Jannah Theme License is not validated, Go to the theme options page to validate the license, You need a single license for each domain name.
ព័ត៌មានជាតិ

ថ្ងៃបិទបញ្ចប់ យុទ្ធនាការឃោសនាបោះឆ្នោត ឯកឧត្តមអ៉ីឈាននិងលោកជំទាវបានស្រីមុំ ដឹកនាំសមាជិកសមាជិកា បក្សប្រជាជនកម្ពុជាជិតមួយម៉ឺននាក់ ហែក្បួនបិទយុទ្ធនាការឃោសនា

ថ្ងៃបិទបញ្ចប់ យុទ្ធនាការឃោសនាបោះឆ្នោត ឯកឧត្តមអ៉ីឈាននិងលោកជំទាវបានស្រីមុំ ដឹកនាំសមាជិកសមាជិកា បក្សប្រជាជនកម្ពុជាជិតមួយម៉ឺននាក់ ហែក្បួនបិទយុទ្ធនាការឃោសនា

———————————————————

(ប៉ៃលិន)៖ ក្នុងថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលត្រូវថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តមអ៉ីឈាន និងលោកជំទាវបានស្រីមុំ ដឹកនាំសមាជិកសមាជិកា បក្សប្រជាជនកម្ពុជា ជិត១ម៉ឺននាក់ធ្វើការហែក្បូនបិទបញ្ចប់ការឃោសនាបោះឆ្នោតនៅទូទាំងខេត្តប៉ៃលិន។

ឯកឧត្តមអ៉ីឈានបាន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានសញ្ញាទេវតាបាចផ្កា លេខរៀងទី១៨ ដើម្បីគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៅអាណត្តិទី៧ និងគាំទ្របណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត ដើម្បីបន្តដឹកនាំប្រទេសឆ្ពោះទៅកាន់សុខសន្តិភាព និងការអភិវឌ្ឍ។

ហើយ សម្រាប់យុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៧ រយៈពេល២១ថ្ងៃ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ត្រូវបិទបញ្ចប់នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ ដោយជាទូទៅយុទ្ធនាការ ក្នុងរយៈពេលជាង២០ថ្ងៃកន្លងទៅនេះនៅខេត្តប៉ៃលិន បានប្រព្រឹត្តិទៅក្រោមបរិយាកាសល្អប្រសើរ គ្មានអំពើហិង្សាកើតឡើងនោះទេ។

ចំណែកខេត្តប៉ៃលិនមានគណបក្សចំនួន១០ឈរឈ្មោះបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៧នេះ

-គណបក្សខ្មែរតែមួយ

-គណបក្សសញ្ជាតិកម្ពុជា

-គណបក្សខ្មែររួមរួមជាតិ

-គណបក្សស្ត្រីដើម្បីស្ត្រី

-គណបក្សខ្មែរឈប់ក្រ

-គណបក្សហ្វុនស៊ិនប៉ិច

-គណបក្សធម្មាធិបតេយ្យ

-គណយុវជនកម្ពុជា

-ជនជាតិដើមប្រជាធិបតេយ្យកម្ពុជា

និងគណបក្សប្រជាជនកម្ពុជា៕ ដោយ÷សហការី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button