Jannah Theme License is not validated, Go to the theme options page to validate the license, You need a single license for each domain name.
ព័ត៌មានជាតិ

ទេសរដ្ឋមន្ដ្រីអ៊ីឈាន ជំរុញដល់រដ្ឋបាលប៉ៃលិន បម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អ ត្រូវអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ជាពិសេសការចរាចរជួញដូរគ្រឿងញៀន តាមបន្ទាត់ព្រំដែន

ទេសរដ្ឋមន្ដ្រីអ៊ីឈាន ជំរុញដល់រដ្ឋបាលប៉ៃលិន បម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អ ត្រូវអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ជាពិសេសការចរាចរជួញដូរគ្រឿងញៀន តាមបន្ទាត់ព្រំដែន

ប៉ៃលិន ៖ រដ្ឋបាលខេត្តប៉ៃលិនបានរៀបចំពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តប៉ៃលិន ក្រោមអធិបតីភាព ឯកឧត្តមអ៉ីឈាន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេសនិងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តប៉ៃលិន។

លោកជំទាវបានស្រីមុំ អភិបាលខេត្តក៏បានរាយការណ៍សង្ខេបជូនអង្គពិធី អំពីសមិទ្ធផលដែលសម្រេចបាននាពេលកន្លងមក ដោយមានការចូលរួមពីបណ្ដាមន្ទីរអង្គភាពពាក់ព័ន្ធនានាជុំវិញខេត្ត។ លោកជំទាវ អភិបាលខេត្ត ក៏បានលេីកឡេីងពីសន្តិសុខសណ្ដាប់ធ្នាប់ និងរបៀបរៀបរយនៅតាមបន្ទាត់ព្រំដែន មានលក្ខណៈល្អប្រសើរ ដោយរក្សាបាននូវបូរណភាព និងអធិបតេយ្យភាពជាតិ បានប្រែក្លាយតំបន់ព្រំដែនទៅជាព្រំដែនសន្តិភាព សេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍រណ៍។

រដ្ឋបាលខេត្តប៉ៃលិនតែងតែសហការជាមួយនឹងភាគីប្រទេសថៃ ក្នុងការទប់ស្កាត់រាល់បទល្មើសឆ្លងដែនផ្សេងៗបានយ៉ាងល្អប្រសើរ។

ក្នុងឱកាសនោះឯកឧត្ដមអ៉ីឈាន ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត ក៏ដូចជាមន្ទីរអង្គភាពពាក់ព័ន្ធនានានៅជុំវិញខេត្ត ដែលបានសម្រេចនូវសមិទ្ធផលយ៉ាងត្រចេះត្រចង់។ ក្នុងនោះឯកឧត្តមក៏បានជុំវិញណែនាំដល់រដ្ឋបាលខេត្ត ត្រូវបន្តខិតខំបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ដោយមិនត្រូវទាមទារកម្រៃសេវាក្រៅផ្លូវណាមួយ ដេីម្បីផលប្រយោជន៍ផ្ទាល់ខ្លួនឡេីយ។

ទន្ទឹមជាមួយគ្នានោះឯកឧត្តម ក៏បានធ្វើការណែនាំបន្ថែមទៅដល់សមត្ថកិច្ចពាក់ព័ន្ធនៅក្នុងប៉ៃលិន ត្រូវបន្តផ្សព្វផ្សាយ គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ជូនដល់បងប្អូនឱ្យពួកគាត់បន្តចូលរួមអនុវត្តឱ្យបានខ្លាំងខ្លាបន្ថែមទៀត ដេីម្បីលុបបំបាត់នូវរាល់អសន្តិសុខនៅក្នុងមូលដ្ឋាន ដូចជាល្បែងស៊ីសង ក្មេងទំនេីង បទល្មើសផ្សេងៗ ជាពិសេសការចរាចរជួញដូរគ្រឿងញៀន ដែលទាមទារឱ្យមានការសហការគ្នាល្អពីមូលដ្ឋានបងប្អូនប្រជាពលរដ្ឋ ដេីម្បីឱ្យពួកគាត់ចូលរួមសហការរាយការណ៍ ជូនសមត្ថកិច្ច បង្ក្រាបឱ្យបានទាន់ពេលវេលា៕ ដៅយ÷សហការី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button