Jannah Theme License is not validated, Go to the theme options page to validate the license, You need a single license for each domain name.
ព័ត៌មានជាតិ

ផ្ទះបរិច្ចាគនៅតែមានសារ:សំខាន់សំរាប់ពលរដ្ឋទូទៅជាកន្លែងផ្តល់ស្បៀងអាហារនិងសម្ភារ:ប្រើបានសំរាប់អ្នកខ្វះខា

 

(ប៉ៃលិន) រហូតមកដល់ថ្ងៃទី២៩ខែមេសានេះផ្ទះបរិច្ចាគដែលជាការផ្តួចផ្តើមគំនិតដ៍មនុស្សធម៌បំផុតពីសំណាក់

លោកជំទាវ បានស្រីមុំ អភិបាលខេត្តប៉ៃលិននិងជាប្រធាន

គណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបានផ្តួចផ្តើមកសាងផ្តះបរិច្ចាគនេះគឺដើម្បីបណ្តុះគំនិតដល់បងប្អូនប្រជាពលរដ្ឋខ្មែរយើងអោយចេះស្រលាញ់សាមគ្គីគ្នា នេះជាវប្បធម៌ចែករំលែក និងជួយសម្រួលដល់ការលំបាករបស់បងប្អូនយើងដែលខ្វះខាតអាចអោយគាត់មកទទួលយកទៅប្រើប្រាស់បានមួយគ្រា និងសំរាប់អ្នកមានជីវភាពធូរធារអាចយកសម្ភារ:ប្រើសប្រាស់ដែលនៅប្រើបាននិង គ្រឿងឧបភោគបរិភោគយកមកទុកក្នុងផ្ទះបរិច្ចាគនេះដើម្បីអោយបងប្អូនអ្នកខ្វះខាតយកទៅបរិភោគឬប្រើប្រាសក្នុងជីវភាពបានមួយគ្រាផងដែរ។

 

ហើយបច្ចុប្បន្ននេះគេសង្កេតឃើញនៅផ្សះបរិច្ចាគនេះមានបងប្អូនអ្នកមានចិត្តសប្បុរសបាននាំគ្នាយកគ្រឿងបរិភោគមានដូចជាប្រហុកផ្អកត្រីងៀត ទឹកត្រីទឹកស៊ីអីវមានទាំងអង្ករនិងសម្ភារ:ប្រើប្រាស់មួយចំនួនធំមកដាក់ផ្ទះបរិច្ចាគនេះជាហូរហែរ។ និងមានបងប្អូនអ្នកខ្វះខាតតែងតែទៅទទួលយកសម្ភារ:និងគ្រឿងបរិភោគទាំងនោះយកទៅប្រើប្រាសនិងបរិភោគជារើយៗផងដែរ។

 

សូមបញ្ជាក់ថាផ្ទះបរិច្ចាគនេះបានដំណើរការជិតមួយឆ្នាំមកហើយមានជាច្រើនទីតាំងនៅមុខសាលាខេត្តប៉ៃលិននិងនៅផ្សារព្រំឃុំស្ទឹងកាច់ស្រុកសាលាក្រៅខេត្តប៉ៃលិន។ ដែលជាគំនិតដ៍ថ្លៃថ្លាប្រកបដោយមនុស្សធម៌ពីសណាក់លោកជំទាវបានស្រីមុំ អភិបាលខេត្តប៉ៃលិនដែលលោកជំទាវជានិច្ចកាលតែងតែគិតគូរពីទុក្ខលំបាករបសើបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តតាំងតែពីលោកជំទាវនៅជាតំណាងរស្ត្រមកម្លេះ។.ទង្វើទាំងនេះហើយធ្វើអោយបងប្អូនប្រជាពលរដ្ឋទាំងអស់រីករាយសប្បាយចិត្តពេញចិត្តពេញថ្លើមយ៉ាងខ្លាំងដែលមានថ្នាក់ដឹកនាំល្អមានអភិបាលខេត្តល្អ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button