Jannah Theme License is not validated, Go to the theme options page to validate the license, You need a single license for each domain name.
ព័ត៌មានជាតិ

ចាស់ជរាគ្មានទីពឹង ចំនួន៥៥នាក់ ទទួលប្រាក់ឧបត្ថម្ភពីមូលមូលនិធិចាស់ជរាគ្មានទីពឹងរបស់លោកជំទាវ បាន ស្រីមុំ

 

(ខេត្តប៉ៃលិន) នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤

ឯកឧត្តម ហុក សុផល តំណាងលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណ:អភិបាលខេត្តប៉ៃលិន និងជាប្រធានមូលនិធិចាស់ជរាគ្មានទីពឹងខេត្តប៉ៃលិន រួមនឹងក្រុមការងារមូលនិធិគាំទ្រសុខភាព និងសង្គ្រោះបន្ទាន់ជនចាស់ជរាគ្មានទីពឹង បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងបើកប្រាក់ឧបត្ថម្ភប្រចាំខែមេសា ឆ្នាំ២០២៤ ជូនដល់លោកយាយ លោកតា ចំនួន ៥៥ នាក់ ដោយក្នុងម្នាក់ៗសម្ភារ:មួយចំនួន និងថវិកា ១០០.០០០រៀល(មួយសែនរៀលគត់)។

 

សំរាប់ មូលនិធិនេះ បានបង្កើតជាង១០ឆ្នាំមកហើយ ផ្តួចផ្តើមដោយឯកឧត្តមទេសរដ្ឋមន្ត្រីអ៊ីឈាននិងលោកជំទាវបានស្រីមុំ ក្នុងគោលបំណងជួយដល់លោកយាយ លោកតាចាស់ជរាគ្មានទីពឹង មានជីវភាពខ្សត់ខ្សោយ និងមានអាយុចាប់ពី៧០ឆ្នាំឡើងទៅ ដែលពុំមានលទ្ធភាពអាចចេញទៅប្រកបមុខរបរចិញ្ចឹមជីវិតបាន ក៏ដូចជាការជួយលើកកំពស់កម្រិតជីវភាព និងបំប៉នថែទាំសុខភាពលោកយាយលោកតា ដោយមិនប្រកាន់បក្ខពួក និងនិន្នាការនយោបាយឡើយ ព្រោះមនុស្សចាស់ គឺមានគុណបំណាច់ធំធេងណាស់ ក្នុងការជួយអប់រំ ប្រៀនប្រដៅ ដល់កូនចៅជំនាន់ក្រោយៗ ឲ្យប្រព្រឹត្តិតែ អំពើល្អ។

 

ជាមួយគ្នានេះលោកយាយ លោកតា ដែលបានទទួលប្រាក់ឧបត្ថម្ភពីមូលនិធិចាស់ជរា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងបានជូនពរស័ព្ទសារធុការ ចំពោះឯកឧត្តម និងលោកជំទាវ ប្រធានមូលនិធិចាស់ជរាដែលតែងតែជួយឧបត្ថម្ភថវិកា ដល់ពួកគាត់ជារៀងរាល់ខែ ដើម្បីដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃបានធូរស្រាលមួយកម្រឹតធំផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button