Jannah Theme License is not validated, Go to the theme options page to validate the license, You need a single license for each domain name.
ព័ត៌មានសន្តិសុខសង្គម

អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនជា​តិថៃ ៣នាក់ ទៅសា​លាដំបូង​ខេត្ត​ពាក់ព័ន្ធ​ករណី​កាប់ជ​នជាតិចិន​២នាក់ បណ្តាលឱ្យរងរបួស   

អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនជា​តិថៃ ៣នាក់ ទៅសា​លាដំបូង​ខេត្ត​ពាក់ព័ន្ធ​ករណី​កាប់ជ​នជាតិចិន​២នាក់ បណ្តាលឱ្យរងរបួស

———————————————————

(បន្ទាយមានជ័យ )៖ កម្លាំងមូលដ្ឋាន​កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចាប់​ឃាត់ខ្លួនជនជាតិថៃ ៣​នាក់ តាមពាក្យបណ្តឹង​ជនរ​ងគ្រោះ​ជាជន​ជាតិចិន ក្នុង​ករណីហិង្សា​ដោយ​ចេតនា ដែលបាន​ប្រព្រឹត្ត​កាល​ពីវេលាម៉ោង១១​និង៣០នាទី ថ្ងៃទី២០ ខែមីនា ​ឆ្នាំ២០២៣ នៅចំណុចមុខ​វត្តផ្សារកណ្តាល ស្ថិត​ក្នុងភូ​មិផ្សារកណ្តាល​ សង្កាត់ផ្សារ​កណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយ​មានជ័យ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានក​ងរាជអាវុធហត្ថក្រុង​​ប៉ោយប៉ែត បាន​ឱ្យដឹងថា ជនសង្ស័យទាំ​ង៣​នាក់

​១.ឈ្មោះ ​Soraprach Kiryapong ​ភេទប្រុស ​ជនជាតិថៃ។

​២.ឈ្មោះ ​Supphachai Setteemut​ ភេទប្រុស ជនជាតិថៃ ។

៣.ឈ្មោះ MONSAK AIMYOO (ហៅសៀ) ភេទប្រុស ជនជាតិថៃ។ ជ​នសង្ស័យ​ទាំង៣នា​ក់ស្នាក់នៅ​បណ្តោះ​អាសន្នភូមិផ្សារ​កណ្តាល សង្កាត់ផ្សារក​ណ្តាល ក្រុងប៉ោយប៉ែត ។

មេបញ្ជា​ការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បាន​បន្តថា នៅវេលាម៉ោងកើ​តហេតុខាងលើ​ ជនស​ង្ស័យ​ទាំង៣នាក់ បានធ្វើសកម្មភាពដោ​យយកកាំបិ​តប៉័ង​តោ​កាប់ទៅ​លើជ​នរង គ្រោះចំ​នួន០២នាក់ ១-ឈ្មោះ CHEN CHUN WEI ភេទ​ប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន។

២-​ឈ្មោះ LIN CHUN FU ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិចិន ប​ណ្តាលឱ្យរងរបួស​ជាច្រើនកន្លែង។ ក្រោយពី​ទទួលបានពាក្យបណ្តឹងខាងលើរួច កម្លាំងសម​ត្ថកិច្ចកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បាន​ចុះដល់កន្លែងកើតហេតុ នឹងឃាត់ខ្លួន​ជនសង្ស័យខាងលើ ព្រមទាំងចាប់យ​កវត្ថុតាងយកម​កសួរនាំ​អំពីរឿងហេតុ​នៅមូលដ្ឋានក​ងរាជអាវុធហត្ថក្រុងតាម​នីតិវិធី។

ក្រោយឃាត់ខ្លួននិ​ងសួរ នាំរួចជនសង្ស័យទាំង​៣នាក់បា​នសារភាពថា ពួកខ្លួនពិ​តជាបាន​ធ្វើ​សកម្មភាព​កាប់ទៅលើ​ជន​រងគ្រោះ​ជាជ​នជាតិចិនពិ​តប្រាកដ​មែន។ ដោយផ្អែក​លើចម្លើ​យសារភាព និងមា​នវត្ថុ​តាងជា​ស្កែង ក​ម្លាំងមូលដ្ឋា​នកងរាជអា​វុធហត្ថក្រុង បានក​សាងសំណុំរឿង បញ្ជូនជន​សង្ស័យ​ទៅ​កាន់បញ្ជាការដ្ឋានកង​រាជអាវុធហត្ថ​ខេត្ត ចាត់ការបន្តតាមនីតិវិធី។

លោកវ​រសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាកា​ររងកងរាជអាវុធ​ហត្ថខេត្ត ទ​ទួលការ​ងារស្រាវជ្រាវ និង​បង្ក្រាប​បទល្មើ​ស បានឱ្យដឹងថា ជនសង្ស័យរួម​នឹងវត្ថុតាង ត្រូវបា​នកម្លាំងការិយាល័​យព្រហ្មទណ្ឌ កងរា​ជអាវុធហត្ថ​ខេត្ត បញ្ជូនទៅ​សាលា​ដំបូង​ខេត្ត ហើយនៅព្រឹកថ្ងៃពុធ ទី២២ ខែ​មីនា ឆ្នាំ២០២៣ ដើម្បីអ​នុវត្តតាមនីតិ​វិធី ​៕ដោយ÷សហការី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button