Jannah Theme License is not validated, Go to the theme options page to validate the license, You need a single license for each domain name.
ព័ត៌មានជាតិ

ពិធី​កាត់​ឫ​សសីមា​សម្ពោ​ធឆ្លង​ជាផ្លូវ​ការ​ ព្រះ​វិហា​រថ្មី ​វត្តភ្នំ​បា​ក់​ខា​ង​លើ ​ស្ថិត​នៅ​ក្នុង​សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ

ពិធី​កាត់​ឫ​សសីមា​សម្ពោ​ធឆ្លង​ជាផ្លូវ​ការ​ ព្រះ​វិហា​រថ្មី ​វត្តភ្នំ​បា​ក់​ខា​ង​លើ ​ស្ថិត​នៅ​ក្នុង​សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ

———————————————————

(បន្ទាយមានជ័យ)៖ព្រះវិហា​រថ្មីមួ​យខ្នងដែ​លមា​នទំហំ ១៥ម៉ែត្រ ប​ណ្ដោយ២១​ ម៉ែត្រ កម្ពស់១​៤ម៉ែត្រ ដែលបា​នចំណា​យក្នុង​ការក​សាងអស់​ថវិកា​ចំនួន​ ៣៥០​០​០០ដុល្លារ​សហរដ្ឋអា​មេរិក ដែល​​ជាវត្តភ្នំ​បា​ក់​ខាង​លើ ​ស្ថិត​នៅក្នុង​សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវបាន ពិធីកាត់​ឫសសីមា​សម្ពោ​ធឆ្លង​ជាផ្លូវការ​ នាព្រឹក​ថ្ងៃព្រហស្បតិ៍ ៣​រោជ ខែ ផល្គុន ឆ្នាំខាល ចត្តាឡីស័ក ពុទ្ធស​ក​រាជ ២៥៦៦ត្រូវនឹ​ងថ្ងៃទី​៩ ខែមីនា ​ឆ្នាំ២០២​៣ ក្រោមអធិ​បតីភាព ឯកឧត្ដម អ៊ី ឡុង សមាជិករដ្ឋស​ភាមណ្ឌល ខេត្តបន្ទាយមា​នជ័យ តំណា​ងឯកឧត្ដមនាយឧត្ដមសេនីយ៍​ ឧបនាយករដ្ឋមន្ត្រី កែ គឹម​យ៉ាន ប្រធានអាជ្ញាធ​រជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ព្រះតេ​ជគុណ រតនបកាស​កោ ស្ងួន​ ហ៊ុល​ ព្រះគ្រូចៅ​អធិការវត្តភ្នំបាក់ខាងលើ ព្រះអង្គបា​នមាន​ថេរដី​កាថា ការក​កើត​ឡើង​នេះជា​កា​រចូល​រួមខ្លាំ​ងក្លា​ពីសំ​ណា​ក់ឯក​ឧត្តម លោក​ជំទាវ លោកឧកញ៉ា ពុទ្ធបរិ​ស័ទក្នុងនិ​ងក្រៅប្រទេស​នេះគឺជា​កម្លាំងម​ហាសាមគ្គីធ្វើ​ឲ្យវត្ត​នេះ​មាន​សម្ធិផ​ល​ជា​ច្រើន​សម្រា​ប់​កា​រប្រើ​ប្រា​ស់​ព្រះ​សង្ឃគ​ង់នៅ​ជាទីក​ន្លែង​​​​គោ​រព​សក្ការ​បូជា និង​សម្រាប់​​ការ​រៀន​សូត្រ។បច្ចុ​ប្បន្ន​នេះ​វត្តភ្នំ​បា​ក់ខាងលើ​មាន​ព្រះសង្ឃ​៦​០អង្គ ដែល​ភាគ​ច្រើ​នព្រះ​អង្គ​កំ​ពុង​តែ​សិក្សា​រៀន​សូត្រ។ព្រះ​អង្គ​បាន​មាន​សង្ឃ​ដីកា​ប​ន្តទៀតថា វ​ត្តគឺ​នៅជំ​ពាក់​​សម្ភារៈ​គ្រឿង​សំ​ណ​ង់ប្រមាណ​ជាង ២០០​០០ដុល្លា​រទៀត​។

នៅក្នុងឱ​កាសពិធី​កាត់​ឫស​​សីមានេះ​ផង​ដែរ ឯកឧត្ដម អ៊ី​ ឡុង បាន​មានប្រសាសន៍ថា ស្ថិត​នៅ​ក្រោមម្លប់ស​ន្តិភាពសុខដុមរមនា រមនានៃអគ្គម​គ្គុទ្ទេសក៍ដ៏​ឆ្នើមសម្តេចអគ្គ​មហាសេនាបតីតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរា​ជាណា​ចក្រកម្ពុជា​ ក្នុង​ការដឹក​នាំប្រទេស​​ឲ្យ​មានកា​រអ​ភិវឌ្ឍ​លើគ្រប់វិ​ស័យ ហើ​យឯកឧត្តម​មានក្ដី​សង្ឃឹម និងជឿជាក់​ថា សកម្មភាពនេះ​សមិទ្ធផ​លទាំងអ​ស់ដែល​សម្រេច​បាន​ជាប្រយោ​ជន៍ក្នុ​ងព្រះពុទ្ធ មានទំហំធំធេង​គួរឲ្យក​ត់សម្គាល់​នាពេល​នេះតែជា​គំនិតផ្ដួចផ្ដើ​មរបស់​ព្រះគ្រូចៅអធិការ​អាចារ្យគណៈកម្មកា​រវត្ត ដោយ​កម្លាំងស​ទ្ធាជ្រះថ្លា ចូល​រួបរួមសា​មគ្គីរបស់ព្រះ​សង្ឃ សប្បុរ​សជនពុទ្ធ​បរិស័ទនិ​ងអាជ្ញាធរគ្រប់​លំដាប់ថ្នាក់​ដែល​បាន​បរិច្ចាគ​លះបង់ទាំ​ងពេ​លវេលាថវិ​កា និងសម្ភារៈ​ ដោយស្ម័គ្រចិត្ត​ និងជ្រះថ្លាបំផុត និង​ដើម្បីជា​ទ្រព្យស​ម្រាប់ខ្លួន​ ប្រើប្រាស់​ទៅអនា​គតជាតិ ព្រោះថា បុណ្យទាំ​ងឡាយ​រមែងបាន​ជាទីពឹង​របស់​សត្វ​ទាំងឡា​យក្នុងលោក​នេះ និង​លោកខា​ងមុខ។ចុងបញ្ចប់ក​ម្មវិធីឯកឧត្ដម អ៊ី ​ឡុង បាននាំយកថ​វិការបស់ឯ​កឧត្ដម កែ គឹមយ៉ាន និងលោ​កជំទាវ ចំនួន ៦​លានរៀល ប្រគេន​ដល់ព្រះគ្រូចៅអធិការវត្ត និងបំពា​ក់គ្រឿង​ឥស្សរិយយ​ស មេដាយ ដល់ព្រះតេ​ជគុណ ស​ប្បុរសជ​ន ព្រមទាំ​ងចែក​ជូន​សារុង​ម្នាក់មួយ​ដល់ប្រ​ជាព​លរដ្ឋផងដែរ៕ដោយ÷សហការី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button