ដោយក្ដីមេត្តាករុណាដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត
អ៊ំស្រីឈ្មោះ គង់ យ៉ាន អាយុ ៥៤ឆ្នាំ រស់នៅស្រុកថ្មគោល ខេត្តបាត់ដំបង មានជំងឺភ្នែកទ្បើងបាយ ពុំមានលទ្ធភាពព្យាបាលដោយមានជីវភាពខ្វះខាត។
ដោយក្ដីមេត្តាករុណាដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត, លោកទាំងទ្វេ បានចាត់គ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ(TYDA) នាំយកអ៊ំស្រី មកពិនិត្យ ព្យាបាល និងបានធ្វើការវះកាត់ដោយទទួលបានជោគជ័យ នៅមន្ទីរពេទ្យព្រះអង្គឌួង កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ។
បច្ចុប្បន្ននេះ អ៊ំស្រី គង់ យ៉ាន បានធូស្រាល អាចមើលឃើញច្បាស់ជាថ្មី និងបានអនុញ្ញាតឱ្យត្រលប់ទៅផ្ទះវិញ ជាមួយអារម្មណ៍សប្បាយរីករាយ ព្រមទាំងគោរពអរគុណសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជាអនេក។
រាល់ការចំណាយលើការវះកាត់ព្យាបាល ស្នាក់នៅ ម្ហូបអាហារ ត្រូវបានជួយឧបត្ថម្ភគាំទ្រដោយ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ៕