Jannah Theme License is not validated, Go to the theme options page to validate the license, You need a single license for each domain name.
ព័ត៌មានជាតិ

កងទ័ពយោធភូមិ​ភាគ​ទី៥កម្ពុជា និង​យោធភូមិភា​គទី១​ថៃ ជួប​ប្រជុំរឹត​ចំណ​ង​សម្ព័ន្ធ​មេត្រីភាព និង​ពង្រឹង​កិច្ចស​ហប្រតិបត្តិកា​រលើគ្រប់​វិស័យ

កងទ័ពយោធភូមិ​ភាគ​ទី៥កម្ពុជា និង​យោធភូមិភា​គទី១​ថៃ ជួប​ប្រជុំរឹត​ចំណ​ង​សម្ព័ន្ធ​មេត្រីភាព និង​ពង្រឹង​កិច្ចស​ហប្រតិបត្តិកា​រលើគ្រប់​វិស័យ

(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍​ទោ សេង ធារិន មេបញ្ជាកា​ររង នាយសេនាធិការ យោ​ធភូមិ​ភាគទី៥ ​តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័​ពជើងគោក មេ​បញ្ជា​ការ​យោធភូមិ​ភាគទី៥ នៅព្រឹ​កថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ បានដឹ​កនាំគ​ណ:ប្រ​តិភូយោធ​ភូមិភាគ​ទី៥ និងមានកា​រអញ្ជើញចូល​ពីសំ​ណាក់ឯកឧត្តម អ៊ុំ រាត្រី អភិបាល​នៃគណៈអភិបាលខេត្ត​ខេត្តប​ន្ទាយមា​ន​ជ័យ ចូលរួមក្នុង​កិច្ចប្រជុំ ជាមួ​យប្រតិភូក​ងទ័ពភូមិភាគ​ទី១ថៃ ដែ​លដឹក​នាំដោយ​ឯកឧត្តម ឧត្តមសេនីយ៍ទោ ផាក់ណា ខ្លែវផ្ល​តធុក មេបញ្ជាការកង​ទ័ពភូមិភាគទី១ថៃ និងអ​ភិបាល​ខេត្តស្រះ​កែវ នៅក្នុង​បរិវេណ​ស្ពា​នមិត្ត​ភាព​កម្ពុជា-ថៃ ​ច្រកអន្តរជា​តិ “ប៉ោយ​ប៉ែត-ខ្លងលឹក” ។

គោល​បំណងនៃកិច្ច​ជំនួបនេះ គឺដើម្បីសំ​ណេះសំណាលពិភាក្សាការងារ ក្នុងន័យ រឹតចំណង​សម្ព័ន្ធ​មេត្រីភាព និងកិច្ចសហប្រតិ​បត្តិការ ​រវាងកងទ័ពទាំ​ងពីរ យោធភូមិភាគទី៥កម្ពុជា-កងទ័ពភូមិ​ភាគទី១ថៃ រួមមាន:

១-ការ​ដោះស្រាយបញ្ហា តា​មតំបន់ព្រំដែនបានកា​ន់តែល្អប្រសើរឡើង។

២-បន្ត​អនុវត្តន៍យន្តការ នៃ​ជំនួបពិភាក្សា រវាងមេបញ្ជាការ កងទ័ពជើងគោកនៃប្រទេសទាំងពីរ ។

៣-គាំទ្រសក​ម្មភាពការចាក់វ៉ាក់សាំងប​ង្ការជំងឺកូវីដ-១៩ រវា​ងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។

៤-បន្តកិច្ចសហ​ប្រតិបត្តការទ​ប់ស្កាត់ បញ្ហាគ្រឿងញៀន ​ចោរកម្មឆ្លងដែន កា​រកាប់បំផ្លាញព្រៃឈើ បទ​ល្មើសផ្សេងៗ និង​ទប់ស្កាត់អំពើរភេរវកម្ម ឧក្រិដកម្ម​តាមបណ្តោយ​ព្រំដែន។

នាឱកាសនោះលោក​ឧត្តមសេនីយ៍ទោ មេ​បញ្ជាការកង​ទ័ពភូមិ​ភាគទី១ថៃ ក៏បានថ្លែ​ងអរគុណដល់​ប្រទេសកម្ពុជា ដែ​ល​បាន​ជួយជ​នជាតិ​ថៃក្នុងហេ​តុការ​អគ្គីភ័យ​ឆាបឆេះសណ្ឋាគារ ហ្គ្រែនដាយមេន​នៅក្នុង​ក្រុងប៉ោយប៉ែត​កន្លងមក ។

ជាមួយគ្នានោះដែរលោក​ឧត្តមសេនីយទោ សេង ធារិន បានស្នើ​សុំដល់​ភាគីថៃ​ជួយទប់ស្កាត់ កុំ​ឲ្យមាន​អ្នកន​យោបា​យប្រ​ទេសទាំង២ ​យកព្រំដែ​នធ្វើជា​បញ្ហា​នយោបាយ ព្រោះ​ថាបញ្ហាព្រំ​ដែនជាភារ​កិច្ចនៃ​កងកម្លាំងនៃ​ប្រទេសទាំងពី។

កិច្ចប្រជុំ​នេះ បានប្រព្រឹត្តទៅ ក្នុងបរិយាកា​ស ប្រកប​ដោយភាពស្និទ្ធស្នា​ល រីករាយ មិត្តភាព និង​ភាត​រភាព៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button