ម្ចាស់ក្លឹបកំសាន្តយីហោ «អេច ណាយក្លឹប»ធ្វើការបំភ្លឺ ករណីប្រជាពលរដ្ឋអះអាងថា កូនៗ ចូលលេងក្នុងក្លឹបភ្លេចផ្ទះ ភ្លេចការសិក្សានិងបដិសេធករណីប្រើប្រាស់គ្រឿងញៀនផងដែរ
ម្ចាស់ក្លឹបកំសាន្តយីហោ «អេច ណាយក្លឹប»ធ្វើការបំភ្លឺ ករណីប្រជាពលរដ្ឋអះអាងថា កូនៗ ចូលលេងក្នុងក្លឹបភ្លេចផ្ទះ ភ្លេចការសិក្សានិងបដិសេធករណីប្រើប្រាស់គ្រឿងញៀនផងដែរ
ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បន្ទាប់ពីមានសារព័ត៌មានជាច្រើនស្ថាប័នបានចេញផ្សាយកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ករណីប្រជាពលរដ្ឋរស់នៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មួយចំនួនព្រួយបារម្ភអំពីសុវត្ថិភាពកូនៗ របស់ខ្លួន ដោយអះអាងថា ក្លឹបកម្សាន្តមួយនៅក្បែរច្រកទ្វារអន្តរជាតិព្រំ យីហោ «អេច ណាយក្លឹប» ស្ថិតក្នុង ភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ បានពង្វក់ស្មារតីកូនចៅរបស់ខ្លួន ឱ្យចូលទៅលេងកម្សាន្តភ្លេចការងារ ភ្លេចផ្ទះសម្បែង និងភ្លេចការរៀនសូត្រ និងសង្ស័យមានករណីប្រើប្រាស់គ្រឿងញៀននោះ ខាងម្ចាស់ក្លឹបបានធ្វើការបំភ្លឺថា មិនពិតដូចការលើកឡើងរបស់ពួកគាត់នោះឡើយ។
ម្ចាស់ក្លឹបកម្សាន្ត និងមេការក្លឹបខាងលើសុំមិនបញ្ចេញឈ្មោះ បានលើកឡើងថា ៖ ការបើកក្លឹបកម្សាន្តយីហោ «អេច ណាយក្លឹប» ខាងម្ចាស់ក្រុមហ៊ុន ក៏ដូចជាមេការមិនអនុញ្ញាតឱ្យក្មេងៗស្ថិតនៅក្នុង វ័យសិក្សាចូលទៅលេងនោះឡើយ។ ម្ចាស់ក្លឹបបានបន្តទៀតថា ក្លឹបកម្សាន្តមួយនេះ អនុញ្ញាតតែមនុស្សមានវ័យចំណាស់ចង់ទៅលេងក ម្សាន្តនិងលំហែអារម្មណ៍ចូលទៅលេងប៉ុណ្ណោះ ជាពិសេសគឺភ្ញៀវចេ ញពីលេងនៅតាមកាស៊ីណូ មានថវិកាច្រើន អាចទៅលេងកម្សាន្តមិន ប៉ះពាល់ដល់កូនចៅប្រជាពលរដ្ឋនោះឡើយ។
ប្រភពដដែលបញ្ជាក់ថា ក្លឹបកម្សាន្តមួយនេះ មិនមានករណីប្រើប្រាស់គ្រឿងញៀន និងប្រើបារីអេឡិចត្រូនិក ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពនោះឡើយ គឺមានតែការរាំលេងកម្សាន្ត និងហូបអាហារ ឬគ្រឿងភេសជ្ជ:ប៉ុណ្ណោះ។
ប្រភពបញ្ជាក់ថា ក្រោយពីមានការចុះផ្សាយរបស់សារព័ត៌មាន អាជ្ញាធរខេត្ត ព្រមទាំងមន្រ្តីពាក់ព័ន្ធ ក៏បានចុះទៅត្រួតពិនិត្យ និងណែ នាំឱ្យធ្វើតាមគោលការណ៍ច្បាប់អស់ហើយ មិនមានការអនុញ្ញាតឱ្យ យុវជនមិនគ្រប់អាយុ ឬស្ថិតនៅក្នុងវ័យសិក្សាចូលលេង ក៏មិនអនុញ្ញាតឱ្យមានករណីប្រើប្រាស់គ្រឿងញៀន ដែលនាំឱ្យប៉ះពាល់ដល់សុខភាព ជាគ្រឿងខុសច្បាប់នោះឡើយ៕ដោយ÷សហការី