Jannah Theme License is not validated, Go to the theme options page to validate the license, You need a single license for each domain name.
ព័ត៌មានជាតិ

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកដងទង់ ខេត្តកំពត

(កំពត)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី៦ ខែមិថុនា ឆ្នាំ២០២៤ នៅសាលាស្រុកដងទង់ ខេត្តកំពត លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកដងទង់ ខេត្តកំពត ដែលមានវត្តមានអញ្ជើញចូលរួមរបស់ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពត ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកដងទង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក-សមាជិការក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកដងទង់ និងអាជ្ញាធរមូលដ្ឋានជាច្រើនរូប។

 

ថ្លែងក្នុងអង្គពិធី លោកជំទាវរដ្ឋមន្ត្រី បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកដងទង់ និងស្រុកទឹកឈូ ព្រមទាំងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ដែលទើបទទួលបានការតែងតាំងសមាសភាពចុះមូលដ្ឋានតាមឃុំនីមួយៗ។

 

លោកជំទាវរដ្ឋមន្ត្រី គូសបញ្ជាក់ថា បេសកកម្មស្នូលនៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន គឺមិនមែនជាការជ្រៀតជ្រែកភាពជាម្ចាស់ នៃការបំពេញមុខងាររបស់អាជ្ញាធរមូលដ្ឋានឡើយ តែជាការចូលរួមតម្រង់ទិស គាំទ្រ និងជំរុញការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ដើម្បីបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋមូលដ្ឋាន ប្រកបដោយស្មារតីបុរេសកម្ម ភាតរភាព និងការទទួលខុសត្រូវខ្ពស់រួមគ្នា សំដៅធានាការអភិវឌ្ឍរួមមួយដែលគ្រប់តួអង្គបានទទួលផល និងរួមសុខរួមទុក្ខ ព្រមទាំងជាការបង្ហាញពីរបៀបធ្វើការមួយដែលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចូលរួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ។

 

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានអំពាវនាវដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតាមគោលដៅ សមាសភាពក្រុមការងារទាំងអស់ រួមគ្នា បន្តផ្សព្វផ្សាយ គាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា…

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button