Jannah Theme License is not validated, Go to the theme options page to validate the license, You need a single license for each domain name.
ព័ត៌មានជាតិ

សេចក្តីជូនដំណឹងស្តីពីការផ្អាក ការលក់និងពិសារគ្រឿងស្រវឹងរយៈពេល ២ថ្ងៃគឺថ្ងៃទី២២និង២៣ខែកក្តដានេះ

 

សេចក្តីជូនដំណឹងស្តីពីការផ្អាក ការលក់និងពិសារគ្រឿងស្រវឹងរយៈពេល ២ថ្ងៃគឺថ្ងៃទី២២និង២៣ខែកក្តដានេះ

ប៉ៃលិន៖ រដ្ឋបាលខេត្តប៉ៃលិនបានចេញសេចក្តីជូនដំណឹងប្រាប់ដល់អាជ្ញាធរត្រូវចុះទៅណែនាំពលរដ្ឋ អាជីវករ ប្រជាកសិករ ដែលរស់នៅតាមមូលដ្ឋាន ឱ្យផ្អាកទទួលទានគ្រឿងស្រវឹង និងលក់គ្រឿងស្រវឹងរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។

រដ្ឋបាលខេត្តប៉ៃលិន អំពាវនាវពលរដ្ឋខ្មែរ ជនបរទេស ពាណិជ្ជករ និងអាជីវករ ទាំងអស់ដែលរស់នៅក្នុងខេត្តប៉ៃលិន ត្រូវសហការជាមួយអាជ្ញាធរ ដោយត្រូវផ្អាកការលក់ដូរ និងពិសា គ្រឿងស្រវឹង នៅអំឡុងថ្ងៃបោះឆ្នោត ដើម្បីរួមចំណែកទប់ស្កាត់អំពើហិង្សា ការគំរាមកំហែង ការបំភិតបំភ័យ គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ សង្គម និងបាតុភាពនានាដែលអាចបណ្ដាលមកពីការពិសាគ្រឿងស្រវឹងគ្រប់ប្រភេទ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តប៉ៃលិនបានប្រាប់ដល់ មន្ទីរទេសចរណ៍ខេត្ត ត្រូវណែនាំដល់ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មខារ៉ាអូខេ (KTV) ក្លឹប កម្សាន្ត រង្គសាល-ឌីស្គូតែក និងបៀរហ្គាឌិន សេវាកម្មទេសចរណ៍ទាំងអស់ដែលផ្តល់សេវាកម្មម្ហូបអាហារ នៅទូទាំងខេត្ត ត្រូវផ្អាកសកម្មភាពអាជីវកម្ម និងផ្អាកសកម្មភាពការលក់ដូរគ្រឿងស្រវឹង។

រដ្ឋបាលខេត្តប៉ៃលិនក៏បានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវសហការអនុវត្ត និងផ្សព្វផ្សាយឱ្យមានប្រសិទ្ធភាព ព្រមទាំងចាត់វិធានការច្បាប់ចំពោះអ្នកប្រព្រឹត្តអំពើមិនគប្បីខាងលើ ដែលបង្កឱ្យប៉ះពាល់ដល់សន្តិសុខជាតិ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងខេត្តប៉ៃលិន៕ដោយ÷សហការី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button