Jannah Theme License is not validated, Go to the theme options page to validate the license, You need a single license for each domain name.
ព័ត៌មានជាតិ

អភិបាលក្រុងប៉ៃលិនចុះសួរសុខទុក្ខនិងណែនាំដល់អាជីវករដែលលក់ដូរនៅតាមផ្សារ និងបានប្រកាសនូវសេចក្តីណែនាំរបស់រដ្ឋបាលខេត្តប៉ៃលិន

(ប៉ៃលិន)ក្រោយពីមានការណែនាំរបស់រដ្ឋបាលខេត្តប៉ៃលិនទើបនៅថ្ងៃទី៧ខែកុម្ភ:នេះ អភិបាលក្រុងប៉ៃលិន លោកលីសុងហ៊ីបានដឹកនាំក្រុមការងារគណ:បញ្ជាការឯកភាពក្រុងនិងមានការសហការពីលោកមាសវុធប្រធានគណ:កម្មការផ្សារសាមគ្គី ចុះសួរសុខទុក្ខនិងណែនាំដល់អាជីវករដែលដាក់តាំងលក់គ្រឿងសែននារដូវចូលឆ្នាំចិននិងវៀតណាមខាងមុខនេះ។

 

ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខ រដ្ឋបាលខេត្តប៉ៃលិន បានដាក់វិធានការនិងណែនាំ ដល់មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ សមាគម ក្រុមហ៊ុនឯកជន អង្គការក្រៅរដ្ឋាភិបាល និងសាធារណជនក្នុងខេត្តប៉ៃលិន ដូចតទៅ៖

១- បម្រាម

– មិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះគ្រប់ប្រភេទក្នុងឱកាសពិធីបុណ្យនេះ

– មិនឱ្យលេងល្បែងស៊ីសង និងល្បែងភ្នាល់គ្រប់ប្រភេទ

– រាល់ការហែក្បួនផ្សេងៗ ទាំងបែបសាសនា ឬប្រពៃណីដែលគ្មានការអនុញ្ញាតត្រូវហាមឃាត់

២- នៅគ្រប់ទីកន្លែងកម្សាន្តសប្បាយនានា មន្ទីរ អង្គភាព រោងចក្រ សហគ្រាស គេហដ្ឋាន ត្រូវរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ សេចក្តីថ្លៃថ្នូរ និងត្រូវប្រុងប្រយ័ត្នក្នុងការ

អុជទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែលអាចបង្កឱ្យមានគ្រោះអគ្គិភ័យ

កើតឡើងជាយថាហេតុ។ ដោយឡែកការដុតក្រដាសសែនត្រូវប្រើធុងដែកឬឆ្នាំងដីដើម្បីដុត

និងហាមដុតលើចិញ្ចើមផ្លូវ ឬទ្រូងផ្លូវសាធារណៈ

៣- ចាប់ពីពេលនេះតទៅ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវចាត់វិធានការអោយបានម៉ឺងម៉ាត់បំផុតកុំអោយមានការនាំចូលផាវកាំជ្រួចជាតិផ្ទុះគ្របើប្រភេទតាមច្រកចេញចូលខេត្តប៉ៃលិន និងត្រូវត្រួតពិនិត្យដកហូតវត្ថុទាំងនេះដែលមានតាំងលក់នៅគ្រប់ទីកន្លែងក្នុងខេត្តប៉ៃលិន។

៤-គ្រប់មន្ទីរអង្គភាពរដ្ឋបាលក្រុងស្រុកឃុំនិងសង្កាត់ត្រូវផ្សព្វផ្សាតណែនាំដល់មន្ត្រីរាជការនិយោជិក កងកម្លងក្រោឱវាទនិងប្រជាពលរដ្ឋក្នុងមូលដ្ឋានអោយអនុវត្តនតាមការណែនាំនេះអោយមានប្រសិទ្ធភាព។

៥-មន្ទីរធម្មការនិងសាសនាខេត្តប៉ៃលិនត្រូវអញ្ជើញបណ្តាសមាគមចិននិងវៀតណាមដើម្បីផ្សព្វផ្សាយនូវខ្លឹមសារខាងលើអោយបានទំលំទូលាយ។

៦- ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងបញ្ជាការដ្ឋានតំបន់ ប្រតិបត្តិការសឹករងប៉ៃលិន ត្រូវចេញបទបញ្ជាឱ្យបានម៉ឺងម៉ាត់ដល់កម្លាំងរបស់ខ្លួន ដើម្បីអនុវត្ត តាមការណែនាំនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់

៧- ជនណាមិនអនុវត្តតាមសេចក្តីណែនាំនេះ ឬប្រព្រឹត្តល្មើសបង្កឱ្យមានចលាចលក្នុងសង្គម បាត់សណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈ ត្រូវទទួលទោស តាមច្បាប់ជាធរមាន

៨- សេចក្តីណែនាំនេះ មានប្រសិទ្ធិភាពអនុវត្តចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ រហូតដល់បុណ្យ ចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម ចប់សព្វគ្រប់ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button