Jannah Theme License is not validated, Go to the theme options page to validate the license, You need a single license for each domain name.
ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន ជម្រុញនិងណែនាំដល់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សទាំងអស់រួមគ្នាលុបបំបាត់អោយបាននូវអំពើឩបាយមុខគ្រប់ប្រភេទ

អភិបាលខេត្តប៉ៃលិន ជម្រុញនិងណែនាំដល់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សទាំងអស់រួមគ្នាលុបបំបាត់អោយបាននូវអំពើឩបាយមុខគ្រប់ប្រភេទ

(ប៉ៃលិន) ថ្លែងនៅព្រឹកថ្ហៃទី៤ខែធ្នូឆ្នាំ២០២៣នេះ ក្នុងពិធីបើកបវេសនកាលឆ្នាំថ្មីឆ្នាំ២០២៣-២០២៤នេះ លោកជំទាវបានស្រីមុំបានណែនាំអោយប្រធានមន្ទីរនិងលោកគ្រូអ្នកគ្រូត្រូវតែ ពង្រឹងវិន័យនៅក្នុងសាលាមិនអោយប្រព្រឹត្តនូវអំពើឩបាយអមុខគ្រប់ប្រភេទ ជាពិសេសគឺបញ្ហាគ្រឿងញៀនជាបញ្ហាប្រឈមសំរាប់យុវវ័យត្រូវនាំគ្នាលុបបំបាត់អោយខាងតែបាន។ ហើយត្រូវសហការជាមួយកងកម្លាំងចុះត្រូវពិនិត្យតាមហាងនៅជាប់សាលាហាមមិនអោយសិស្សចេញទៅអង្គុយសេពបារីអេឡិចត្រូនិច និងលេងហ្គេម ជាដាច់ខាតព្រោះវាធ្វើអោយអាក់ខានមិនបានមករៀនសូត្រទាន់ពេលវេលាក្លាយនិងអាចជាមនុស្សដែលសង្គមស្អប់ខ្ពើមក៍ព្រោះតែគ្រឿងញៀននេះផងដែរ។

នៅតាមសាលារៀននីមួយៗមានការប្រឡងប្រណាំងសាលារៀនអានាម័យស្អាត របស់ឯកឧត្តមអ៉ីឈាន បានផ្តល់រង្វាន់២០ម៉ឺនរៀល ជាការលើកទឹកចិត្តដល់លោកគ្រូអ្នកគ្រូ ដែលឈ្នះការប្រឡងប្រណាំងនេះរួមគ្នាដើម្បីមុខមាត់សាលាយើងភូមិឃុំស្រុកខេត្តយើងមានអានាម័យល្អ ដូចពាក្យថាអានាម័យល្អនាំមកនូវសុខភាព។

លោកតង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន បានឲ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៣មានមណ្ឌលសរុបចំនួន២ មានបេក្ខជនសរុបចំនួនជាង ៦រយនាក់ (៦៣២) ស្រីចំនួន ៣៤០នាក់។

ហើយលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំនួនបេក្ខជនប្រឡងជាប់ ៥០០នាក់ ស្រី ២៨៩ នាក់ គិតជាភាគរយបេក្ខជនប្រឡងជាប់ ៧៩,១១% បេក្ខជនប្រឡងជាស្រី ៨៥,០០% ចំនួនបេក្ខជនប្រឡងជាប់តាមនិទ្ទេសដែលមាននិទ្ទេស A ចំនួន ០៤នាក់ ស្រី ០២ នាក់, និទ្ទេស B ចំនួន ១៨នាក់ ស្រី ១២នាក់, និទ្ទេស C ចំនួន ៨៣នាក់ ស្រី ៥៣ នាក់, និទ្ទេស D ចំនួន ១៩៨ស្រី ១២១នាក់ និងនិទ្ទេស E ចំនួន ១៩៧នាក់ ស្រី ១០១នាក់។

ចំណែកឆ្នាំសិក្សាឆ្នាំនេះមានគ្រឹះស្ថានមធ្យមសិក្សាសាធារណៈចំនួន៩កន្លែង ក្នុងនោះវិទ្យាល័យចំនួន០៣ និង អនុវិទ្យាល័យចំនួន៦ ដែលមានសិស្សសរុប ៥.៥៨៧នាក់ ស្រី ៣.០២៧ នាក់។-គ្រឹះស្ថានមធ្យមសិក្សាឯកជនចំនួន១កន្លែង ក្នុងនោះអនុវិទ្យាល័យចំនួន១ ដែលមាន សិស្សសរុប ១០០នាក់ ស្រី៥៩ នាក់។

-គ្រឹះស្ថានបឋមសិក្សាសាធារណៈចំនួន ៥៣ សាលា ដែលមានសិស្សសរុប ១១.១៩៩ នាក់ ស្រី ៥.៤៦០ នាក់ (ក្នុងនោះសិស្សគ្រប់អាយុចុះឈ្មោះចូលរៀន ថ្នាក់ទី១ចំនួន ១.១៣០នាក់ ស្រី ៥១០នាក់)។-មតេយ្យសិក្សាសាធារណៈចំនួន ២៥ សាលា ដែលមានសិស្សចុះឈ្មោះចូលរៀនថ្មី សរុប ៨៥៨នាក់ ស្រី ៤៧៨នាក់ ក្នុងនោះកុមារចុះឈ្មោះថ្មីចូលរៀនសរុប ៣៥៣នាក់ ស្រី ១៨៥ នាក់៕សុខហៃ

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button