Jannah Theme License is not validated, Go to the theme options page to validate the license, You need a single license for each domain name.
ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីក្នុងពិធីបង្ហាញមុខបេក្ខជនសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងសំណេះសំណាលជាមួយអង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ មកពីគណបក្សប្រជាជនកម្ពុជា

បាត់ដំបង ! កាលពីរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីបង្ហាញមុខបេក្ខជនសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងសំណេះសំណាលជាមួយអង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ មកពីគណបក្សប្រជាជនកម្ពុជា ទូទាំងខេត្តបាត់ដំបង។

 

ក្នុងពិធីនេះដែរ ឯកឧត្តម សុខ លូ សមាជិកគណៈកម្មាធិការកណ្ដាល និងប្រធានគណៈកម្មាធិការគណបក្សខេត្តបាត់ដំបង បានអាននូវសេចក្តីសម្រេច ស្តីពីការចាត់តាំងក្រុមបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ របស់គណបក្សប្រជាជនកម្ពុជា បញ្ជីផ្លូវការបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ របស់គណបក្សប្រជាជនកម្ពុជា ភូមិភាគទី៤ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិន ព្រមទាំងផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ របស់គណៈកម្មាធិការគណបក្សខេត្ត។

 

មានប្រសាសន៍ក្នុងអង្គពិធី សម្ដេចក្រឡាហោម ស ខេង ក្នុងនាមគណបក្សប្រជាជនកម្ពុជា និងអង្គពិធីទាំងមូល សម្ដេចក៏សូមអបអរសាទរចំពោះ ឯកឧត្តម លោកជំទាវ ទាំង២០រូប ដែលគណបក្សបានផ្ដល់ការគាំទ្រជឿទុកចិត្តចាត់តាំងជាបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំង និងសូមជូនពរដល់ ឯកឧត្តម លោកជំទាវ ជាបេក្ខជនទាំងអស់ ពង្រឹងការបេ្ដជ្ញាចិត្តរួមគ្នាក្នុងក្របខណ្ឌគណបក្សទាំងមូល ដើម្បីដណ្ដើមជោគជ័យជូនគណបក្ស។

 

ទន្ទឹមនេះក្នុងនាមសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងក្នុងនាមក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង សម្ដេចក្រឡាហោមសូមសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក ជាថ្នាក់ដឹកនាំ មន្ត្រី ក្រុមការងារ និងគណបក្សគ្រប់ថ្នាក់ ទូទាំងខេត្តបាត់ដំបង ដែលបានខិតខំបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ទាំងការងារគណបក្ស និងការងាររដ្ឋ សម្រេចបានសមទ្ធិផលនានាជាច្រើន និងជាពិសេសបានអនុវត្តការងារនានាក្នុងការត្រៀមរៀបចំការងារនានាសម្រាប់ឈានឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥។

 

សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស ក្នុងនាមសម្ដេចតេជោប្រធានគណបក្ស បានផ្ដល់នូវអនុសាសន៍លើកិច្ចការសំខាន់ៗចំនួន ៦ ចំណុចធំៗជូនដល់អង្គពិធី ក៏ដូចជាក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ទូទាំងខេត្តបាត់ដំបង សម្រាប់អនុវត្តបន្ត។

 

ក្នុងនាមសម្ដេចតេជោប្រធានគណបក្ស ក្នុងនាមគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងក្នុងនាមក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង សម្ដេចក្រឡាហោម សូមជំរុញលើកទឹកចិត្តដល់ ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក ជាថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សគ្រប់ថ្នាក់ ដែលមានតួនាទីតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ សូមរួមគ្នាបន្តថែរក្សាពង្រឹងសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងសង្គម និងត្រូវខិតខំលើកកម្ពស់ស្មារតីទទួលខុសត្រូវក្នុងការបំពេញការងាររបស់រដ្ឋតាមតួនាទីភារកិច្ចរៀងៗខ្លួន ដោយត្រូវចូលរួមអនុវត្តនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីឱ្យសម្រេច បានជោគជ័យតាមការរំពឹងទុក។ដោយក្រូចណាវី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button