សមត្ថកិច្ចប្រមូលបាន ក្រុមក្មេងបង្កអនាធិបតេយ្យក្នុងមូលដ្ឋានចំនួន៤៦នាក់ក្នុងនោះមួយចំនួនមានផ្ទុកសារធាតុញៀន
សមត្ថកិច្ចប្រមូលបាន ក្រុមក្មេងបង្កអនាធិបតេយ្យក្នុងមូលដ្ឋានចំនួន៤៦នាក់ក្នុងនោះមួយចំនួនមានផ្ទុកសារធាតុញៀន
———————————————————
(បាត់ដំបង) កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដែលដឹកនាំដោយលោកវរសេនីយឯក ឈឿង គឹមសុង ជាស្នងការរង និងលោកវរសេនីយ៍ឯក ចៀក ផានិន ជានាយការិយាល័យ សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងដែលមានលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន ជាអធិការ បានចុះប្រតិបត្តិការបង្ក្រាបករណី ក្មេងទំនេីង ប្រមូលផ្ដុំ បង្កភាពអនាធិបតេយ្យ០១ ករណីជាទ្រង់ទ្រាយធំ។
លោកវរសេនីយឯក ឈឿង គឹមសុង ស្នងការរងដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានអោយដឹងថា កិច្ចប្រតិបត្តិការដ៏កក្រើករាត្រីនេះធ្វេីឡេីងនាវេលាយប់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០២និង៣៧នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១០ ខែកញ្ញាឆ្នាំ២០២៣ ក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បន្ទាប់ពីលោកបានចេញបញ្ជាយ៉ាងហ្មឹងម៉ាត់កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅនេះ និងដោយមានការសម្របសម្រួលលេីនីតិវិធីពី ឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ ។
ជាមួយកិច្ចចុះប្រតិបត្តិការបង្ក្រាបករណី ក្មេងទំនេីង ប្រមូលផ្ដុំ បង្កភាពអនាធិបតេយ្យ០១ករណីខាងលើនេះដែរ ជាលទ្ធផលសមត្ថកិច្ចបានធ្វេីការនាំខ្លួនមានស្រីមានប្រុសសរុបចំនួន ៤៦នាក់ និងម៉ូតូចំនួន ២២គ្រឿងខណៈដែលពួកគេទាំងនេះប្រមូលផ្តុំគ្នាយ៉ាងពពាក់ពពូនតាមទីសាធារណៈ និងបេីកបរក្នុងស្ថានភាពស្រវឹង ខ្លះទៀតជិះម៉ូតូ រកសេវាប្រេីប្រាស់គ្រឿងញៀន និងខ្លះទៀតប្រមូលផ្តុំបង្កភាពអនាធិបតេយ្យ នៅក្នុងក្រុងបាត់ដំបង ។
ក្រោយការសាកសួរសមត្ថកិច្ចបានធ្វេីតេស្តទឹកនោមស្វែងរកសារធាតុញៀនក្នុងនោះមានចំនួន ១៥នាក់ មានផ្ទុកសារធាតុញៀនក្នុងខ្លួន ហើយចំពោះប្អូនៗដែលមានផ្ទុកសារធាតុញៀនសមត្ថកិច្ចនិងបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនចាត់ការបន្ត ចំណែកប្អូនៗដែលជិះម៉ូតូបង្កភាពអនាណាធិបតេយ្យ និងខុសលក្ខណៈបច្ចេកទេស បានប្រគល់ឱ្យទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកចាត់ការបន្ត និងប្អូនៗដែលមិនមានពាក់ព័ន្ធនិងបទល្មើសបានធ្វេីការអប់រំឱ្យអាណាព្យាបាលមកធានាយកទៅលំនៅឋានវវិញផងដែរ។
ជាមួយនេះសមត្ថកិច្ចនៅតែបន្តអនុវត្តវិធានការនេះឱ្យដូចជាភ្លៀងរលឹម ហេីយសូមមាតា បិតា ក្រុមគ្រួសារ អ្នកអាណាព្យាបាល យកចិត្តទុកដាក់អប់រំកូនចៅរបស់ខ្លួនកុំឱ្យមានបញ្ហាល្មេីស ដែលនាំបង្កនូវការលំបាកទាំងផ្ទាល់ខ្លួនក្រុមគ្រួសារនិងសង្គមជាតិ៕ដោយ÷សហការី