សមត្ថកិច្ចដុតបំផ្លាញវត្ថុតាងជាច្រើនក្រោយចុះបង្រ្កាបបទល្មើសនេសាទក្នុងភូមិសាស្រ្តស្រុកឯកភ្នំ
សមត្ថកិច្ចដុតបំផ្លាញវត្ថុតាងជាច្រើនក្រោយចុះបង្រ្កាបបទល្មើសនេសាទក្នុងភូមិសាស្រ្តស្រុកឯកភ្នំ
(បាត់ដំបង) កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ ដោយអនុវត្តតាមបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក ភួង ច័ន្ទតារ៉ា ស្នងការរងផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងលោកវរសេនីយ៍ឯក អ៉ិម កុ សល ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ច លោកវរសេនីយឯក យី យក់សាន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានដឹកនាំកម្លាំងក្នុងការិយាល័យ សហការជាមួយកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាបនៃស្នងការដ្ឋាន កម្លាំងកងរាជអាវុធហត្ថខេត្ត កម្លាំងយោធភូមិភាគ៥ កម្លាំងសឹករងខេត្ត កម្លាំងស៊ើបការមណ្ឌល៥ សមត្ថកិច្ចបរិស្ថាន សមត្ថកិច្ចជលផល និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកឯកភ្នំ បានចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅក្នុងភូមិសាស្ត្រចំណុចព្រែកស្ពត, កោះចេះ- កោះត្រស- កោះក្រង- និងកោះអ្នកតា(អតីតឡូត៍នេសាទលេខ២) ក្មុងតំបន់រ៉ាមសារព្រែកទាល់ ស្ថិតក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ជាមួយកិច្ចប្រតិបត្តិការខាងលើនេះដែរ ជាលទ្ធផល កម្លាំងចម្រុះបានបង្ក្រាបនេសាទជាលក្ខណៈសិប្បកម្មក្នុងកន្លែងអភិរក្សជលផលចំនួន០៥ករណី ដោយបានកាប់បំផ្លាញ និងដុតចោលនូវ ,សាច់មងប្រវែង ៤,២០០ម៉ែត្រ ,បង្គោលឈេីចំនួន ១,៨០០ដើម ,ឡុកចំនួន ១២ឡុក និងបានព្រលែងត្រីចម្រុះប្រមាណ ៥០គីឡូក្រាម។
ចំពោះវត្ថុតាងខាងលើ ក្រោយបញ្ចប់ការបង្ក្រាបដកហូតរួចត្រូវបានសមត្ថកិច្ចសម្រេចធ្វើការដុតបំផ្លាញចោលនៅនឹងកន្លែងផងដែរ៕