អ្នកបើកបរស្លាប់ចំណែកអ្នករួមដំណើររងរបួសធ្ងន់ដោយគ្រោះថ្នាក់ចរាចរណ៍ខណ:បើកបរក្នុងល្បឿនលឿនដល់ផ្លូវកោងរ៉េចង្កូតធ្លាក់អូរ
អ្នកបើកបរស្លាប់ចំណែកអ្នករួមដំណើររងរបួសធ្ងន់ដោយគ្រោះថ្នាក់ចរាចរណ៍ខណ:បើកបរក្នុងល្បឿនលឿនដល់ផ្លូវកោងរ៉េចង្កូតធ្លាក់អូរ
———————————————————
(ប៉ៃលិន)គ្រោះថ្នាក់ចរាចរដ៍រន្ធត់មួយបានកើតឡើងនៅថ្ងៃសៅរ៍ ទី ១៥ ខែ មេសា ឆ្នាំ២០២៣ វេលាម៉ោង ០៦.០០នាទីព្រឹក បង្ករឡើងដោយខ្លួនឯង
នៅចំនុចផ្លូវកោង ស្ថិតនៅក្នុងដីស្អិត ឃុំ ស្ទឹងត្រង់ ស្រុក សាលាក្រៅខេត្តប៉ៃលិន ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះទី១- ម៉ៅ ណារិន ភេទ ប្រុស អាយុ ៦៥ ឆ្នាំ ជាអ្នកបើកបរបានស្លាប់ ។
២ -ជនរងគ្រោះឈ្មោះ អេង ស្រស់ ភេទ ស្រី អាយុ ៣៥ ឆ្នាំ ជាអ្នករួមដំណើរ រងរបួសធ្ងន់
ជនរងគ្រោះទាំងពីរ ស្នាក់នៅក្នុងភូមិ ចំការកាហ្វេ សង្កាត់ ទួលល្វា
ក្រុង ប៉ៃលិន ខេត្ត ប៉ៃលិន ។
លុះ នៅវេលាម៉ោង ០៤ .០០ នាទី ទៀបភ្លឺ ថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ២០២៣ ឈ្មោះខាងលើ ធ្វើដំណើរចេញពី ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
ដោយជិះរថយន្ត ម៉ាក FRONTLER ពណ៌ស ពាក់ស្លាកលេខ ប៉ៃលិន 2A 4031 ស្ពុះទៅខេត្ត ប៉ៃលិន ។
លុះមកដល់ចំនុចកើតហេតុ នៅវេលាម៉ោង ០៦.០០នាទី ព្រឹក ដោយកត្តាផ្លូវកោងខ្លាំង ហើយឡានមានល្បឿនលឿន បានជ្រុលទៅបុកបង្គោល ឃឿនផ្លូវ បែកបាក់អស់ចំនួន០២បង្គោល ហើយបន្តទៅធ្លាក់ចូលក្នុងទឹក បាត់ទៅ។
បច្ចុប្បន្នជនរងគ្រោះត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តប៉ៃលិនចំណែកសាកសពយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ÷សហការី