Jannah Theme License is not validated, Go to the theme options page to validate the license, You need a single license for each domain name.
ព័ត៌មានជាតិ

លោកជំទាវបានស្រីមុំ អភិបាលខេត្តប៉ៃលិន អញ្ជើញចូលរួមបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣របស់ក្រសួងមហាផ្ទៃក្រោមអធិបតីភាពដ័ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា

 

(ភ្នំពេញ) នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញចូលរួម ក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

 

ថ្លែងទៅកាន់អង្គសន្និបាតនាឱកាសនោះ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា ឆ្នាំ២០២៣ គឺជាឆ្នាំដែលកម្ពុជា បើកឱ្យដំណើរការពេញលេញលើគ្រប់វិស័យ បន្ទាប់ពីវិបត្តិនៃជំងឺកូវីដ-១៩ និងជាឆ្នាំដែលកម្ពុជារៀបចំព្រឹត្តិការណ៍ជាតិ និងអន្តរជាតិសំខាន់ៗ ដូចជាការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាជនពិការអាស៊ានលើកទី១២។

 

ឯកឧត្តមអភិសន្តិបណ្ឌិត បានកត់សម្គាល់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី សម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានចូលរួមពីភាគីពាក់ព័ន្ធ បានដឹកនាំ បញ្ជា និងសម្របសម្រួលរៀបចំចាត់ចែងកិច្ចការនានាយ៉ាងសកម្ម ធ្វើឱ្យប្រព្រឹត្តិការណ៍ទាំងនោះបានប្រព្រឹត្តទៅដោយជោគជ័យ។

 

ឯកឧត្តមក៏បានកត់សម្គាល់លើការងារសំខាន់មួយចំនួនទៀតដូចជា គោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ការបង្ក្រាបបទល្មើសគ្រឿងញៀនខុសច្បាប់ ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទគ្រប់ទម្រង់ ការបង្ក្រាបសកម្មភាពក្មេងទំនើង ការពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក ការផ្ដល់កិច្ចអន្តរាគមន៍ពន្លត់អគ្គិភ័យនិងការសង្គ្រោះជនរងគ្រោះ ត្រូវបានពង្រឹងការអនុវត្តជាប់ជាប្រចាំ ដែលធានាបាននូវប្រក្រតីភាពសង្គមគ្រប់វិស័យ។

 

ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានគូសញ្ជាក់អំពីភាពចម្រើនទៅមុខប្រកបដោយប្រសិទ្ធភាព នៃការងារកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ ការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ ការងារពង្រឹងស្ថាប័ន និងធនធានមនុស្ស ស្របតាមអភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ និងសមិទ្ធផលអគារថ្មី នៃទីស្តីការក្រសួងមហាផ្ទៃ ដែលជាមរតកដ៏វិសេសវិសាលរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ និងការងារសំខាន់ផ្សេងៗទៀត។

 

សូមបញ្ជាក់ថា សន្និបាតក្រសួងមហាផ្ទៃ នឹងបន្តប្រព្រឹត្តទៅពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ និងពិធីបិទសន្និបាតនឹងប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button