Jannah Theme License is not validated, Go to the theme options page to validate the license, You need a single license for each domain name.
ព័ត៌មានជាតិ

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ខ្ញុំមានកិត្តិយសបានចូលរួមជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដើម្បីសម្ពោធវិហារឥស្លាម ម៉ាស្ជិទអាល់អឹកពើរជ្រៃអណ្តែត នៅភូមិព្រែកតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល។

តាំងពីដើមរៀងមកសាសនាឥស្លាមបានចូលរួមចំណែកជាមួយសាសនាដ៏ទៃទៀត ក្នុងការដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គមខ្មែរ ជាពិសេស ការលើកកម្ពស់ការអប់រំចរិយាធម៌ និងសីលធម៌ដល់ប្រជាពលរដ្ឋដែលជាសាសនិកឥស្លាមគ្រប់រូប។ តាមរយៈការអប់រំទូន្មានទាំងអស់នេះ សាសនាឥស្លាមក៏បានចូលរួមចំណែកក្នុងការធានានូវភាពសុខសាន្ត ភាពសុខដុមនៃសង្គមការពារ អភិរក្ស វប្បធម៌ ប្រពៃណី និងបុព្វហេតុសង្គមជាតិជារួមផងដែរ។ ក្នុងន័យនេះ និងជាបន្តបន្ទាប់ ការពង្រឹងតួនាទី ភារកិច្ចរបស់គណៈអ៊ីម៉ាំ ហាកឹម តួន និងម៉ាស្ជិត ស៊ូរ៉ាវ ព្រមទាំងសាលាបង្រៀនសាសនា ពិតជាមានសារៈសំខាន់ និងមានអត្ថប្រយោជន៍សម្រាប់ការប្រតិបត្តិជំនឿសាសនា និងការរួមចំណែកចូលរួមអភិវឌ្ឍសហគមន៍ឥស្លាម និងសង្គមជាតិ។ ដូច្នេះហើយទើបថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេសរាជរដ្ឋាភិបាលតែងតែបង្កបរិយាកាសល្អ និងយកចិត្តទុកដាក់លើកកម្ពស់វិស័យសាសនាឥស្លាមតាមរយៈការចូលរួមអភិវឌ្ឍន៍ និងជំរុញកសាងហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើនសម្រាប់បម្រើសាសនាឥស្លាមជាបន្តបន្ទាប់។

សមិទ្ធផលដែលយើងទាំងអស់គ្នាមើលឃើញនាពេលបច្ចុប្បន្ន មិនអាចកើតឡើងដោយឯកឯងបានទេ បើមិនមានការចូលរួមចំណែក ពីគ្រប់ ភាគីពាក់ព័ន្ធ និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលបាននាំមកនូវសន្តិភាព និង ស្ថិរភាពន យោបាយដូចពេលនេះ ដែលធានាដល់ការអភិវឌ្ឍលើគ្រប់វិស័យទាំងផ្នែកសាសនាចក្រ និងអាណាចក្រ។ កត្តាសន្តិភាព និងស្ថិរភាពនយោបាយនេះហើយ ដែលបាន ផ្តល់ឱកាស ឱ្យយើងទាំងអស់គ្នាបានជួបជុំធ្វើបុណ្យរួមគ្នានិងប្រមូលបច្ច័យពីគ្រប់ទិសទីមកកសាងសមិទ្ធផលនានាជាច្រើនឱ្យចេញជារូបរាងសម្រាប់បម្រើឱ្យឥស្លាមសាសនា ដូចពេលនេះ។

ជំនួសមុខឱ្យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ខ្ញុំសូមចូលរួមអបអរសាទរជាថ្មីជាមួយសហគមន៍ឥស្លាមនៅទូទាំងប្រទេស និងគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ចំពោះសមិទ្ធផលថ្មីៗនានាជាបន្តបន្ទាប់ រួមទាំងមាស្ជិតអាល់អឹកពើរជ្រៃអណ្តែត ដ៏ថ្មីស្រឡាងនាថ្ងៃនេះ។

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button