Jannah Theme License is not validated, Go to the theme options page to validate the license, You need a single license for each domain name.
ព័ត៌មានជាតិ

លោក សុស គឺមសេង អនុប្រធានប្រតិបត្តិ គណបក្សភ្លើងទៀន (អតីត បក្សសង្គ្រោះជាតិ ) ខេត្តប៉ៃលិន បានស្នើសុំចូលរួមជីវភាពនយោបាយ ជាមួយក្រុមគ្រួសារ គណបក្សប្រជាជនកម្ពុជា

លោក សុស គឺមសេង អនុប្រធានប្រតិបត្តិ គណបក្សភ្លើងទៀន (អតីត បក្សសង្គ្រោះជាតិ ) ខេត្តប៉ៃលិន បានស្នើសុំចូលរួមជីវភាពនយោបាយ ជាមួយក្រុមគ្រួសារ គណបក្សប្រជាជនកម្ពុជា

———————————————————

(ប៉ៃលិន) លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បានសម្តែងការរីករាយទទួលស្វាគមន៍ ក្រោយពីលោក សុស គីមសេង នាយករងទី២ នៃនាយកប្រតិបត្តិគណបក្សភ្លើងទៀនខេត្តប៉ៃលិន និងជាបេក្ខជនបំរុងតំណាងរាស្រ្តមណ្ឌលខេត្តប៉ៃលិនលេខរៀងទី៣សម្រាប់អាណត្តិបោះឆ្នោតនិតិកាលទី៧នៃរដ្ឋសភានៅថ្ងៃទី២៣កក្កដាឆ្នាំ២០២៣ ដែលបានពេញចិត្ត និងស្ម័ក្រចិត្តដោយខ្លួនឯង និងគ្រួសារ ចាកចេញពីគណបក្សភ្លើងទៀន មកសុំរួមរស់ចូលជាសមាជិកមហាគ្រួសារគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិនវិញ ។

លោក សុស គីមសេង បានបញ្ចាក់ថា លោកឈប់ចាញ់បោកបក្សភ្លើងទៀនទៀតហើយ ព្រោះជាច្រើនសឹបឆ្នាំកន្លងមកនេះ ដោយសារតែខំធ្វើសកម្មភាពបំរើបក្ស បានធ្វើឲ្យជីវភាពគ្រួសារលោកធ្លាក់ដុនដាបដល់ចំណុចសូន្យ ជំពាក់បំណុលរុំកោះរុំសួត ពិសេសបំណុលធានាគា ។ លោកថា លោកដឹងការពិតច្បាស់ហើយ គោលនយោបាយបក្សភ្លើងទៀន និងគោលនយោបាយខ្មោចបក្សសង្រ្គោះជាតិ គឺតែមួយទេ ណែនាំញុះញុងអុចអាលឲ្យមានការជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជេរសម្តេចតេជោ និងឲ្យប្រឆាំងផ្កាប់មុខគ្រប់រឿងទាំងអស់តែប៉ុណ្ណោះ ។ លោក សុស គីមសេង បានលើកម្រាមដៃដប់ សំពះថ្លែងអំណរគុណសម្តេចពុកតេជោសែន ថ្លែងអំណរគុណលោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណបក្សប្រជាជនខេត្ត ដែលមានក្តីមេត្តាករណាចំពោះរូបលោកនិងគ្រួសារ ។

ជាមួយគ្នា លោករៀបរាប់ទាំងក្តុកក្តួលចិត្ត និងបញ្ចាក់ថា ក៏ជាកត្តាជំរុញឲ្យគាត់ភ្ញាក់រលឹកផងដែរ លោកថា នៅខេត្តប៉ៃលិន រូបលោក និងថ្នាក់ដឹកនាំ ព្រមទាំងសមាជិកគណបក្សភ្លើងទៀន ដែលសុទ្ឋតែជាអតីតសមាជិកបក្សខ្មោចសង្គ្រោះជាតិកន្លងមក បានរស់នៅលាក់ខ្លួន បន្លំខ្លួនជាប្រជាពលរដ្ឋក្នុងមូលដ្ឋាន លួចធ្វើ និងធ្វើធ្វើសកម្មភាពស្ទើរគ្រប់ពេលវេលា ទាំងយប់ថ្ងៃ ប្រឌិតរឿងញុះញង់អុចអាលអូសទាញប្រជាពលរដ្ឋឲ្យស្អប់ និងប្រឆាំងថ្នាក់ដឹកនាំខេត្ត និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាជានិច្ច ប៉ុន្តែពេលជួបការលំបាក ដូចជាខ្វះខាតស្បៀងអាហារ គ្រោះធម្មជាតិ ខ្យល់កន្រ្ទាក់ ទឹកជំនន់ជាដើម មានតែឯកឧត្តម អ៉ី ឈាន មានតែលោកជំទាវ បាន ស្រីមុំ និងក្រុមការងារគណបក្សប្រជាជនប៉ុណ្ណោះដែលចុះមកជួយគ្រប់ពេលវេលាមិនប្រកាន់ មិនរើសអើងឡើយ ទោះដឹងថាជាសមាជិកបក្សភ្លើងទៀនក៏ដោយ ក៏នៅតែចែកអំណោយឲ្យដូចប្រជាពលរដ្ឋទូរទៅដែរ ។

លោក សុស គីមសេងបន្តទៀតថា រស់ក្រោមម្លប់សន្តិភាពហើយ រស់ក្រោមសន្ទុះអភិវឌ្ឍរីកចំរើនគ្រប់វិស័យហើយ រស់ដោយសុខសុវត្តិភាពគ្រប់យ៉ាងហើយ ជិះឡានម៉ូតូកង់លើថ្នល់កៅស៊ូ លើថ្នល់បេតុងហើយក៏ដោយ ក៏ត្រូវតែនិយាយក្បត់ពីសភាពការណ៍ការពិតដែរ ត្រូវតែនិយាយកុហកឃោសនាតាមនយោបាយបោកប្រាស់របស់ពួកដឹកនាំបក្សប្រឆាំងផ្កាប់មុខដែរ ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ បានថ្លែងសរសើរលោក សុស គីមសេង ដែលមានការភ្ញាក់រលឹកបានទាន់ពេលវេលា មកចូលរួមជាមួយមហាគ្រួសារគណបក្សប្រជាជនកម្ពុជា រួមគ្នាជួយសង្គម បំរើប្រជាជន និងយកពេលវេលាខិតខំកសាងសេដ្ឋកិច្ចគ្រួសារឲ្យល្អប្រសើរឡើង រស់ក្នុងមោទនភាពជាពលរដ្ឋល្អ មិនវៀចវេរពីគណបក្សប្រជាជន និងស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ៕ ដោយ÷សហការី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button