រដ្ឋបាលខេត្ត អភិបាលរង អាជ្ញាធរ និងមន្ទីរនានានៅជុំវិញខេត្តប៉ៃលិន ចេញលិខិតបដិសេធ ចំពោះការបង្ហោះហ្វេសប៊ុករបស់អនាមិកមួយ ដែលមួលបង្កាច់ ញុះញង់ បំបែកបំបាក់សាមគ្គីផ្ទៃក្នុងថ្នាក់ដឹកនាំខេត្តប៉ៃលិ
(ប៉ៃលិន)៖ រដ្ឋបាលខេត្តប៉ៃលិន រួមទាំងអភិបាល អភិបាលរងខេត្ត, អភិបាល អភិបាលរងក្រុង-ស្រុក សង្កាត់ រួមទាំងមន្ទីរនានាចំណុះក្នុងខេត្ត បានចេញលិខិតបដិសេធ ចំពោះការបង្ហោះហ្វេសប៊ុករបស់អនាមិក ដែលមួលបង្កាច់ ញុះញង់ បំបែកបំបាក់សាមគ្គីផ្ទៃក្នុងថ្នាក់ដឹកនាំខេត្តប៉ៃលិន។
ការបដិសេធនេះ បានធ្វើឡើងបន្ទាប់ពី កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ទំព័រហ្វេសប៊ុកអនាមិកមួយ បានបង្ហោះឯកសារក្លែងក្លាយដែលមានខ្លឹមសារ មូលបង្កាច់ក្នុង ចេតនា ញុះញង់ បំបែកបំបាក់សាមគ្គីផ្ទៃក្នុង បំភ្លៃខុសពីការពិត ធ្វើឱ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ កិត្តិយស សេចក្តីថ្លៃថ្នូរ របស់ថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្ត និងមន្ទីរ អង្គភាពជុំវិញខេត្ត។
ពាក់ព័ន្ធនឹងការបង្ហោះ ផ្សព្វផ្សាយព័ត៌មាននេះ រដ្ឋបាលខេត្តប៉ៃលិន អភិបាលរង អាជ្ញាធរ និងមន្ទីរនានានៅខេត្តប៉ៃលិន សូមធ្វើការបដិសេធទាំងស្រុង ចំពោះឯកសារក្លែងក្លាយ បន្លំខ្លួន ក្នុងជួរអភិបាលរង នៃគណៈអភិបាលខេត្ត ដែលបានបង្ហោះក្នុងទំព័រហ្វេសប៊ុកខាងលើនេះ៕