Jannah Theme License is not validated, Go to the theme options page to validate the license, You need a single license for each domain name.
ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិននាំយករទេះរុញនិងគ្រឿងឧបភោគបរិភោគមួយចំនួនទៅចែកជូនជនពិការក្រីក្រនៅស្រុកសាលាក្រៅ

 

ប៉ៃលិន÷ ដោយមានការចង្អុលដឹកនាំពី លោកជំទាវបណ្ឌិត បាន ស្រីមុំ  ប្រធានគណៈកម្មាធិការសាខា កក្រក ខេត្តប៉ៃលិន នៅថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០២៣នេះ លោកជំទាវ ពៅ សុខ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការសាខា បានដឹកនាំ ក្រុមប្រតិបត្តិសាខា អនុសាខាស្រុកសាលាក្រៅ យុវជន កក្រក  និងមានការចូលរួមសហការពី យុវជន ស.ស.យ.ក.ឃុំស្ទឹងកាច់ អាជ្ញាធរមូលដ្ឋាន ចំនួន ១៦ នាក់ ស្រី ៣ នាក់ ចុះសួរសុខទុក្ខ នាំយកអំណោយមនុស្សធម៌ និងរទេះរុញជូនជនពិការមានរាយនាមដូចខាងក្រោម៖

១.ឈ្មោះ អ៉ិន សារឿន ភេទប្រុស អាយុ ៥៨ ឆ្នាំ មានជំងឺលើសឈាមស្រពន់ជើងទន់ទាំង ២ ស្ថិតនៅក្នុងភូមិ បឹងប្រលឹត ឃុំស្ទឹងកាច់ ស្រុក សាលាក្រៅ ខេត្តប៉ៃលិន  ។

២.ឈ្មោះ កែវ ដុះ ភេទប្រុស អាយុ ៧២ ឆ្នាំ មានជំងឺស្ពឹកស្រពន់ដៃជើងទន់ទាំង ២ ស្ថិតនៅក្នុងភូមិ ផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុក សាលាក្រៅ ខេត្តប៉ៃលិន។

៣.ឈ្មោះ កុល សុខា ភេទប្រុស អាយុ ៣៥ ឆ្នាំ ពិការជើងខាងឆេង ស្ថិតនៅក្នុងភូមិ ស្រង់មានជ័យ ឃុំស្ទឹងកាច់ ស្រុក សាលាក្រៅ ខេត្តប៉ៃលិន

៤.ឈ្មោះ មាស វ៉ាន់ថា ភេទស្រី អាយុ ៦៤ ឆ្នាំ មានជំងឺស្ពឹកស្រពន់ដៃជើងទន់ទាំង ២ ស្ថិតនៅក្នុងភូមិ ស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុក សាលាក្រៅ ខេត្តប៉ៃលិន  ។

៥.ឈ្មោះ កុប ជះ ភេទស្រី អាយុ ៨០ ឆ្នាំ មានជំងឺស្ពឹកស្រពន់ដៃជើងទន់ទាំង ២ ស្ថិតនៅក្នុងភូមិ អូរចិតប្រាំ ឃុំអូរអណ្តូង ស្រុក សាលាក្រៅ ខេត្តប៉ៃលិន  ។

៦.ឈ្មោះ ហេង វណ្ណាថា ភេទប្រុស អាយុ ១៦ ឆ្នាំ មានជំងឺស្វិតដៃជើងពីកំណើត ស្ថិតនៅក្នុងភូមិ អូរចិតប្រាំ ឃុំអូរអណ្តូង ស្រុក សាលាក្រៅ ខេត្តប៉ៃលិន  ។

៧.ឈ្មោះ ខេង ឆៃសុវណ្ណ ភេទប្រុស អាយុ ៣៨ ឆ្នាំ មានជំងឺស្ពឹកស្រពន់ដៃជើងទន់ទាំង ២ ស្ថិតនៅក្នុងភូមិ អូរទឹកភ្លាវ ឃុំអូរអណ្តូង ស្រុក សាលាក្រៅ ខេត្តប៉ៃលិន។

 

អំណោយដែលសាខាផ្តល់ជូនក្នុងម្នាក់ៗទទួលបាន៖ រទេះរុញចំនួន ១គ្រឿង និងអំណោយអនុសាខាស្រុកសាលាក្រៅមាន អង្ក ២៥គីឡូក្រាម និងទឹកសុទ្ធ ៣យួរ ។

ក្នុងឱកាសនេះ លោកជំទាវអនុប្រធាន បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខ ទុក្ខពីសំណាក់  លោកជំទាវបណ្ឌិត បាន ស្រីមុំ  ប្រធានគណៈកម្មាធិការសាខា កក្រក ខេត្តប៉ៃលិន ដែលជានិច្ចកាល លោកតែងតែយកចិត្តទុកដាក់គិតគូពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលមានទុក្ខលំបាក ដល់ជនរងគ្រោះ និង ជនងាយគ្រោះ ៕ដោយ÷សហការី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button