នគរបាលស្រុកបវេលបង្រ្កាបសង្វៀនជល់មាន់មួយកន្លែងនាំខ្លួនអ្នកប្រព្រឹត្តិចំនួន០៣នាក់មកធ្វើការអប់រំ
នគរបាលស្រុកបវេលបង្រ្កាបសង្វៀនជល់មាន់មួយកន្លែងនាំខ្លួនអ្នកប្រព្រឹត្តិចំនួន០៣នាក់មកធ្វើការអប់រំ
———————————————————
(តបាត់ដំបង)ដោយអនុវត្តតាមយោបល់ដឹកនាំជាប់ជាប្រចាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង នៅវេលាម៉ោង ១៦និង០០នាទី ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានដឹកនាំកម្លាំងក្នុងអង្គភាពដែលមានកម្លាំងផ្នែកនគរបាលយុត្តិធម៌និងកម្លាំងអន្តរាគមន៍ ចុះបង្រ្កាបសង្វៀនជល់មាន់មួយកន្លែងស្ថិតនៅចំណុចចំការស្វាយ ភូមិពោធិ៍ ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង ។
ជាមួយកិច្ចចុះប្រតិបត្តិការខាងលើនេះដែរពេលចុះទៅដល់ដោយសារស្ថានភាពភូមិសាស្រ្តអ្នកប្រព្រឹត្តិបានឃេីញមុនហេីយបានរត់គេចខ្លួនចូលក្នុងដីចំការអស់ដែលជាលទ្ធផលសមត្ងកិច្ចបានធ្វើការនាំខ្លួនអ្នកប្រព្រឹត្តិជាបុរសបានចំនួន០៣នាក់ព្រមទាំងដកហូតវត្ថុតាងរួមមាន៖
១- ម៉ូតូចំនួន១១គ្រឿង
២- មាន់ចំនួន០១ក្បាល
៣- ជញ្ជីងថ្លឹងមាន់ចំនួន០១គ្រឿង
៤- សង្វៀងជល់មាន់ចំនួន០១
៥- ឆ្នាំងដាំទឹកចំនួន០១
៦- ធុងដងទឹកចំនួន០១។
ក្រោយនាំខ្លួនយកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុករួច សមត្ថកិច្ចនគរបាលបានធ្វើកិច្ចសន្យាឱ្យពួកគាត់ បញ្ឈប់នូវសកម្មភាពនេះបន្តទៀតរួចបានអនុញ្ញាតឱ្យគាត់វិលត្រឡប់ទៅលំនៅដ្ឋានវិញ ហើយចំពោះអ្នកពាក់ព័ន្ធផ្សេងទៀតសមត្ថកិច្ចនឹងកោះអញ្ជេីញមកធ្វេីការសាកសួរ និងអប់រំណែនាំបន្ត៕ដោយ÷សហការី