ្រាប់បែក បញ្ចប់ជីវិតខ្លួនឯងរបស់បុរស ពោះម៉ាយម្នាក់បានបន្សល់សំបុត្រ ៣សន្លឹកដោយសាររឿងស្នេហា ត្រីកោណ

មកដឹងកាពិត ក្រោយពីការបំផ្ទុះគ្រាប់បែក បញ្ចប់ជីវិតខ្លួនឯងរបស់បុរស ពោះម៉ាយម្នាក់បានបន្សល់សំបុត្រ ៣សន្លឹកដោយសាររឿងស្នេហា ត្រីកោណ

—————+————–

(បាត់ដំបង) ប្រភពពីសមត្ថកិច្ចបាន បញ្ជាក់ឲ្យដឹងថា ក្រោយការធ្វើ អត្តឃាតបញ្ចប់ជីវិតខ្លួនឯងរបស់ បុរសពោះនេះ កម្លាំងជំនាញបាន ឃើញកាបូបស្ពាយមួយដោយ បានបន្សល់ទុកនូវកូនលិខិតចំនួន ៣សន្លឹកជារបស់ជនរងគ្រោះដែល វាជាពន្លឺបញ្ជាក់ពីអត្តសញ្ញាណ ពិតប្រាកដ និងហេតុផលនៃ ការសម្រេចចិត្តខ្លីបញ្ចប់ជីវិត ខ្លួនឯងទាំងមិនអាល័យកូនតូច ប្រុសម្នាក់ផ្ញើរនឹងសាច់ញាតិ។

ករណីនេះក្រោយរំលងមួយថ្ងៃ សមត្ថកិច្ចបានបញ្ជាក់បន្ថែម ថា ជនរងគ្រោះឈ្មោះចិន ធុរ៉េន អាយុ ២៣ឆ្នាំ ជាបុរស ពោះម៉ាយមានកូនមួយ និងជា បុគ្គលិកបម្រើការងារនៅក្នុង ភោជនីយដ្ឋានមួយ នាក្រុង ប៉ោយប៉ែត។ បុរសពោះម៉ាយ ខាងលើចុងក្រោយក៏មានទំនាក់ ជាមួយនារីម្នាក់នៅកន្លែងធ្វើការ ជាមួយគ្នា នាងមានឈ្មោះ ដាវ៉ាន់ អាយុជាង ២០ឆ្នាំឋិតក្នុងសភាព ជាស្ត្រីមេម៉ាយកូនពីរក្នុងបន្ទុក។ ក្រោយការផ្សះផ្សាជួសជុល បេះដូងគូស្នេហ៍ថ្មីបានជាង មួយឆ្នាំជាអកុសលអតីតប្ដីរបស់ នាងដាវ៉ាន់ បានចេញពីពន្ធនាគា វិញដូចនេះក៏បានធ្វើឲ្យនាងដា វ៉ាន់ ងាកទៅរកអតីតប្តីដើមរបស់ខ្លួនវិញ។

ការចែកផ្លូវគ្នាជាលើកទី ២សារជាថ្មីទៀតនេះបានធ្វើឲ្យ ប៉ះទង្គិចផ្លូវចិត្តរបស់ជនរងគ្រោះ ជាខ្លាំងម្ដងជាពីរដងរហូតដកខ្លួន គេចរសាត់អណ្ដែតមកដល់ ខេត្តបាត់ដំបង និងសម្រេចចិត្តគិត ខ្លីនៅទីតាំងកើតហេតុតែម្តង។

ជាការបញ្ចប់ជីវិតខ្លួនឯងដោយ បំផ្ទុះគ្រាប់បែកនេះជនរងគ្រោះ បានបន្សលើទុកនូវកូនសំបុត្រ ចំនួនបីសន្លឹកមានខ្លឹមសារថា ខ្ញុំ ចាញ់គ្រប់យ៉ាង ខ្ញុំនឿយហត់ ហើយ ឲ្យខ្ញុំសុំទោសដែល ចាកចេញដោយមិនបានលា និង សូមអរគុណចំពោះចែឡា ចែ ដំ ចែង៉ា ដែលបានធ្វើល្អលើខ្លួន កន្លងមក សូមជួយមើលកូន របស់ខ្ញុំផងកុំឲ្យវាល្ងង់ដូចខ្ញុំ ប៉ា ម៉ាក់កូនសុំទោស៕សហការី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button