Jannah Theme License is not validated, Go to the theme options page to validate the license, You need a single license for each domain name.
ព័ត៌មានជាតិ

រដ្ឋបាលខេត្តប៉ៃលិន ចេញសេចក្តីប្រកាសពត៌មាននិងបដិសេធច្រានចោលទាំងស្រុង រាល់ការចុះផ្សាយ មួលបង្កាច់ដែលធ្វើអោយប៉ះពាលដល់កិត្តិយសថ្នាក់ដឹកនាំខេត្ត

រដ្ឋបាលខេត្តប៉ៃលិន ចេញសេចក្តីប្រកាសពត៌មាននិងបដិសេធច្រានចោលទាំងស្រុង រាល់ការចុះផ្សាយ មួលបង្កាច់ដែលធ្វើអោយប៉ះពាលដល់កិត្តិយសថ្នាក់ដឹកនាំខេត្ត

——————————————————

រដ្ឋបាលខេត្តប៉ៃលិននៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣បានចេញសេចក្តីប្រកាសព័ត៌មានដែលមានខ្លឹមសារដូចខាងក្រោម÷

រដ្ឋបាលខេត្តប៉ៃលិន មានកិត្តិយស សូមជម្រាបជូន សាធារណជន អ្នកសារព័ត៌មាន និងបណ្តាញ ផ្សព្វផ្សាយទំនាក់ទំនងសង្គមទាំងអស់ជ្រាបថា៖ កន្លងមកក្រុមមេធាវីរដ្ឋបាលខេត្ត និងអ្នកនាំពាក្យរដ្ឋបាលខេត្តប៉ៃលិន បានស្រាយបំភ្លឺចំពោះសាធារណជន និងអង្គភាពសារព័ត៌មាន ជីវិត និងកីឡា Lives រួចរាល់ហើយ ជាក់ស្ដែង អង្គភាពសារព័ត៌មានខាងលើនៅតែបន្តធ្វើការចុះផ្សាយរហូតដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ បានចុះផ្សាយ ដល់វគ្គទី៨ លើគេហទំព័រហ្វេសប៊ុករបស់ខ្លួន ដែលមិនមានមូលដ្ឋានច្បាស់លាស់ ធ្វើឱ្យមានការប៉ះពាល់យ៉ាង ធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តប៉ៃលិន ។

ពាក់ព័ន្ធនឹងការផ្សាយព័ត៌មាននេះ រដ្ឋបាលខេត្តប៉ៃលិន សូមធ្វើការបដិសេធច្រានចោលទាំងស្រុង រាល់ការចុះផ្សាយចាប់តាំងពីវគ្គទី១ រហូតដល់វគ្គទី៨ ព្រោះខ្លឹមសារដែលក្រុមមេធាវី និងអ្នកនាំពាក្យរដ្ឋបាលខេត្ត បានបំភ្លឺកន្លងមក បែរជាសារព័ត៌មានខាងលើ នៅតែបន្តការចុះផ្សាយ និងមិនព្រមធ្វើការកែតម្រូវអំពីខ្លឹមសារ ដែលខ្លួនបានចុះផ្សាយ។ អ្នកនាំពាក្យរដ្ឋបាលខេត្តសូមបំភ្លឺសារជាថ្មីដល់សាធារណជន និងបណ្តាញផ្សព្វផ្សាយ ទំនាក់ទំនងសង្គម អំពីមូលហេតុដែលរដ្ឋបាលខេត្ត មិនអាចចេញលិខិតអនុញ្ញាតច្បាប់សាងសង់ជូនលោក ភួង សាវុធ និងលោកស្រី ជឹង យូគៀង ៖

១. រដ្ឋបាលខេត្តប៉ៃលិន បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ ស្នើសុំជួយអន្តរាគមន៍ឱ្យម្ចាស់កម្មសិទ្ធិដី សាងសង់នេះបើកផ្លូវសាធារណៈតាមគម្រោងរបស់អាជ្ញាធរបានកំណត់ទំហំ ១០ ម៉ែត្រ ដែលម្ចាស់ កម្មសិទ្ធិខាងលើ បានរំលោភលើដីកម្មសិទ្ធិសាធារណៈរបស់រដ្ឋទំហំ ៧ ម៉ែត្រ។

២. ម្ចាស់សំណង់ធ្វើការសាងសង់មុនពេលស្នើសុំច្បាប់ពីរដ្ឋបាលខេត្ត -មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងរដ្ឋបាលខេត្ត បានចេញលិខិត ហាមឃាត់ម្ចាស់សំណង់អោយផ្អាកការសាងសង់ជាបណ្តោះអាសន្ន។ -ផ្ទុយទៅវិញម្ចាស់សំណង់នៅតែបន្តសាងសង់ដោយបំពាន

៣. លោក ភួង សាវុធ និងលោកស្រី ជឹង យូគៀង គឺជាម្ចាស់កម្មសិទ្ធដី និងជាអ្នកស្នើសុំលិខិតអនុញ្ញាត សាងសង់ ប៉ុន្តែបែរជាមានឈ្មោះ រឿន បុរី ជាអ្នកប្តឹងរដ្ឋបាលខេត្តទៅវិញ។ ផ្អែកតាមហេតុផលគោលទាំងបីចំណុចខាងលើ រដ្ឋបាលខេត្តមិនអាចចេញច្បាប់អនុញ្ញាតសាងសង់ជូនបាន ដោយរដ្ឋបាលខេត្តកំពុងពិនិត្យស្រាវជ្រាវតាមជំនាញពាក់ព័ន្ធ ដើម្បីរកដំណោះស្រាយអនុវត្តន៍តាមនីតិវិធីច្បាប់។ រដ្ឋបាលខេត្តប៉ៃលិន – សង្ឃឹមថា សាធារណជន អ្នកសារព័ត៌មាន ជាពិសេសអង្គភាពសារព័ត៌មានជីវិត និងកីឡា Lives និងបណ្តាញទំនាក់ទំនងសង្គមទាំងអស់ ជ្រាបជាព័ត៌មាន៕ដោយ÷សហការី

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button