មេបញ្ជាការរ កងពលតូចថ្មើរជើងលេខ៥១ ដឹកនាំយទាហានទស្សនកិច្ច សិក្សាអង្គភាពវរសេនាតូចថ្មើរជើងលេខ៥១៤
មេបញ្ជាការរ កងពលតូចថ្មើរជើងលេខ៥១ ដឹកនាំយទាហានទស្សនកិច្ច សិក្សាអង្គភាពវរសេនាតូចថ្មើរជើងលេខ៥១៤
(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ បានដឹកនាំនាយទាហានចំណុះទីបញ្ជាការកងពល ចុះធ្វើទស្សនកិច្ចសិក្សាការងារកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ អង្គភាពវរសេនាតូចថ្មើរជើងលេខ៥១៤ ស្ថិតនៅទីបញ្ជាការ វរសេនាតូចភូមិថ្មដែកកេះ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះក៏មានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរងកងពល លោកនាយសេនាធិការរង ចំណុះកងពលផ្នែកជំនាញ និងនាយទាហានដែលមានការពាក់ព័ន្ធផងដែរ។
ជាមួយគ្នានោះដែរលោកមេបញ្ជាការ កងពល ក៏បានអញ្ជើញទស្សនាតាមខ្លឹមសារនីមួយៗ និងបានថ្លែងកោតសរសើរដល់អង្គភាព ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តតាមផែនការដែលថ្នាក់លើប្រគល់ជូន និងអនុវត្តតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមផែនការ កសាងអង្គភាពរឹងមាំលើគ្រប់វិស័យ។
ក្នុងនោះដែរ លោកឧត្តមសេនីយត្រី សឹង្ហ ទុំ ក៏បានដាក់ផែនការ ឱ្យគ្រប់អង្គភាពបន្តខិតខំការងារកសាងហេដ្ឋារចនាសម្ព័ន្ធ ការងារបង្កបង្កើនផល និងចិញ្ចឹមសត្វ បន្ថែមលើគោលរបបហូបប្រចាំថ្ងៃ ក៏ដូចជាគ្រួសារយោធិនជួបការលំបាក និងមួយចំនួនលើសតម្រូវការ លក់ទៅទីផ្សារ សន្សំថវិកា កសាងក្នុងអង្គភាពនីមួយៗឲ្យកាន់តែល្អប្រសើរ។ក្រៅពីនោះត្រូវបន្តតាមដានយកចិត្តទុកដាក់ ពង្រឹងកម្លាំងត្រៀមអន្តរាគមន៍ ទាំងកម្លាំង មធ្យោបាយ សម្ភារ ឲ្យបានជាប់ជាប្រចាំ ដើម្បីធានាបាននូវការជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយបាតុភូតធម្មជាតិផ្សេងៗ បានទាន់ពេលវេលា និងរាយការណ៍តាមឋាននុក្រម ចុះជួយភ្លាមៗ មិនថា យប់ឬថ្ងៃធានាបាននូវការជួយសង្គ្រោះបានទាន់ពេលវលា ជាពិសេសត្រូវបន្តអនុវត្តវិធានការ ៣កុំ ៣ការពារ និងវិធានការសុខាភិបាល ដើម្បីការពារការឆ្លងរីករាលដាលជំងឺកូវីដ១៩ ចូលក្នុងអង្គភាព និងសហគមន៍៕ សហការី