Jannah Theme License is not validated, Go to the theme options page to validate the license, You need a single license for each domain name.
ព័ត៌មានជាតិ

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ .២០២៣(លេីកទី៣០នៅកម្ពុជា) ក្រោមប្រធានបទ «សហគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ .២០២៣(លេីកទី៣០នៅកម្ពុជា) ក្រោមប្រធានបទ «សហគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍

(ប៉ៃលិន) នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តប៉ៃលិនបានប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២៣ (លេីកទី៣០ នៅកម្ពុជា) ក្រោមប្រធានបទ «សហគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍» និងពិធីសំណេះសំណាល សួរសុខទុក្ខនិងចែកអំណោយមនុស្សធម៌ជូនបងប្អូនប្រជាពលរដ្ឋរស់នៅជាមួយមេរោគអេដស៍ ជំងឺអេដស៍ជាច្រើននាក់នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនក្រោយអធិបតីភាពឯកឧត្តមហុកសុផលអភិបាលរងខេត្តប៉ៃលិននិងមានកាតអញ្ជើញចូលរួមប្រធានមន្ទីរស្ថាបនជុំវិញខេត្តយុវជនស្មគ្រចិត្តកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិននិងប្រជាពលរដ្ឋចូលរួមជាង៣០០នាក់ចូលរួមផងដែរ។

ឆ្លៀតឱកាសនេះឯកឧត្តមហុកសុផលក្នុងនាមរដ្ឋបាលខេត្ត ក៏សូមធ្វើការអំពាវនាវដល់ស្ថាប័នជាតិ ស្ថាប័នឯកជន សង្គមស៊ីវិល ដៃគូ អភិវឌ្ឍន៍ បណ្តាញអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ បណ្តាញអ្នកប្រឈមខ្ពស់នឹងការចម្លង មេរោគអេដស៍ និងបងប្អូនជនរួមជាតិទាំងអស់ ឱ្យបន្តការចូលរួមឱ្យបានតែសកម្មថែមទៀតទៅតាម លទ្ធភាព និងជំនាញរបស់ខ្លួន។ ព្រោះថាមានតែការរួបរួមសាមគ្គីគ្នាជាធ្លុងមួយទេ ដែលអាចដឹកនាំឆ្ពៅទោការលុបបំបាត់ការឆ្លងរីករាលដាល ជម្ងឺអេដស៍អោយអស់នៅឆ្នាំ២០២៥ខាងមុខនេះ។

ក្នុងសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន បានលេីកឡេីងថា ៖ ប្រធានបទទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៣ «សហគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍» បានគូសបញ្ជាក់យ៉ាងច្បាស់ថា ដើម្បីអាចបញ្ចប់ជំងឺអេដស៍បាន គឺទាមទារឱ្យមានការចូលរួមឱ្យបានពេញលេញ និងប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដូចដែលព្រះរាជាណាចក្រកម្ពុជាយើងធ្លាប់បាននិងកំពុងបន្តអនុវត្ត ក្នុងការឆ្លើយតបទូលំទូលាយ និងពហុវិស័យ ទៅនឹងមេរោគអេដស៍/ជំងឺអេដស៍ ដោយមិនទុកនរណាម្នាក់ឱ្យនៅឯកាឡើយ និងការបង្កើតឱ្យមានមធ្យោបាយអប់រំផ្សព្វផ្សាយថ្មីៗដែលមានលក្ខណៈឌីជីថលផងដែរ។

យោងតាមរយៈសារលិខិត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ញើសារសំខាន់ៗ ជូនបង-ប្អូនជនរួមជាតិ ជាពិសេសយុវជនយើង ដូចតទៅ៖១- ត្រូវប្តេជ្ញាចិត្តចូលរួមទប់ស្កាត់ការរីករាលដាល និងបញ្ចប់ជំងឺអេដស៍ នៅឆ្នាំ២០២៥ ដោយប្រកាន់ខ្ជាប់គោលការណ៍សមភាព និងបរិយាបន្ន២- ត្រូវនាំគ្នាអនុវត្តវិធីសាស្ត្រ មិត្ត-អប់រំ-មិត្ត ក្នុងការចាកឆ្ងាយពីគ្រឿងញៀន ភាពភ្លើតភ្លើនផ្លូវភេទ ដែលជាហានិភ័យខ្ពស់នៃការឆ្លងមេរោគអេដស៍/ជំងឺកាមរោគផ្សេងៗ និងត្រូវខិតខំរៀនសូត្រ ថែរក្សាសុខភាព បរិភោគអាហាររូបត្ថម្ភល្អដូចពាក្យចាស់ពោលថា «ស្រឡាញ់ខ្លួន ឱ្យស្ងួនចំណី»

៣- សូមបងប្អូនរួមជាតិ ដែលសង្ស័យថាបានប្រឈមនឹងមេរោគអេដស៍ ត្រូវស្វែងរកសេវាផ្តល់ប្រឹក្សា និងធ្វើតេស្តរកមេរោគអេដស៍ឱ្យ បានឆាប់បំផុត, ទទួលបានការថែទាំសុខភាព និងត្រូវប្រើថ្នាំប្រឆាំងមេរោគអេដស៍ឱ្យបានត្រឹមត្រូវ ទៀងទាត់ និងជាប់លាប់

៤- សូមស្ត្រីមានផ្ទៃពោះ ទៅពិនិត្យនិងថែទាំផ្ទៃពោះជាមួយឆ្មប ឬគ្រូពេទ្យយ៉ាងហោចឱ្យបាន៤ដងមុនសម្រាលកូន និងទទួលយកសេវាទប់ស្កាត់ការចម្លងមេរោគអេដស៍/ស្វាយ និងថ្លើម ពីសេវាសុខាភិបាល៥- សូមបងប្អូនរួមជាតិទាំងអស់ ចូលរួមលើកទឹកចិត្ត និងមិនត្រូវរើសអើងឬមាក់ងាយអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍ឡើយ៕

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button