ព័ត៌មានជាតិ
ផ្ទះបរិច្ចាគ ត្រូវបានលោកជំទាវបានស្រីមុំ បង្កើតឡើងសម្រាប់ទទួល និងផ្តល់សម្ភារៈ គ្រឿងឧបភោគ បរិភោគ ដល់ទុរគតជន និងពលរដ្ឋខ្វះខាត
ផ្ទះបរិច្ចាគ ត្រូវបានលោកជំទាវបានស្រីមុំ បង្កើតឡើងសម្រាប់ទទួល និងផ្តល់សម្ភារៈ គ្រឿងឧបភោគ បរិភោគ ដល់ទុរគតជន និងពលរដ្ឋខ្វះខាត
ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានផ្តួចផ្តើមបង្កើតឡើងនៅ «ផ្ទះបរិច្ចាគ» ក្នុងគោលបំណងទទួល និងផ្តល់សម្ភារៈ គ្រឿងឧបភោគ បរិភោគ ដល់ទុរគតជន និងប្រជាពលរដ្ឋមានជីវភាពខ្វះខាត មានទីតាំងនៅមុខសាលាខេត្ត ។
លោកជំទាវ បាន ស្រីមុំ បានប្រកាសថា សប្បុរសជនអាច យកជាសម្ភារៈប្រើប្រាស់ ឬគ្រឿងឧបភោគបរិភោគ យកមកដាក់ចូលរួម ក្នុងផ្ទះបរិច្ចាគនេះបាន ដែលជាការរួមចំណែកមួយក្នុងការជួយដល់ទុរគតជន និងប្រជាពលរដ្ឋមានជីវភាពខ្វះខាតគឺអាចជួយពួកគាត់បានមួយកំរិត។
ថ្ងៃនេះដែរ លោកជំទាវបានប្រាប់ថា បងប្អូនដែលមានជីវភាពខ្វះខាត អាចមកយកសម្ភារៈប្រើប្រាស់ ឬគ្រឿងឧបភោគបរិភោគ ក្នុងផ្ទះបរិច្ចាគនេះបាន ដោយក្នុង១គ្រួសារ ទទួលបាន១កញ្ចប់ ៕