Jannah Theme License is not validated, Go to the theme options page to validate the license, You need a single license for each domain name.
ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ០២នាក់ ក្នុងចំណោមប័ក្សពួកគ្នា០៤នាក់ពាក់ព័ន្ធករណីលួចកាត់ឈើអ្នកស្រុក

សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ០២នាក់ ក្នុងចំណោមប័ក្សពួកគ្នា០៤នាក់ពាក់ព័ន្ធករណីលួចកាត់ឈើអ្នកស្រុក

———————————————————

(បាត់ដំបង) ជនសង្ស័យចំនួន០២នាក់ត្រូវបានកម្លាំងផែ្នកជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសិរីមានជ័យ នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន ចុះធ្វើការស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនបានកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចក្រុមទី០៥ ភូមិឈើទាល ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។

កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងក្រោយទទួលបានបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ឡេង ម៉េត ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិឈើទាល ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបងពាក់ព័ន្ធករណីមានជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពយកម៉ាស៊ីនយន្តលួចកាត់យកឈើមូលចំនួន០១កំណាត់ប្រវែងប្រហែល២០០សង់ទីម៉ែត្រ ទំហ៊ំប្រមាណ៥០សង់ទីម៉ែត្រយកទៅបាត់ ។

ក្រោយទទួលបានបណ្តឹងលោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាល ស្រុកសំពៅលូន បានដឹកនាំកម្លាំងផែ្នកជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសិរីមានជ័យ រួមជាមួយជនរងគ្រោះ បានចុះធ្វើការស្រាវជ្រាវរហូតឈានទៅធ្វើការឃាត់ខ្លួនជនសង័្សយ០២នាក់ ដែលម្នាក់ឈ្មោះ វែង នូច ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិអូរថ្ម ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង  និងម្នាក់ទៀត-ឈ្មោះ រី សីហា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិបឹងសង្កែ ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង រួមជាមួយវត្ថុតាងដកហូតមាន៖

-ម៉ូតូម៉ាកMSX ពណ៌ក្រហម ខ្មៅ ចំនួន០១គ្រឿង -រទេះអូសចំនួន០១

-ម៉ាស៊ីនយន្តអារឈើរចំនួន ០១គ្រឿង

-ស្នប់សប់ចំនួន០១  -ពិលចំនួន០២

-ឈើរចំនួន០១កំណាត់ធំនៅលេីរទេះស្រាប់។តាមការសាសួរស្រាវជ្រាវ ជនសង័្សយបានឆ្លើយសារភាពថាតាមពិតប័ក្សពួកខ្លួនសរុបមានគ្នាចំនួន ០៤នាក់ក្នុងការរៀបចំគំរោងលួចយកដើមឈើរបស់អ្នកដទៃនេះ ប៉ុន្តែខណៈនេះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួន ចំនួន០២នាក់ហើយ ប៉ះចំសុទ្ធតែ (មេធីម Teams)ឯបក្សពួក០២នាក់ទៀតជា(កូនធីម Teams)កំពុងគេចខ្លួនដែលសមត្ថកិច្ចអាចស្គាល់អត្តសញ្ញាណបាន ហើយនិងជឿជាក់ថាមិនយូរទេ (ធីមTeams)មួយនេះនឹងត្រូវបិទបញ្ចប់ក្រោយឃាត់ខ្លួនបានទាំងអស់គ្នា។

ក្រោយឃាត់ខ្លួនរហូតពេលនេះសមត្ថកិច្ចនគរបាលរៀបចំកសាងសំណុំរឿងបញ្ជូនជនសង័្សយនិងវត្ថុតាងពាក់ព័ន្ធមកកាន់ការិយាល័យជំនាញដើម្បីអនុវត្តទោសទៅតាមផ្លូវច្បាប់៕ដោយ÷សហការី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button