Jannah Theme License is not validated, Go to the theme options page to validate the license, You need a single license for each domain name.
ព័ត៌មានជាតិ

អតីតមន្រ្តីនៃមន្ទីរសុខាភិបាល (ចូលនិវត្តន៍)ម្នាក់ដែលជាស្រ្តីមេម៉ាយជីវភាពខ្វះខាត និងមានជំងឺប្រចាំកាយទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហម

  1. អតីតមន្រ្តីនៃមន្ទីរសុខាភិបាល (ចូលនិវត្តន៍)ម្នាក់ដែលជាស្រ្តីមេម៉ាយជីវភាពខ្វះខាត និងមានជំងឺប្រចាំកាយទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហម

(បាត់ដំបង)នាព្រឹកថ្ងៃទី១៩ ខែធ្នូ  ឆ្នាំ២០២៣នេះ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ដឹកនាំដោយលោកជំទាវ ម៉េត រ៉ាវិចិត្រ សុខលូ អនុប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង  តំណាងឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា និងសហការី បានចុះសួរសុខទុក្ខ លោកស្រី ពៅ ផារ៉ុម ជាស្រ្តីមេម៉ាយ អតីតមន្រ្តីរបស់មន្ទីរសុខាភិបាលខេត្តបាត់ដំបង(ចូលនិវត្តន៍)ដែលមានជីវភាពខ្វះខាត មានជំងឺប្រចាំកាយ(ទឹកនោមផ្អែម លើសឈាម)ហើយបច្ចុប្បន្នបានកាត់ជើងម្ខាង ដែលកំពុងព្យាបាលនៅគេហដ្ឋាន ស្ថិតនៅភូមិចំការដូង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ។

ឱកាសនោះដែរក្នុងនាមឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា លោកជំទាវ ម៉េត រ៉ាវិចិត្រ សុខលូ បាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះលោកស្រី ពៅ ផារ៉ុម និងផ្តាំផ្ញើដល់ក្រុមគ្រួសារសូមមើលថែទាំលោកស្រី បានល្អ និងជូនពរឆាប់បានជាសះស្បើយឡើងវិញ។

ជាមួយគ្នានេះ លោកស្រី ពៅ ផារ៉ុម និងក្រុមគ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម សុខ លូ អភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋជួបការលំបាក និងសូមជូនពរសម្ដេចឲ្យជួបតែសេចក្ដីសុខ និងពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា ៖ សាខាកាកបាទក្រហមកម្ពុជាខេត្ត បានឧបត្ថម្ភដល់លោកស្រី ពៅ ផារ៉ុម រួមមាន៖ ,អង្ករ១០០គីឡូក្រាម ,មី ២ កេស, ត្រីខ២យួរ ,ទឹកត្រី ២យួរ ,ទឹកស៊ីអ៊ីវ ២ យួរ ,រទេះពិការ ១ ,ឃីតមាន ( មុង,ភួយ,ក្រមា) និងថវិកា ១លានរៀលផងដែរ ៕

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button