រដ្ឋបាលស្រុកសាលាក្រៅ បំពាក់ភ្លើងអំពូលសូឡាបំភ្លឺតាមដងផ្លូវសាធារណ: និងតាមលំនៅដ្ឋានពលរដ្ឋជិត៦០០បង្គោល
រដ្ឋបាលស្រុកសាលាក្រៅ បំពាក់ភ្លើងអំពូលសូឡាបំភ្លឺតាមដងផ្លូវសាធារណ: និងតាមលំនៅដ្ឋានពលរដ្ឋជិត៦០០បង្គោល
———————————————————
ប៉ៃលិន៖ ដោយមានការចង្អុរបង្ហាញពសំណាក់លោកជំទាវ បាន ស្រីមុម អភិបាលខេត្តប៉ៃលិន អាជ្ញាធរសាលាក្រៅ ខេត្តប៉ៃលិន ដឹកនាំដោយលោក សៀ សុខុម អភិបាលស្រុកសាលាក្រៅ នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ បានចុះបំពាក់ប្រព័ន្ធភ្លើងអំពូលសូឡាជិត ៦០០ដើមបន្ថែមទៀត នៅតាមដងផ្លូវសាធារណៈ និងតាមដងផ្លូវជាតិលេខ១០ ដើម្បីបំភ្លឺផ្លូវសាធារណៈ និងបំភ្លឺលំនៅដ្ឋានប្រជាពលរដ្ឋផង។
លោកសៀ សុខុម បានឱ្យដឹងថា ដើម្បីឲ្យហេដ្ឋារចនាសម្ព័ន្ធសោភ័ណភាព សុវត្ថិភាពប្រជាពលរដ្ឋភ្ញៀវជាតិ អន្តរជាតិ ក្នុងការធ្វើចរាចរណ៍ទៅមក និងក្នុងការអភិវឌ្ឍរយៈពេល៣ឆ្នាំរំកិល លោកបានរៀបចំបំពាក់អំពូលភ្លើងសូឡាជិត ៦០០អំពូល ក្នុងចំណោមឃុំចំនួន២គឺ ឃុំស្ទឹងកាច់ និងអូរណ្តូង។
លោកបានបន្តថា ការរៀបចំបំពាក់ភ្លើងអំពូលសូឡា គឺអាជ្ញាធរស្រុកសហការណ៍ជាមួយអាជ្ញាធរភូមិ-ឃុំគ្រប់ឃុំ ក្នុងស្រុកទាំងអស់ដើម្បីកែលម្អរសោភ័ណភាពសក្តានុពលក្នុងឃុំនីមួយៗ ឱ្យមានសោភ័ណ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ និងលើកស្ទួយវិស័យសេដ្ឋកិច្ចក្នុងគ្រួសារឱ្យមានភាពរីកចម្រើនក្នុងការប្រកបអាជីវកម្មលក់ដូរផងដែរ ហើយទន្ទឹមនេះ អាជ្ញាធរស្រុកបានបំពាក់អំពូលភ្លើងសូឡាតាមដងផ្លូវជាតិលេខ៥៧ រហូតដល់ព្រំប្រទល់ស្រុកក្រុងប៉ៃលិន រហូតដល់ព្រំប្រទល់ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ហើយលោកត្រៀមបំពាក់អំពូលសូឡាជាច្រើន នៅតាមលំនៅដ្ឋានប្រជាពលរដ្ឋដែលរស់នៅតំបន់ដាច់ស្រយាលបន្តទៀត ដើម្បីមានភ្លើងបំភ្លឺបានស្រួលក្នុងការធ្វើចរាចរណ៍ ចេញចូលរបស់ប្រជាពលរដ្ឋ។
លោកបានបញ្ជាក់បន្ថែមថា អំពូលភ្លើងសូឡាទាំងនេះ គឺលោកបានមកពីសប្បុរសជនដែលបានជួយឧបត្ថម្ភ និងពីរដ្ឋបាលខេត្តប៉ៃលិន ដើម្បីជួយសម្រួលក្នុងការរស់នៅរបស់ប្រជាពលរដ្ឋ និងការធ្វើដំណើររបស់ភ្ញៀវទេសចរឱ្យសុវត្ថិភាពផងដែរ។
លោកតា ដែន ជា បានលើឡើងថា ប្រជាពលរដ្ឋរស់នៅចំណុចលូដាច់ ភូមិផ្សារព្រំ ឃុំស្ទឹងកាច់ត មានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានអាជ្ញាធរស្រុកសាលាក្រៅ យកចិត្តទុកដាក់ក្នុងជីវភាពរស់នៅ ដែលជាតំបន់ដាច់ស្រយាល ស្ថិតក្នុងភាពងងឹតភ័យខ្លាច ចំពោះសុវត្ថិភាពទាំងការធ្វើចរាចពេលយប់ តែអីឡូវនៅតាមមុខផ្ទះនីមួយៗ មានភ្លើងបំភ្លឺពេញមុខផ្ទះហើយការប្រកបអាជីវកម្មលក់ របស់ពួកគាត់លក់ដូរដាច់ជាងមុន នៅពេលយប់ហើយការសម្រាក់ពីការងារសំរានលក់ស្រួលមិនបារម្មណ៍ចំពោះក្មេងទំនើង ឬចោរទៀតឡើយ ៕ដោយ÷សហការី