Jannah Theme License is not validated, Go to the theme options page to validate the license, You need a single license for each domain name.
ព័ត៌មានជាតិ

ទេសរដ្ឋមន្ត្រី អ៉ី ឈាន អញ្ជើញ ពន្លត់ភ្លើងជ័យ នៃ ពិធីបុណ្យ ឯករាជ្យ ជាតិ ៩ វិច្ឆិកា លើក ទី ៧០

ទេសរដ្ឋមន្ត្រី អ៉ី ឈាន អញ្ជើញ ពន្លត់ភ្លើងជ័យ នៃ ពិធីបុណ្យ ឯករាជ្យ ជាតិ ៩ វិច្ឆិកា លើក ទី ៧០

———————————————————

ប៉ៃលិន៖ ដូច ការគ្រោងទុក នៅ រសៀល ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម អ៉ី ឈាន ទេសរដ្ឋមន្ត្រី បានអញ្ជើញ ពន្លត់ ភ្លើងជ័យ ដើម្បីបិទ ពិធីបុណ្យ រំ ឮ ក ខួប ទិវា ឯករាជ្យ ជាតិ លើក ទី ៧០ ដែល បាន ដុត បំភ្លឺ អស់ រយៈពេល ២ ថ្ងៃ នៅ វិមានឯករាជ្យខេត្ត ចាប់តាំងពី ថ្ងៃទី ១០ ខែវិច្ឆិកា កន្លងទៅ ដោយមានការ អញ្ជើញ ចូលរួម ពី សំណាក់ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត, ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រ មណ្ឌល ប៉ៃលិន និងឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការមន្ទីរស្ថាប័នជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋ យ៉ាងច្រើន កុះករ ។

ថ្លែង ក្នុង ពិធី នោះ ដែរ ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ លើក ឡើង ថា៖ ការរំលឹកខួប អនុស្សាវរីយ៍ បុណ្យ ឯករាជ្យ ជាតិ ខួបលើកទី ៧០ គឺជា ទិវា ប្រវត្តិសាស្ត្រ ដ៏ ថ្លៃថ្លារបស់ ប្រជា ជាតិខ្មែរ ដើម្បី រំលឹក គុណូបការៈ ដ៏ ខ្ពង់ ខ្ពស់ បំផុត ជូន ចំពោះ ព្រះ វិញ្ញាណក្ខន្ធ ព្រះ បរម រតន កោដ្ឋ ដែលព្រះអង្គ បាន ដឹកនាំការ ទាមទារ ឯករាជ្យ ពី អាណានិគមនិយម បារាំង និង រំលឹក គុណ ដល់ វីរ កុលបុត្រ កុលធីតា កងកម្លាំងប្រដាប់អាវុធ នៃ កង យោធពលខេមរភូមិន្ទ នៅ គ្រប់ ជំនាន់ ដោយ បាន ឆ្លងកាត់ នូវ គ្រប់ ដំណាក់កាល ធំៗ ជា ប្រវត្តិសាស្ត្រ របស់ ប្រទេសជាតិ រួម មានការ តស៊ូ ដណ្តើម ឯករាជ្យ ការ ពុះពារ ឆ្លងកាត់ ដំណាក់កាល នៃ សង្គ្រាម និង របប ប្រល័យ ពូជ សាស្ត្រ ប៉ុល ពត ជាពិសេស លើ មូលដ្ឋាន នៃ ជ័យជម្នះ ថ្ងៃ ០៧ មករា ឆ្នាំ ១៩៧៩ ដែល បាន កសាង នូវ អ្វីៗ គ្រប់យ៉ាង ដូច បច្ចុប្បន្ន នេះ ។ ដូច្នេះ ដើម្បី បន្ត នូវ គំរូ វីរភាព ដ៏ ឧ ត្តុ ង ឧ ត្ត ម ថ្លៃថ្លា នេះ សូម កម្លាំង ប្រដាប់អាវុធ ទាំងអស់ ជាពិសេស កងយោធពល ខេមរភូមិន្ទ សូម បន្ត ការពារ មាតុភូមិ ការពារ សន្តិសុខ សណ្តាប់ធ្នាប់ ថែរក្សា រាល់ សមិទ្ធផល របស់ ជាតិ ឲ្យ គង់វង្ស ស្ថិតស្ថេរ និងរួមចំណែកកសាងអភិវឌ្ឍន៍ ប្រទេសជាតិ ឲ្យ បាន រីកចម្រើន រុងរឿង ក្នុង ឯករាជ្យ សន្តិភាព ស្ថិរភាព និង ការរួបរួម ក្នុង មហា សាមគ្គី ជាតិ ដ៏ ទូលំទូលាយ ដោយ គ្មាន ការ កើតឡើង ជា ថ្មីទៀត នូវ សង្គ្រាម សោកនាដកម្ម និង គ្រោះ មហន្តរាយ ដូច អតីតកាល ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា៖ ទិវា បុណ្យ ឯករាជ្យ ជាតិ និង ទិវា ខួបកំណើត កងយោធពល ខេមរភូមិន្ទ នាពេលនេះ បាន ឆ្លុះបញ្ចាំង ពី ជោគជ័យ ក្នុង កម្លាំង មហា សាមគ្គី របស់ ប្រជា ជាតិខ្មែរ យើង ទាំងមូល ដែល បាន ឆ្លងកាត់ ដំណាក់កាល មួយ ទៅ ដំណាក់កាល មួយ ប្រកបដោយ ភាព បត់បែន នៃ ដំណើរ ប្រវត្តិសាស្ត្រ ដ៏ ស្មុគស្មាញ ជាច្រើន ជាពិសេស ឆ្លងកាត់ រយៈពេល ៧០ ឆ្នាំ កន្លង មក រហូតដល់ បច្ចុប្បន្ន នេះ គឺ នៅតែ រក្សា បាន នូវ អត្ត សញ្ញាណ ជា កម្លាំង ប្រដាប់ អាវុធ របស់ ជាតិ កម្ពុជា ជា កង យោធពល ខេមរភូមិន្ទ ដ៏ អង់អាច ក្លាហាន ដែល ប្រសូត ចេញពី ប្រជាជន ដើម្បី ប្រជាជន និង ឆ្លើយតប ទៅ នឹង សំណូមពរ នៃ ការ តស៊ូ ដ៏ ត្រឹមត្រូវ របស់ ប្រជាជន អ្វីៗ ទាំងអស់ ដើម្បី បម្រើ ឧ ត្ត ម ប្រយោជន៍ ប្រទេសជាតិ និង ប្រជាជន កម្ពុជា ជា ដរាប តរៀងមក និង យូរអង្វែង ផង ដែរ ។

សូមរំលឹកថា៖ តាមប្រវត្តិសង្ខេប ព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យនៅកម្ពុជា របស់ ព្រះករុណាព្រះបាទ សម្ដេច ព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតន កោដ្ឋ បានបង្ហាញថា នៅក្នុងព្រះរាជ បេសកកម្ម ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ សម្ដេចព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ទ្រង់បានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណ យ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្រប ខ័ណ្ឌនៃ ព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យនៅកម្ពុជា ឱ្យរួចចាកផុតពីអាណានិគមនិយមបារាំង ប្រកបដោយជោគ ជ័យ នៅថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ៕ដោយ÷ហៃ

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button