លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំទាំង៤ ក្នុងស្រុកសាលាក្រៅ ដើម្បីពង្រឹងប្រសិទ្ធិភាពការងារ បម្រើសេវាសាធារណៈនានាជូនប្រជាពលរដ្ឋ
ប៉ៃលិន៖ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត ប៉ៃលិន អមដំណើរដោយក្រុមការងារ បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ ក្រុមប្រឹក្សាឃុំទាំង៤ ក្នុងស្រុកសាលាក្រៅ ដើម្បីពង្រឹង ប្រសិទ្ធភាពការងារ ក្នុងការបម្រើសេវ៉ាសាធារណៈនានា ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ។
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ក្រុមប្រឹក្សាឃុំ/សង្កាត់ ដែល បោះឆ្នោត ជ្រើសរើស ឡើង ពីប្រជាពលរដ្ឋ គឺមានស្វ័យភាពក្នុងការដឹកនាំ គ្រប់គ្រង ការអភិវឌ្ឍន៍មូលដ្ឋានក៍ពិតមែន តែក្រុមប្រឹក្សាជា ផ្នែក មួយនៃអំណាចប្រតិបត្តិរបស់រដ្ឋ ដូច្នេះក្នុងន័យនេះ ក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវអនុវត្តតាមរដ្ឋធម្មនុញ្ញ ច្បាប់ និង លិខិត បទដ្ឋាននានា ដែលមានជាធរមាន ជាពិសេសច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងស្របទៅ តាម សេចក្តី ណែនាំ របស់ក្រសួងមហាផ្ទៃ ។
លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានៅថ្នាក់ឃុំ-សង្កាត់ នាពេលកន្លងទៅ គឺជាការជំរុញកិច្ចដំណើរការអនុវត្តកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ ក្រោមជាតិ ដែលកំណែ ទម្រង់ នេះ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់អភិបាលកិច្ចនៅថ្នាក់ឃុំ-សង្កាត់ តាម គោលការណ៍ អភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន ដូច្នេះក្រុមប្រឹក្សាឃុំ-សង្កាត់ ទាំងអស់ត្រូវប្តេជ្ញាចិត្តខ្ពស់ក្នុង ការអនុវត្ត ការងារ ដើម្បី សម្រេច បាន នូវគោលបំណងយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាអតីត នាយករដ្ឋមន្ត្រី បានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅ ថ្នាក់ ក្រោមជាតិ ដំណាក់ កាលទី២ (២០២១-២០៣០) ។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់ក្រុមប្រឹក្សាឃុំ សង្កាត់ និង ស្មៀនទាំងអស់ ត្រូវមើលឡើងវិញនូវរាល់បញ្ហា នាពេលកន្លងមក មិនត្រូវទុកចោលនោះទេ គឺត្រូវដោះស្រាយជូន ពលរដ្ឋ ឱ្យបានទាន់ពេលវេលា ដោយមិនត្រូវរើសអើង ប្រកាន់បក្សពួកនិយម និងគ្រួសារនិយម ជាពិសេសត្រូវខិតខំ ដុស ខាត់ ទាំង ចំណេះដឹង និងសមត្ថភាព ក្នុងនាមជាតំណាងសាធារណៈ ស្វ័យភាពរបស់មូល ដ្ឋាន ដើម្បីអនុវត្តតួនាទី និង ភារកិច្ចរបស់ ខ្លួន ឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ប្រកបដោយសមធម៌ បរិយាប័ន្ន និងមានចីរភាព ឈានឆ្ពោះទៅ រួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ ជាពិសេសចូលរួមអនុវត្តនូវគោល នយោបាលយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ។ប៉ៃលិន 14-02-2024