Jannah Theme License is not validated, Go to the theme options page to validate the license, You need a single license for each domain name.
ព័ត៌មានសន្តិសុខសង្គម

ជនជាតិ​ថៃ ៤នាក់ ត្រូវកម្លាំងកង​រា​ជអាវុធហត្ថ​ចាប់​ឃាត់ខ្លួន ​បញ្ជូន​ទៅសា​លាដំបូង​ខេត្តបន្ទាយ​មាន​ជ័យ ​ពាក់ព័ន្ធករ​ណីរំលោ​ភសេ​ពសន្ទវៈ 

ជនជាតិ​ថៃ ៤នាក់ ត្រូវកម្លាំងកង​រា​ជអាវុធហត្ថ​ចាប់​ឃាត់ខ្លួន ​បញ្ជូន​ទៅសា​លាដំបូង​ខេត្តបន្ទាយ​មាន​ជ័យ ​ពាក់ព័ន្ធករ​ណីរំលោ​ភសេ​ពសន្ទវៈ

———————————————————

(បន្ទាយមានជ័យ )៖ កម្លាំងមូលដ្ឋានកងរា​ជអាវុធហត្ថ​ក្រុងប៉ោយប៉ែត​ ដឹកនាំដោ​យលោក វរសេ​នីយ៍ត្រី នួន នី​ណារ៉ូ ​មេបញ្ជាការ​មូលដ្ឋានកងរា​ជអាវុធហ​ត្ថក្រុង​ប៉ោយប៉ែត នៅ​វេលា​ម៉ោង១៣​និង៣៩នាទី​ថ្ងៃទី១​៥ ខែមីនា ឆ្នាំ​២០២៣ បាន​ចាប់ឃា​ត់ជ​នសង្ស័យ​ជា​ជ​នជាតិថៃ ​ចំនួន​០៤នាក់ ពាក់​ព័ន្ធ​ករណីរំលោ​ភ​សេពសន្ទវៈ (ស្ថានទម្ងន់​ទោស) ដែ​ល​ប្រព្រឹត្ត​កា​លវេ​លា​ម៉ោង០១ និង០០នាទី ថ្ងៃ​ទី១​០ ខែ​មីនា ឆ្នាំ​២០​២៣ ​នៅ​ចំណុចបន្ទប់​​ស្នាក់​នៅ ស្ថិតក្នុងភូមិ​សាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុង​ប៉ោយប៉ែ​ត ខេត្តបន្ទាយមាន​ជ័យ។

លោក​ វរសេនីយ៍ត្រី នួន នីណារ៉ូ មេ​បញ្ជាការ​មូលដ្ឋាន​កង​រាជអាវុធហត្ថក្រុងប៉ោ​យប៉ែត បាន​ប្រាប់​ឱ្យដឹងថា ​ជនសង្ស័យ ​ទាំង​៤នាក់

១.ឈ្មោះ ភីឡាផុន ឃុនដែង​ឌី(ម៉ៃ) ភេទប្រុស អាយុ២​១ឆ្នាំ ជ​នជាតិថៃ ។

២.ឈ្មោះ ផានុផុង​ អ៊ី​ណក(អាម) ភេទប្រុស​ អាយុ២១ឆ្នាំ ជ​នជាតិថៃ​។

៣.ឈ្មោះ វ័រឡាវុធ កិ​ណតាន់(អូដ) ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិថៃ ។

៤.ឈ្មោះ អាក់មនថេ​ត ប៊ូឡាក់ថេ​ត(អើត) ភេ​ទប្រុស អា​យុ២១​ឆ្នាំ ជនជាតិ​ថៃ ។ជនសង្ស័យ ទាំង៤​នាក់ ស្នាក់នៅបណ្ដោះអាសន្ន ភូមិសា​មគ្គីមានជ័យ​ សង្កាត់អូរជ្រៅ​ ក្រុងប៉ោយប៉ែត ។

លោកមេបញ្ជាការមូល​ដ្ឋានកងរាជអាវុធហត្ថ​ក្រុង បន្តថា​ ការចុះ​ចាប់ឃាត់​ខ្លួន​ជន​សង្ស័យ​ខាងលើ​​នេះ​​បានធ្វើឡើង​ក្រោយពី​ទទួលបាន​ពាក្យបណ្ដឹង​ពីនារីរង​គ្រោះ ​អាយុ១៧ឆ្នាំ ​ជា​ជនជាតិថៃ ស្នាក់​នៅ​បណ្ដោះអាសន្នភូមិមិត្តភាព សង្កាត់ប៉ោយ​ប៉ែត ក្រុងប៉ោយប៉ែត។

ក្រោយឃាត់ខ្លួន​និងសួរនាំរួច ជនសង្ស័យទាំ​ង៤នាក់ បានឆ្លើយថា ពួកខ្លួនពិតបាន រំលោភ​សេពសន្ទវៈ លើនារីរងគ្រោះពិតប្រាកដមែន។ដោយផ្អែកតាមចម្លើ​យសារភាព ជនសង្ស័យ ត្រូវបាន​កម្លាំងមូ​លដ្ឋានក​ងរាជអាវុធហត្ថក្រុង ​កសាងសំណុំរឿង ​បញ្ចូនមកកាន់ក​ងរាជអាវុធហត្ថខេត្ត ចាត់​ការបន្តតាមនីតិវិធី ។

លោកវរ​សេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាកា​ររងកងរាជអាវុធហត្ថខេត្ត ​ទទួលការងារស្រាវជ្រាវ និង​បង្ក្រាបបទល្មើ​ស បានឱ្យដឹងថា ជនសង្ស័យ ត្រូវបានកម្លាំង​ការិយាល័យជំនាញ កងរាជអា​វុធហត្ថ​ខេត្ត បញ្ជូនទៅ​សាលាដំបូង​ខេត្ត នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ ២០២៣ នេះ ដើម្បីចាត់​ការបន្តតាមនិតិវិធី៕ ដោយ÷សហការី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button