Jannah Theme License is not validated, Go to the theme options page to validate the license, You need a single license for each domain name.
ព័ត៌មានជាតិ

អភិបាលរងខេត្តក្រចេះអញ្ជេីញសំណេះសំណាល និងដោះស្រាយផលប៉ះពាល់ជូន ប្រជាពលរដ្ឋចំនួន១១ គ្រួសារ ក្នុងស្រុកចិត្របុរី

ខេត្តក្រចេះ ៖ ឯកឧត្តម គង់ គឹមនី គណៈអភិបាលរងខេត្តក្រចេះ ជាប្រធានអនុគណៈកម្មការខេត្តក្រចេះ តំណាងឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត នៅថ្ងៃសុក្រ ទី២២ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជេីញចុះសំណេះសំណាល សួសុខទុក្ខ និងដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ ក្នុងស្រុកចិត្របុរី ចំនួន១១គ្រួសារ។ ក្នុងកិច្ចការនេះផងដែរ ដោយមានការចូលរួមពីសំណាក់ក្រុមការងារអន្តរក្រសួង ដោះស្រាយផលប៉ះពាល់ និងគម្រោងអភិវឌ្ឍន៍ទីក្រុងរបៀង៤។

ជាមួយគ្នានេះ ឯកឧត្តម គង់ គឹមនី គណៈអភិបាលរងខេត្តក្រចេះ ក៏បានលេីកហេតុផល និងពន្យល់អំពីច្បាប់ខ្លះៗ ស្តីពីផលប៉ះពាល់ និងសិទ្ធិគ្រប់គ្រងដែលមានក្នុងប្រព័ន្ធច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ទាំង១១គ្រួសារ ដេីម្បីឱ្យពួកគាត់បានយល់ និងមិនមានការរំលោភបំពានទៅលេីអ្នកដទៃ ពិសេសទៅផលប្រយោជន៍សាធារណៈ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម និងក្រុមការអន្តរក្រសួងដោះស្រាយផលប៉ះពាល់ គម្រោងអភិវឌ្ឍន៍ទីក្រុងរបៀង៤ បានជូនថវិកា ឧបត្ថម្ភតាមកិច្ចសន្យា មួយចំនួនសម្រាប់ប្រជាពលលរដ្ឋ ដែលរងផលប៉ះពាល់ចំនួន១១ គ្រួសារ ដែលស្ថិតនៅទីតាំងចាក់សម្រាម ក្នុងស្រុកចិត្របុរី។  លេីសពីនេះ ឯកឧត្តម គង់ គឹមនី បានក្រេីនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ក្នុងស្រុកចិត្របុរី ថែរក្សាសុខភាព ឱ្យបានល្អ និងសូមកុំភ្លេច «៣កុំ ៣ការពារ» និងការណែនាំរបស់ក្រសួងសុខាភិបាល។

ឯកឧត្តមបន្តថា  ដេីម្បីទប់ស្កាត់នូវការរីករាលដាលមេរោគឆ្លង នៃជំងឺផ្សេងៗ ពិសេសជំងឺឆ្លង កូវីដ-១៩ ដែលវាមិនទាន់សាបរលាបទាំងស្រុងនោះឡេីយ ទាំងអស់នេះគឺផ្តេីមចេញពីយេីងទាំងអស់គ្នា និងគ្រប់ក្រុមគ្រួសារនីមួយៗ ។ ដូច្នេះយេីងត្រូវការពារ និងទប់ស្កាត់កុំឱ្យមាននៅមូលដ្ឋាន និងសហគមយេីង ។ បន្ថែមលើនេះ ឯកឧត្តម គង់ គឹមនី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា សូមអញ្ជេីញទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា នូវដូសទី១,២,៣,៤ ព្រមទាំងដូសជំរុញផងដែរ នៅមណ្ឌលសុខភាព តាមភូមិ ឃុំ សង្កាត់របស់បងប្អូន៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button